ទឹក​ជន់​ និង​បាក់​ដី​ ចំនួន​អ្នកស្លាប់​​ឡើង​ដល់​​​៤១​នាក់ហើយ


ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ បើ​តាម​អាជ្ញាធរ​រាយការណ៍​កាលពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​២០១៩ ឱ្យ​ដឹង​ថា តុល្យ​ការ​នៃ​ការ​បាក់​ដី​ បណ្ដាល​មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង នៅ​ភាគ​ខាងកើត​មី​យ៉ា​ន់​ម៉ា ​ចំនួន​អ្នក​ស្លាប់​បាន​ឡើង​ដល់​យ៉ាងតិច​៤១​នាក់ ចំណែក​ពួក​អ្នក​ជួយ​សង្គ្រោះ បន្ត​រុករក​អ្នក​បាត់​ខ្លួន​ជា​ច្រើន​សិប​នាក់​។

បណ្ដា​រូបភាព​ថត​ពីលើ​អាកាស​បង្ហាញ​ចង្កេះ​កូនភ្នំ​មួយ បាន​បាក់​ដី​និង​ថ្ម​ហើយ​ហូរ​ភក់​ចាក់​មក​លើ​ភូមិ PYAR KONE ក្នុង​រដ្ឋ​មន​ក ាលពី​ព្រឹក​ថ្ងៃ​ទី​៩​សីហា ដោយ​នាំ​ទៅ​ជាមួយ​ផ្ទះ​ចំនួន​២៧​ខ្នង ព្រះ​វិហារ​មួយ​ព្រមទាំង​រថយន្ត​ទាំងឡាយ​។ អ្នក​ទទួលខុសត្រូវ​មូល​ដា្ឋ​ា​ន​ម្នាក់​លោក​ZAW MOE AUNG​ អះ​អាង​ប្រាប់​សារព័ត៌មាន​នា​ថ្ងៃ​ទី​១០​សីហា​ថា ប្រតិបត្តិការ​តាម​រុករក​នឹង​បន្ត​ដើម្បី​តាម​រក​បណ្ដា​អ្នក​បាត់​ខ្លួន​។ ចំនួន​អ្នក​ស្លាប់​មក​ដល់​ពេល​នេះ​មាន​៤១​នាក់ ហើយ​មនុស្ស​៤៧​នាក់​រង​របួស​។

ចំណែក​មនុស្ស​ប្រមាណ​ជា​៨០​នាក់​នៅ​តែ​បាត់​ខ្លួន​។​ជា​រៀង​រាល់​ឆ្នាំ​ប្រទេស​មី​យ៉ា​ន់​នា​រដូវ​ភ្លើង​មូសុង តែង​ជួប​ប្រទះ​នឹង​ទឹកជំនន់​ព្រមទាំង​ការ​បាក់​ដី​ពិសេស​នៅ​តំបន់​ភ្នំ ស្លាប់​មនុស្ស​ដ៏​ច្រើន​ហើយ​បង្ខំ​ឲ្យ​មនុស្ស​ច្រើន​សិប​ពាន់​នាក់​ចាក​ចេញពី​ភូមិឋាន​។

ភ្លៀង​បាន​ធ្លាក់​ខ្លាំង​ប៉ុន្មាន​ថ្ងៃ​មក​ហើយ បណ្ដាល​ឲ្យ​មានការ​ជន់​លិច​ធ្ងន់ធ្ងរ​បំផុត​។ ភូមិ​SHWEGYN​ក្នុង​តំបន់​បា​ហ្គោ​ភាគ​ខាងត្បូង​ប្រទេស ទឹកបាន​ជន់​លិច​ដល់​ដំបូលផ្ទះ​ដោយសារ​ការ​ជោរជន់​នៃ​ស្ទឹង​SITTAUNG ហើយ​ប្រជាជន​ប៉ុនប៉ង​ចាកចេញ ខ្លះ​ដើរ​លុយ​ទឹក​ដ៏​ជ្រៅ​ហើយ​ខ្លះ​ទៀត​ជម្លៀស​ចេញ​តាម​នាវា​។

យោង​តាម​អាជ្ញាធរ​ថា ទឹកជំនន់​បាន​ចាប់បង្ខំ​មនុស្ស​យ៉ាងតិច​៣០.០០០​នាក់​រួច​ហើយ ឲ្យ​ចាក​ចេញពីផ្ទះ​សម្បែង ពិសេស​ក្នុង​តំបន់​បា​ហ្គោ និង​ក្នុង​រដ្ឋ​មន​ព្រមទាំង​រដ្ឋកា​រ៉ែ​ន​។ នៅ​ប្រទេស​វៀតណាម​ក៏​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​និង​ទឹកជំនន់​ធំ​ដែរ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៨​នាក់​នា​ភាគ​កណ្ដាល​ប្រទេស​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ