ទោះ​មិន​បាន​កើត​ក្នុង​ថ្ងៃ​តែ​មួយ តែ​៨​នាក់​នេះ​បាន​ចូល​គុក​ជាមួយគ្នាក្នុង​ថ្ងៃ​តែ​មួយ


ខេត្តបន្ទាយមានជ័យ ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់​ចោទប្រកាន់​ពី​បទ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ត្រូវ​បាន​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ។

ជនសង្ស័យ​ដែល​ត្រូវ​ឃាត់ខ្លួន​មាន​ទី​១-​ឈ្មោះ ផូ​រ វាសនា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ​, ទី​២-​ឈ្មោះ ព្រេ​ក សា​រ៉ុ​ម ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​, ទី​៣-​ឈ្មោះ ណ​ន ចាន​ថា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ​, ទី​៤-​ឈ្មោះ ឃឿ​ន ឌី​ភព ភេទ​ប្រុស អាយុ​១៦​ឆ្នាំ​, ទី​៥-​ឈ្មោះ តាំង ណា​រិ​ទ្ធ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​, ទី​៦-​ឈ្មោះ រ៉ា លី ភេទ​ប្រុស អាយុ​២៨​ឆ្នាំ​, ទី​៧-​ឈ្មោះ សៅ រ៉េ​ង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ និង​ទី​៨-​ឈ្មោះ ឡា​ច ប្រុស អាយុ​៣៣​ឆ្នាំ ជនសង្ស័យ​ស្នាក់​នៅ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ចាប់ខ្លួន​ជនសង្ស័យ​កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​បាន​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ហើយ​ចុះ​ប្រតិបត្តិការ​បង្ក្រាប​ឃាត់​ជនសង្ស័យ​ខាងលើ និង​រឹបអូស​វត្ថុ​តាង​គ្រឿងញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹកកក ចំនួន​៤​ថង់​តូច ស្មើ​១,២៦​ក្រាម ដែល​ឃាត់​កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

លោក​វរសេនីយ៍ឯក ស ប៊ុ​ន​សឿង មេបញ្ជាការ​រង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា នៅ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​៨​នាក់ និង​វត្ថុ​តាង​ហើយ​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ