ប្រាក់​យន់​ចិន​ថ្ងៃនេះ ​ធ្លាក់​ថ្លៃ​ទាប​បំផុត​ធៀប​​នឹង​ប្រាក់​រៀល


គិត​ចាប់តាំងពី​ស​ប្តា​ហ៍​មុន​រហូត​មក​ដល់​ថ្ងៃ​ទី​១២ ខែសីហា​នេះ ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​យន់​ចិន​ធៀប​ជាមួយ​ប្រាក់​រៀល​ខ្មែរ​ហាក់​មានការ​ប្រែប្រួល​ស្ទើរតែ​រាល់​ថ្ងៃនេះ​បើ​យោង​តាម​ធនាគារជាតិ ។

ដោយសារ​ឥទ្ធិពល​សង្គ្រាម​ពាណិជ្ជកម្ម​នៃ​ប្រទេស​មហាអំណាច​ចិន​-​អា​មេ​រិ​ក បាន​ធ្វើ​ឱ្យ​ហាងឆេង​ប្តូរ​ប្រាក់​មាន​ការ​ប្រែប្រួល ហើយ​នៅ​កម្ពុជា​ក៏​ហាក់ដូចជា​ប៉ះពាល់​តិចតួច​ផង​ដែរ ​ដែល ១ យន់​ចិន​ថ្ងៃនេះ​បាន​ធ្លាក់​មក​ត្រឹម ៥៧៨ រៀល​សម្រាប់​ទិញ​ចូល និង​លក់​ចេញ​តែ ៥៨៤ រៀល​ប៉ុណ្ណោះ ​គឺ​ទាប​បំផុត បើ​ប្រៀប​ធៀប​​ស​ប្តា​ហ៍​មុន​ហាងឆេង​ប្រាក់​យន់​ចិន ​គឺ​ខ្ពស់​ជាង​នេះ ។

ធនាគារជាតិ​ឱ្យ​ដឹង​ថា អត្រា​ប្តូរ​ប្រាក់​នៃ​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់ រៀល​ថ្ងៃនេះ​គឺ ​៖ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៨៧២ រៀល លក់​ចេញ ៣៩១០ រៀល​, ១០០ វុន​កូរ៉េ ទិញ​ចូល ៣៣៦ រៀល លក់​ចេញ ៣៣៩ រៀល ។ ចំពោះ​ដុល្លារ​សិង្ហ​បុរី ១ ដុល្លារ​ទិញ​ចូល ២៩៤២ រៀល លក់​ចេញ ២៩៧២ រៀល និង ១ បាត​ថៃ ទិញ​ចូល ១៣៣ លក់​ចេញ ១៣៤ រៀល ។

ប្រភព​ លី ហួរ គឺ ១ ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល ៤០៨០ រៀល លក់​ចេញ ៤០៩០ រៀល មាសគីឡូ ១ តម្លឹង​​ទិញ​ចូល ១៧៨៥ ដុល្លារ​អា​មេ​រិ​ក លក់​ចេញ ១៨០០ ដុល្លារ​អា​មេ​រិ​ក ៕ (កែ​សម្រួលដោយ ៖ បុប្ផា)

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ