ទីបំផុត​រកមុខ​អ្នក​ពាក់អាវ​លេខ​7​របស់ Ronaldo នៅ Real Madrid ឃើញ​ហើយ


តាម​ប្រភព​ព័ត៌មាន Talksport បានឱ្យ​ដឹង​ថា មាន់​ថ្មី​របស់​ក្លិប​អធិរាជ​ស Real Madrid កីឡាករ Eden Hazard ត្រូវ​បាន​ក្លិប​ប្រគល់​អាវ​លេខ​៧ ដែល​ជា​លេខ​របស់​ជើង​ខ្លាំង​ប្រចាំ​ក្លិប Cristiano Ronaldo កាលពីមុន​ក្រោយ​ផ្លាស់​ពី​ក្លិប​តោ​ខៀវ Chelsea មក ។

កីឡាករ​កា​ពី​ទែន​ប៊ែ​ល​ហ្ស៊ិ​ក​រូប​នេះ​បាន​ផ្លាស់​ទៅ​កាន់​ក្លិប​អធិរាជ​ស Real Madrid ក្នុង​តម្លៃ ១៣០​លាន​ផោន​ពី​ក្លិប​តោ​ខៀវ Chelsea កាលពី​ដើមរដូវ​កាល​ទិញ​ដូរ​កីឡាករ ។ ដោយសារ​តែ​តម្លៃ​ខ្លួន និង​ភាព​ទាក់ទាញ​របស់​កីឡាករ​អាយុ​២៨​ឆ្នាំ​រូប​នេះ គេ​បាន​ទាយ​ទុក​រួច​មក​ហើយ​ថា ក្លិប​នឹង​ផ្តល់​លេខ​អាវ​មួយ​យ៉ាង​ល្អ ។

អាវ​លេខ​១០​ចាស់​នៅ Chelsea របស់ Hazard គឺជា​កម្មសិទ្ធិ​របស់​កីឡាករ Luka Modric ខណៈ​ដែល​លេខ​៧​កំពុង​ត្រូវ​បាន​ពាក់​ដោយ Mariano Diaz ។ Real Madrid បាន​លើក​កីឡាករ​រូប​នេះ ឱ្យ​មានមុខមាត់​តាម​ការ​ផ្តល់​ជូន​នូវ​អាវ​លេខ​៧​ដែល​ធ្លាប់​ជា​អាវ​របស់​កីឡាករ​ជើង​ខ្លាំង​ពីរ​រូប Raul Gonazlez និង Cristiano Ronaldo ដែល​គេ​ចាត់​ទុក​ថា​ជា​វីរបុរស​របស់​ក្លិប​មួយ​នេះ ។

តែ​ការ​ផ្តល់​ជូន​នូវ​អាវ​នេះ​បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​មួយ​ចំនួន​មិន​សប្បាយចិត្ត​នោះ​ទេ ។ ពួក​គេ​យល់​ឃើញ​ថា បើ​ទោះបីជា Ronaldo រក​គ្រាប់​បាល់​ជូន​ក្លិប​បាន​ច្រើន​មែន​ក៏​មិន​គួរ​រំពឹង​ឱ្យ Hazard មក​ដើរ​លើ​គន្លង​ចាស់​របស់ Ronaldo ទេ ។ លើស​ពី​នេះ​ទៅ​ទៀត​មាន​អ្នកគាំទ្រ​មួយ​ចំនួន​ស្នើរ​សុំ​ដក​អាវ​លេខ​៧ ពី Hazard មក​វិញ ៕

ប្រភព ៖ talksport , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ