ដាំ​ដុះ​ក្រូចពោធិ៍សាត់​ផ្អែម ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រកួតប្រជែង


ខេត្តស្ទឹងត្រែង ៖ សហគមន៍​កសិកម្ម​ឃុំ​អូរ​ម្រះ​ចំនួន​៣​ក្រុម បាន​បង្កើន​ការ​ដាំ​ដុះ​ក្រូចពោធិ៍សាត់​ផ្អែម ដើម្បី​នាំ​ចេញ​ទៅ​កាន់​ទីផ្សារ​ប្រកួតប្រជែង ។ ដោយ​បង្កើន​ការ​ដាំ​ដុះ​នោះ​សហគមន៍​បាន​បង្កើត​ជា​ភូមិ​មួយ ផលិតផល​មួយ ហើយ​រៀបចំ​ឱ្យ​មានកម្ម​សិទ្ធ​បញ្ជា​ទទួលស្គាល់​ពី​មន្ទីរ​ពាណិជ្ជកម្ម ដើម្បី​ចៀសវាង​ការ​ក្លែងបន្លំ​ពី​ផលិតផល​ក្រូច​នាំ​ចូល ។

ក្នុង​សកម្មភាព​បង្ហាញ​បច្ចេកទេស​ថែទាំ​ក្រូចពោធិ៍សាត់ នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​នា​ថ្មី​ៗ​នេះ​លោក​សំ សុខុម ទំ​ទប់​ទី​មួយ​ឃុំ​នេះ​បាន​បញ្ជាក់​ថា ក្រោយ​ពី​ការ​គណៈកម្មាធិការ​ស្តា​អភិវឌ្ឍន៍​វិស័យ​កសិកម្ម​ជំរុញ​ឱ្យ​មាន​ភូមិ​មាន​ផលិតផល​មួយ អាជ្ញាធរ​ឃុំ ស្រុក​បាន​បំផុស​ឱ្យ​ប្រជាពលរដ្ឋ​រួម​គ្នា​បង្កើន​លារ ដាំ​ដុះ​ក្រូចពោធិ៍សាត់​ឱ្យ​បាន​ច្រើន​នៅ​ក្នុង​សហគមន៍ និង​តាម​គ្រួសារ ព្រោះ​ដំណាំ​ឈើ​ហូប​ផ្លែ​ប្រភេទ​មួយ​នេះ នៅ​ឃុំ​អូ​ម្រះ មាន​កេ​រ្ត៍​ឈ្មោះ​ល្បី​ស្រាប់​ហើយ លោក​បាន​បន្ត​ការ​ផ្សព្វផ្សាយ​ដល់​អ្នក​ដែល​មាន​ដី​តិច​ក្តី ច្រើន​ក្ដី មួយ​ដើម​ពីរ​ដើម​ក្ដី យើង​ដាំ​ជា​លក្ខណៈ​គ្រួសារ​ក្តី ជា​ចំការ​ក្តី ធ្វើ​យ៉ាងណា​ទទួល​បាន​លទ្ធផល​ទៅ​តាម​លក្ខណៈ​ធម្មជាតិ ។

ស្រី្ត អ៊ុំ វណ្ណ ជា​ប្រជា​កសិករ​ម្នាក់​ដាំ​ក្រូចពោធិ៍សាត់ នៅ​ភូមិ​ត្បូង​ខ្លា ឃុំ​អូរ​ម្រះ បាន​គាំទ្រ​ចំពោះ​គំនិត​ផ្តួចផ្តើម​នេះ​ព្រោះ​តាំងពី​ដើម​មក​អ្នក​ភូមិ​នៅ​ក្នុង​ឃុំ​នេះ​ដាំ​គ្រាន់តែ​បរិភោគ​ប្រចាំ​គ្រួសារ​តែ​ប៉ុណ្ណោះ មិន​ដែល​ចេះ​លក់ដូរ​អ្វី​ទេ ។ ស្រី្ត​ដដែល​នេះ​បន្ត​ថា ឆ្នាំ​នេះ​បាន​មន្ត្រី​កសិកម្ម និង​អាជ្ញាធរ​ផ្តល់​ពូជ​ជូន​ដល់​ពួក​គាត់​បន្ថែម ពួក​គាត់​ពិតជា​សប្បាយចិត្ត ហើយ​នាំ​គ្នា​ដាំ​ដុះ​ឱ្យ​បាន​ច្រើន ព្រោះ​ពេល​បាន​ផល​សល់​ពី​បរិភោគ​អាច​លក់ដូរ​បន្ថែម​ផង ។ ស្ត្រី​រូប​នេះ​បាន​សម្តែង​ចេញពី​ចិត្ត​ថា ខ្ញុំ​សប្បាយចិត្ត​ពេល​ឃើញ​អ្នក​ភូមិ​សស្រាក់​ស្រ​ស្រាំ ដាំ​ដុះ​អ​ញ្ចឹ​ង ខ្ញុំ​មានការ​ត្រេកអរ​ព្រោះ​ការ​បង្កើន​ផលដំណាំ​ទាំងនេះ​បាន​ច្រើន​វា​អាច​ទប់ស្កាត់​ការ​នាំ​ផលិតផល​ពី​បរទេស ដែល​មិន​ស្គាល់​ប្រភព​ច្បាស់លាស់ ។

លោក​សុង រ៉ា​ម៉​ន មន្ត្រី​ភ្នាក់ងារ​កសិកម្ម​ប្រចាំ​ឃុំ​អូរ​ម្រះ បាន​យល់​ថា នេះ​ជា​សកម្មភាព​ចូលរួម​ជួយ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ដែល​ខំ​ដាំ​ដុះ​ម្យ៉ាងទៀត​ភូមិ​ឃុំ​យើង​ក៏​មាន​ផលិតផល​មួយ​សម្រាប់​បម្រើ​ឱ្យ​ទីផ្សារ​ក្នុង​ពេល​ដែល​មន្ទីរ​កសិកម្ម​កំពុង​ជំរុញ​ឱ្យ​មានការ​ដាំ​ដុះ​ដំណាំ​ឈើ​មូ​ប​ផ្លែ ។ លោក​បន្ត​ថា ពេល​ដែល​ប្រជាជន​គាត់​ដាំ​ក្រូច​បាន​ផល​យើងខ្ញុំ​ស្រ​ម៉ៃ​ឃើញ​ថា និង​មានការ​បង្ហាញ​ពី​ផលិតផល​ដែល​មាននៅ​ក្នុងភូមិ អ​ញ្ចឹ​ង​ក្នុងភូមិ​មួយ ខ្ញុំ​គិត​ថា មាន​ផលិត​មួយ គឺ​មាន​ក្រូចពោធិ៍សាត់​ផ្អែម​ឆ្ងាញ់ ។

សូម​បញ្ជាក់​ថា ក្រូចពោធិ៍សាត់​ឃុំ​អូរ​ម្រះ​មានការ​ទទួលស្គាល់​ពី​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្ត​បាន​បង្កើត​ឡើងជា​សហគមន៍​នៅ​ឆ្នាំ​២០១៧ មាន​ចំនួន​៣​ក្រុម ក្នុង​នោះ​មាន​សមាជិក​ដាំ​ដុះ​ជាង​១០០​គ្រួសារ នៅ​ភូមិ​ត្បូង​ខ្លា និង​ភូមិ​អូរ​ម្រះ ឃុំ​អូរ​ម្រះ ស្រុក​សៀម​បូក ខេត្តស្ទឹងត្រែង​៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កសិកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ