ផ្អើល​ពេញ​ផ្លូវ​… មនុស្ស​៥​នាក់​មក​ពី​ក្រោយ​​ឈប់​ក្បែរ ចាប់​ទាញ​ជន​រង​គ្រោះ​ចេញ​ពី​ក្នុង​ឡាន


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា មាន​ហេតុការណ៍​ដ៏​គួរ​ឱ្យ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង ខណៈ​ទាស់​ពាក្យ​សំដី​គ្នា​នៅ​ក្នុង​ក្លិប​រាំ​កំសាន្ត ហើយ​បើករថយន្ដ​ដេញ​គ្នា​ពេញ​ផ្លូវ​រហូត​ដល់​ចំណុច​ផ្លូវបត់ ដោយ​អ្នក​បើករថយន្ត​ព្រូស​ក៏​បួង​ចង្កូត​មិន​ទាន់​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង ហើយ​រថយន្ត​បើក​ប្រដេញ​ពីក្រោយ​មា​នៅ​គ្នា​5​នាក់​មក​ឈប់​រថយន្ត រួច​ចុះ​ចាប់​ជន​រង​គ្រោះ​ចេញពី​ក្នុង​រថយន្ត​វាយ​មួយ​ដៃ​ម្នាក់​ៗ​​លើ​ផ្ទៃមុខ​អ្នកបើកបរ​រថយន្ត​ព្រូស​បែក​មុខ បែក​មាត់​រង​របួស​ធ្ងន់ធ្ងរ បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​3​និង​10​នាទី​ទៀប ភ្លឺ​ថ្ងៃ​ទី​11​ខែសីហា ឆ្នាំ​2019 នៅ​ចំណុច​ស្តុ​ប​ណូ​គា ផ្លូវ​លេខ 271 កែង​ផ្លូវ 2004 នៅ​ក្នុងភូមិ​អូរ​បែក​ក្អម សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ​។

រថយន្ត​រង​គ្រោះ​ម៉ាក​ព្រូស ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2-AZ- 03 72 បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ រង​របួស​បែក​មុខ​បែក​មាត់ ចំណែកឯ​រថយន្ត​បង្ក​ម្ខាង​ទៀត​នោះ​ម៉ាក​ហា​យ​ព្រី​ត ពណ៌​ស មិន​ចាំ​ស្លាក​លេខ ដោយ​មាន​គ្នា​ជិះ​ក្នុង​រថយន្ត​ចំនួន​5​នាក់​។

តាម​ប្រភព​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​កើតហេតុ ជន​រង​គ្រោះ​បាន​ទៅ​រាំ​លេង​នៅ​ក្នុង​ក្លឹ​ប​កម្សាន្ត​យីហោ (​ប្ល៊ូ​ឡាយ​) មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​271​ក្នុង​សង្កាត់​បឹង​ទំពុន​1 ខណ្ឌមានជ័យ ខណៈ​ពេល​កំពុង​ផឹ​ស៊ី​រាំ​លេង​កំសាន្ត​ក៏​ជួប​ជាមួយនឹង​ក្រុម​ជនសង្ស័យ​មាន​គ្នា​5​នាក់ ហើយ​ការ​រាំរែក​កម្សាន្ត​នោះ​មិនដឹង​ថា មាន​ទំនាស់​ពាក្យ​សំដី​គ្នា​រឿង​អ្វី​នោះ​ទេ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា បន្ទាប់​ពី​ជន​រង​គ្រោះ​រាំ​លេង​កម្សាន្ត​រួច​មក ក៏​បើករថយន្ត​ចេញពី​ក្លឹ​ប​ត្រឡប់​ទៅ​ផ្ទះ​វិញ ដែល​បើក​ចេញពី​ក្លឹ​ប​បាន​បន្តិច​ក៏​មាន​រថយន្ត​ម៉ាក​ហា​យ​ព្រី​ត បើក​តាម​ក្រោយ​ដោយ​បើក​ក្នុង​​ល្បឿន​​យ៉ាង​លឿន​ប្រដេញ​ជាមួយនឹង​ជន​រង​គ្រោះ​តាម​បណ្ដោយ​ផ្លូវ 271 ពី​ត្បូង​ទៅ​ជើង ប្រដេញ​គ្នា​ពេញ​ផ្លូវ ខណៈ​មក​ដល់​ចំណុច​កើតហេតុ ដោយសារ​រថយន្ត​លឿន​ពេក​រថយន្ត​រង​គ្រោះ​បាន​បត់​ឆ្វេង​ចូល​ផ្លូវ​លេខ 2004 មិន​ទាន់​ក៏​ជ្រុល​ចង្កូត​ទៅ​បុក​បង្គោល​ភ្លើង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​មួយ​កំណាត់​មុខ​ទៅ​មុខ​លែង​រួច​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ក្រោយ​កើតហេតុ ជនសង្ស័យ​ដែល​ជិះ​រថយន្ត​មាន​គ្នា 5 នាក់​មក​ដល់​ពីក្រោយ ក៏​បាន​ឈប់​រថយន្ត​ក្បែ​រថយន្ត​ជន​រង​គ្រោះ ហើយ​នាំ​គ្នា​ចេញពី​ក្នុង​រថយន្ត រួច​បើកទ្វារ​រថយន្ត​ជន​រង​គ្រោះ​ទាញ​ជន​រង​គ្រោះ​ចេញ​មក​ក្រៅ​វាយ​មួយ​ដៃ​ម្នាក់​លើ​ផ្ទៃមុខ​បណ្ដាល​ឱ្យ​បែក​មុខ​បែក​មាត់​រង​របួស​ធ្ងន់ធ្ងរ បន្ទាប់​មក​ក្រុម​ជនសង្ស័យ​នាំ​គ្នា​ឡើង​ជិះ​លើ​រថយន្ត​បើក​គេចខ្លួន​បាត់​ស្រមោល​។

ក្រោយ​ពេល​កើតហេតុ​រថយន្ត​បង្ក​ត្រូវ​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​កន្លែង​កើតហេតុ និង​រាយការណ៍​ទៅ​សមត្ថកិច្ច​ជំនាញ​ចុះ​មក​វាស់វែង​ស្ទូច​យក​រថយន្ត​ទៅ​រក្សា​ទុក​នៅ​ចរាចរណ៍​ជើង​គោក រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​គ្នា​ទៅ​តាម​ផ្លូវច្បាប់​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ