គិត​ត្រឹម​រសៀល​នេះ​មិន​ទាន់​មាន​តម្រុយ​ពី​មុខសញ្ញា​លួច​ទូដែក​របស់​​ភរិយា​អតីត​មេបញ្ជាការ


ខេត្តមណ្ឌលគិរី ៖​ ​គិត​ត្រឹម​រសៀល​ថ្ងៃ​ទី​១១ ខែសីហា សមត្ថកិច្ច​នៅ​មិន​ទាន់​មាន​តម្រុយ​ពីមុខ​សញ្ញា​ក្រុម​ជនសង្ស័យ​លួច​ទូដែក​នៅ​ស្រុក​កែវ​សីមា​ឡើយ​ទេ ខណៈ​សមត្ថកិច្ច​ជំនាញ​កំពុង​បើក​ការ​ស្រាវជ្រាវ​យ៉ាង​យកចិត្តទុកដាក់​លើ​ករណី​ក្រុម​ជនសង្ស័យ​លួច​ទូដែក​ដាក់​ទ្រព្យសម្បត្តិ​របស់​ភរិយា​អតីត​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​មណ្ឌលគិរី ។

សូម​រំលឹក​ថា ទូដែក​ដែល​មាន​លុយ ព្រមទាំង​មាស​ជាង​១០​តម្លឹង​នៅ​ក្នុងផ្ទះ​អតីត​មេបញ្ជាការ​យោធា​ខេត្តមណ្ឌលគិរី ត្រួ​វ​បាន​ក្រុម​ជនសង្ស័យ​លួច​ទៅ​បាត់​ដោយ​សុវត្ថិភាព ដែល​ហេតុការណ៍​នេះ​បាន​កើត​មាន​ឡើង​កាលពី​វេលា​អា​ធ្រា​ត្រ​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ឆ្នែង ឃុំ​ស្រែ​ខ្ទុ​ម ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ដោយ​ម្ចាស់ផ្ទះ​អះអាង​ថា​រវល់​ចេញ​ទៅ​ក្រៅ​តាំងពី​ល្ងាច​រហូត​ដល់​យប់​ជ្រៅ​ទើប​ត្រឡប់​ទៅ​ផ្ទះ​វិញ ក៏​ដឹង​ថា បាត់​ទូដែក​ពី​ផ្ទះ​ទៅ​ហើយ​។

តាម​សេចក្តីរាយការណ៍​បាន​បន្ត​ថា នៅ​យប់​កើតហេតុ ម្ចាស់ផ្ទះ​ខាងលើ​ដែល​គេ​ស្គាល់ឈ្មោះ លោក ឃិ​ន ម៉េ​ង​ស្រេង ពុំ​បាន​នៅផ្ទះ​នោះ​ទេ ដោយ​ទុក​ឲ្យ​មនុស្ស​ម្នាក់​នៅ​ចាំផ្ទះ​។ ចំណែក​ទ្រព្យសម្បត្តិ​ក្នុង​ទូដែក​រួម​មាន ៖ មាស​ចំនួន​១១​តម្លឹង​, ប្រាក់​ចំនួន​១៥០០០​ដុល្លារ​, ប្រាក់​រៀល​ចំនួន​១០​លាន​រៀល​, ខ្សែ​ក​ពេជ្រ និង​ចិ​ញ្ជៀ​ន​ពេជ្រ តំលៃ​១៥៥០០​ដុល្លា​, ខ្សែ​ក​និង​ខ្សែដៃ​ប្លា​ទី​ន​តំលៃ​១២០០​ពាន់​ដុល្លារ​។

សេចក្តី​រាយ​ការ​ណ៏​បាន​បន្ត​ថា មុន​ធ្វើ​សកម្មភាព ក្រុម​ជនសង្ស័យ​បាន​ផ្តាច់​ភ្លើង ដើម្បី​ផ្តាច់​កាមេរ៉ា​សុ​វត្ថ​ភាព​និង​ប្រព័ន្ធ​wifi រួច​លើក​ទាំង​ទូដែក​នោះ​ទៅ​បាត់​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ