ច្បាំង​គ្នា​ឯង​នៅ​ភាគ​ខាងត្បូង​ប្រទេស ​ស្លាប់​៤០​នាក់


ប្រទេស​យេ​ម៉ែ​ន ៖ អា​រ៉ា​ប៊ី​សា​អូឌីត​កាលពី​ថ្ងៃ​ទី​១១​សីហា​បាន​វាយប្រហារ​ក្នុង​ទីក្រុង​អា​ដេ​នភា​គ​ខាងត្បូង​យេ​ម៉ែ​ន ប្រឆាំង​ពួក​បំបែក​ខ្លួន​និយម ដែល​ធ្លាប់តែ​ជា​សម្ព័ន្ធមិត្ត​ក្រោយ​ការ​ប្រយុទ្ធ​គ្នា​នានា​ដែល​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៤០​នាក់​រួច​ហើយ និង​ញ៉ាំង​ឲ្យ​ប្រទេស​នោះ​ធ្លាក់​ក្នុង​សង្គ្រាម​កាន់តែ​ច្របូកច្របល់​ថែម​ទៀត​។

អ​.​ស​.​ប​ដែល​សម្ដែង​ការ​ព្រួយបារម្ភ​ចំពោះ​ភាព​ធ្ងន់ធ្ងរ​នៃ​វិបត្តិ​មនុស្សធម៌​នៅ​យេ​ម៉ែ​ន ប្រកាស​ពី​តុល្យការ​នៃ​មនុស្ស​ស្លាប់​ថា មាន​៤០​នាក់​និង​របួស​២៦០​នាក់ ក្នុង​នោះ​មាន​ជន​ស៊ីវិល​ច្រើន​នាក់​។ ការ​ប្រយុទ្ធ​គ្នា​រវាង​ពួក​បំបែក​ខ្លួន​និយម​ដែល​ទាមទារ​ឯករាជ្យ​ភាព​នៅ​យេ​ម៉ែ​ន​ខាងត្បូង​និង​កងកម្លាំង​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត បាន​ផ្ទុះ​ឡើង​ពី​ថ្ងៃ​ទី​៧​សីហា​មក ក្នុង​ទីក្រុង​អា​ដេ​ន​ជា​អតីត​រដ្ឋធានី​យេ​ម៉ែ​ន​ខាងត្បូង​។ ក្រៅពី​ការ​ប្រយុទ្ធ​រវាង​គ្នា​ឯង​ស​ង្ក្រា​ម​នៅ​ប្រទេស​នេះ បន្ថែម​សង្គ្រាម​សំខាន់​ចាប់តាំងពី​៥​ឆ្នាំ​មក​ហើយ​រវាង​ពួក​ឧទ្ទាម​ស៊ីអុី​ត​ហ៊ូ​ធី​គាំទ្រ​ដោយ​អុី​រ៉​ង់ និង​រដ្ឋាភិបាល​គាំទ្រ​ដោយ​ក្រុមចម្រុះ​យោធា​មួយ​នាំមុខ​ដោយ​អា​រ៉ា​ប៊ី​សា​អូឌីត​។

នា​ថ្ងៃ​ទី​១១​សីហា​ក្រុមចម្រុះ​នោះ​បាន​ធ្វើការ​វាយប្រហារ​ប្រឆាំង​ពួក​បំបែក​ខ្លួន ដែល​ដណ្ដើម​កាន់កាប់​វិមាន​ប្រធានាធិបតី​ក្រុង​អា​ដេ​ន​និង​បន្ទាយ​៣​ទៀត​។ រដ្ឋាភិបាល​យេ​ម៉ែ​ន​ចាត់​ទុក​សកម្មភាព​នោះ​របស់​ពួក​បំបែក​ខ្លួន​ថា ជា​រដ្ឋប្រហារ​មួយ​។ ទោះបី​យ៉ាងណា​ប្រធានាធិបតី​យេ​ម៉ែ​ន លោក​ABD RABBO MANSOUR HADI​រស់នៅ​ឯ​អា​រ៉ា​ប៊ី​សា​អូឌីត ហើយ​ការ​ដណ្ដើម​យក​វិមាន​ប្រធានាធិបតី​គ្រាន់តែ​ជា​និមិត្តរូប​។ ក្រុង​អា​ដេ​ន​ជា​រដ្ឋធានី​បណ្ដោះអាសន្ន ចាប់តាំងពី​ពួក​ហ៊ូ​ធី ដណ្ដើម​កាន់កាប់​ដែនដី​ដ៏​ធំ ក្នុង​នោះ​មាន​ទាំង​រដ្ឋធានី​សា​ណា​ចាប់តាំងពី​ជិត​៥​ឆ្នាំ​មក​ហើយ​។

សភាពការណ៍​នៅ​យេ​ម៉ែ​ន​ជា​ចំណុច​សំខាន់​នៃ​ការ​ពិភាក្សា​គ្នា​កាលពី​ថ្ងៃ​ទី​១១​សីហា នៅ​ទីក្រុង​ឡា​ម៉ិករ​វាង​ព្រះមហាក្សត្រ​អា​រាំ​ប៊ី​សា​អ៊ូ​ឌី​ត​SALMANE និង​ប្រធានាធិបតី​យេ​ម៉ែ​ន​លោក​HADI ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ