រន្ធត់​ណាស់​! ខណៈ​ទឹក​កំពុង​ហក់​ឡើង ស្រាប់តែ​កួច​យក​ក្មេង​ស្រី​លិច​បាត់


ខេត្តរតនគិរី ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ខណៈ​ពេល​ដែល​ជិះទូក​ម្នាក់ឯង ស្រប​ពេល​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង និង​ហូរ​កួច​លិច​បាត់​តាំងពី​ព្រឹក​រហូត​ដល់​ល្ងាច ទើប​រក​ឃើញ​សាកសព​។ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​កាលពី​ម៉ោង​១១​និង​២០​នាទី​ព្រឹក ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ទឹក​ទន្លេស្រែពក ស្ថិ​ក​ក្នុងភូមិ​ដី​ឡូ​តិ៍ ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់ ខេត្តរតនគិរី​។

ប្រភព​ពី​សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្មេង​ស្រី​ជា​ជន​រង​គ្រោះ​ខាងលើ​ឈ្មោះ រ៉ា រចនា ភេទ​ស្រី អាយុ​១៥​ឆ្នាំ ជនជាតិ​ខ្មែរ ជា​សិស្ស មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ថា ក្មេង​ស្រី​រង​គ្រោះ​ខាងលើ​បាន​ជិះទូក​ម្នាក់ឯង ខណៈ​ទឹក​កំពុង​ហក់​ឡើង​ខ្លាំង ស្រាប់​តែ​ត្រូវ​ទឹក​ហូរ​កួច​លិច​បាត់ លុះ​រហូត​ដល់​រសៀល​ម៉ោង​២ ក្នុង​ថ្ងៃ​ដដែល​នោះ ទើប​សមត្ថកិច្ច​រក​ឃើញ គឺ​សព​ក្មេង​ស្រី​រង​គ្រោះ​កៀប​ជាប់​នៅ​ក្រោម​ទូក​ទើរ​នៅ​នឹង​ថ្ម​ក្រោម​ទឹក​នៅ​ក្បែរ​កន្លែង​កើតហេតុ​នោះ​តែ​ម្តង​។

ក្រោយ​ពេល​រក​ឃើញ​សាកសព​ក្មេង​ស្រី​រង​គ្រោះ សមត្ថកិច្ច​ក៏​បាន​ប្រគល់​សព​ឱ្យ​ឪពុក​ម្តាយ និង​សាច់​ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ