កសិករ​អា​មេ​រិ​កថា ដូ​ណា​ល់​ត្រាំ​កំពុង​បំផ្លាញ​ទីផ្សារ​របស់​ខ្លួន


ប្រជា​កសិករ​អា​មេ​រិ​កបាន​បាត់បង់​អតិថិជន​ដ៏​ធំ​បំផុត​មួយ​របស់​ពួក​គេ​នៅ​ស​ប្តា​ហ៍​នេះ បន្ទាប់​ពី​ប្រទេស​ចិន​បាន​លុប​ចោលការ​ទិញ​ផលិតផល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ជា​ផ្លូវការ ដែល​ជា​វិធានការ​សងសឹក បន្ទាប់​ពី​លោក​ប្រធានាធិបតី​ដូ​ណា​ល់​ត្រាំ​តម្លើង​ពន្ធ​១០% លើ​ការ​នាំ​ចូល​របស់​ចិន​ចំនួន​៣០០​ពាន់​លាន​ដុល្លារ ។

លោក Bob Kuylen ដែល​ធ្វើ​កសិកម្ម​រយៈពេល​៣៥​ឆ្នាំ នៅ North Dakota បាន​និយាយ​ថា​៖ « វា​ពិតជា​អាក្រក់​ណាស់​នៅ​ទី​នេះ ។ លោក Trump កំពុង​បំផ្លាញ​ទីផ្សារ​របស់​យើង​។ គ្មាន​នរណា​ម្នាក់​ទិញ​ផលិតផល​របស់​យើង​ទៀត​ទេ ហើយ​យើង​ក៏​គ្មាន​ទីផ្សារ​ទៀត​ដែរ​។​»

ការ​នាំ​ចេញ​កសិកម្ម​ទៅ​ចិន​បាន​ធ្លាក់​ចុះ​ជាង​ពាក់កណ្តាល​ឆ្នាំ​មុន ។ នៅ​ឆ្នាំ​២០១៧ ប្រទេស​ចិន​បាន​នាំ​ចូល​ទំនិញ​កសិកម្ម​ចំនួន​១៩.៥ ពាន់​លាន​ដុល្លារ​ដែល​ធ្វើ​ឱ្យ​ប្រទេស​នេះ ក្លាយជា​អ្នកទិញ​ធំ​ជាងគេ​ទី​២ សម្រាប់​កសិករ​អា​មេ​រិ​ក ។ យោង​តាម​ក្រសួងកសិកម្ម​សហរដ្ឋអាមេរិក​បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ការ​នាំ​ចូល​របស់​ចិន​ពី​អា​មេ​រិ​កបាន​ធ្លាក់​ចុះ​ដល់​៩,២ ពាន់​លាន​ដុល្លារ នៅ​ពេល​កម្តៅ​សង្គ្រាម​ពាណិជ្ជកម្ម​បាន​កើនឡើង ។

នៅ​ឆ្នាំ​នេះ​ការ​នាំ​ចូល​កសិកម្ម​របស់​ចិន​ពី​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​ប្រហែល​២០% ហើយ​កសិករ​ផលិត​ស្រូវ​សាលី ទឹកដោះគោ និង​បសុសត្វ​បានឃើញ​ថា ប្រាក់​ចំណូល​របស់​ពួក​គេ​ថយ​ចុះ​ជា​គំហុក ។ ក្នុង​រយៈពេល​៦​ឆ្នាំ​ចុង​ក្រោយ​ប្រាក់​ចំណូល​កសិកម្ម​បាន​ធ្លាក់​ចុះ​៤៥% ពី ១២៣.៤ ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១៣ មក​ត្រឹម​៦៣​ពាន់​លាន​ដុល្លារ កាលពី​ឆ្នាំ​មុន ។ នេះ​បើ​យោង​តាម​ក្រសួងកសិកម្ម​អា​មេ​រិ​ក​។

ការ​មិន​ទិញ​ទំនិញ​ពី​សំណាក់​ប្រទេស​ចិន​នឹង​ជះ​ឥទ្ធិពល​ដល់​កសិករ​គ្រាប់​ធញ្ញជាតិ​របស់​សហរដ្ឋអាមេរិក ។ ប្រទេស​ចិន គឺជា​អ្នកទិញ​សណ្តែកសៀង​អា​មេ​រិ​ក​ធំ​ជាងគេ​បំផុត​នៅ​លើ​ពិភពលោក ដោយ​ទិញ​ប្រហែល​៦០% នៃ​ការ​នាំ​ចេញ​សណ្តែក​របស់​សហរដ្ឋអាមេរិក​កាលពី​ឆ្នាំ​មុន ។ ក្រុម​អ្នកវិភាគ​ប៉ាន់​ប្រមាណ​ថា តម្លៃ​សណ្តែក​បាន​ធ្លាក់​ចុះ​៩% ចាប់តាំងពី​ការ​ចាប់ផ្តើម សង្គ្រាម​ពាណិជ្ជកម្ម ។ ការ​នាំ​ចេញ​សណ្តែកសៀង​ទៅ​កាន់​ប្រទេស​ចិន​បាន​ធ្លាក់​ចុះ​៧៥% ពី​ខែកញ្ញា​ឆ្នាំ​២០១៨ ដល់​ខែឧសភា ឆ្នាំ​២០១៩ បើ​ប្រៀបធៀប​ទៅ​នឹង​រយៈពេល​៩ ខែ​ដូច​គ្នា​ក្នុង​ឆ្នាំ ២០១៧ និង​២០១៨ នេះ បើ​យោង​តាម​ទិន្នន័យ​ពី​ក្រសួងកសិកម្ម​អា​មេ​រិ​ក​។

បច្ចុប្បន្ន​សហរដ្ឋអាមេរិក​ប្រើ​ពន្ធ ២៥% លើ​ទំនិញ​ចិន​២៥០​ពាន់​លាន​ដុល្លារ ខណៈ​ដែល​ពន្ធគយ​ចិន​លើ​ការ​នាំ​ចូល​អា​មេ​រិ​ក​បច្ចុប្បន្ន​មាន​ចំនួន ១១០​ពាន់​លាន​ដុល្លារ ។ ប្រទេស​ចិន​ក៏​នឹង​ពិចារណា​ដាក់​ពន្ធគយ​លើ​ការ​នាំ​ចូល​កសិកម្ម​របស់​សហរដ្ឋអាមេរិក​ដែល​ខ្លួន​បាន​ទិញ​រួច​ហើយ​ផង​ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ