កុំ​អួត​ថា​ខ្លួន​គ្រាន់បើ​សូ​ម្បី​តែ​សំបក​ខ្លួនឯង​ក៏​រក្សា​មិន​បាន​ផង


អ្វីក៏ដោយនៅក្នុងលោកនេះទោះជា​មាន​វិញ្ញាណ​ក្តី ឥត​វិញ្ញាណ​ក្តី សុទ្ធតែ​មានការ​ប្រែប្រួល និង​កន្លង​ទៅ​ជា​ធម្មតា គ្មាន​អ្វី​ដែល​ស្ថិតស្ថេរ​គង់វង្ស​រហូត​ទេ ដូច្នេះ​សូមកុំ​មាន​មានះ​ថា​ខ្លួនឯង​នេះ​គ្រាន់បើ​ឱ្យ​សោះ ដោយ​ហោចទៅ​សូ​ម្បី​តែ​ខ្លួនប្រាណ​យើង​នេះ​ក៏​ប្រែប្រួល​គ្រប់​ខណៈ​ដែរ បន្តិចទៀត​រូប​កាយ​ដ៏​ស្មោកគ្រោក​នេះ​នឹង​វិនាស​សូន្យ​ទៅ ។

ហេតុនេះ​បុគ្គល​គួរ​ពិចារណា​ថា នៅ​ពេល​ដែល​បាន​សុខ បន្តិចទៀត​សេចក្តីសុខ​នោះ​នឹង​កន្លង​ទៅ ពេល​មានទុក្ខ សេចក្តី​ទុក្ខ​នោះ​ក៏​នឹង​កន្លង​ទៅ​ដូច​គ្នា នៅ​ពេល​ជួប​ការ​លំបាក​យ៉ាប់យ៉ឺន​មក​ដល់ រឿងរ៉ាវ​ទាំងនេះ វា​នឹង​មិន​នៅ​ជាមួយ​យើង​រហូត​ទេ ទ្រាំ​បន្តិច​ទៅ វា​គង់​នឹង​កន្លង​ទៅ​ជា​ធម្មតា ។

ព្រោះតែ​លក្ខណៈ​ពិត​នៃ​លោក​យ៉ាងនេះ ព្រះ​មាន​ព្រះ​ភាគ​បាន​ទេសនា​អប់រំ​សព្វ​សត្វ​ឱ្យ​ចេះ​ហ្វឹកហាត់​ចិត្ត​ឱ្យ​បាន​នឹងនរ ធ្វើ​ជា​មនុស្ស​ខ្លួន​តូច​តែ​ពេញ​ដោយ​សតិ កុំ​ជា​មនុស្ស​ខ្លួន​ធំ​ពេញ​ដោយ​កិលេស​មិនល្អ​ទេ​។ ចូរ​អប់រំ​កាយ​ឱ្យ​ឃើញ​ថា ខ្លួនឯង​ជា​មនុស្ស​ធម្មតា​ៗ​ទៅ​បាន​ហើយ កុំ​ប្រកាន់​ថា ខ្លួន​អញ​ជា​មនុស្ស​សំខាន់​យ៉ាងនេះ យ៉ាងនោះ ត្រូវ​ចេះ​គិតដល់​ធម្មតា​ធម៌ ទើប​ជីវិត​បាន​សុខ ។

ចូរ​រៀន​ពត់​កាយ​ចិត្ត​ឱ្យ​ចេះ​លះបង់ និង​ចេះ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ផង ព្រោះ ការ​ដែល​មនុស្ស​យើង​ព្រម​ចាញ់​ប្រៀប​គេ អ្វី​ៗ​វា​ឆាប់​ចប់​មិន​ជាប់​ស្អិត​នឹង​រឿង​ឥតប្រយោជន៍ មិន​បាន​លទ្ធផល​ល្អ​ទេ​ ។

តែបើ​យើង​ទាម​ទារ​យក​តែ​ពី​ត្រូវ អាង​ហេតុ អាង​ផល យ៉ាងនេះ យ៉ាងនោះ ចង់​តែ​ពី​ត្រូវ​គ្រប់យ៉ាង ចង់​តែ​ពី​ឈ្នះ​គេ នោះ​មិន​មាន​សេចក្ដីសុខ​ក្នុង​ជីវិត​ទេ ព្រោះ​ត្រូវ​តស៊ូ​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ខ្លួន ដើម្បី​ទាមទារ​រកហេតុ​ផល​ឲ្យ​ខ្លួនឯង​ត្រូវ និង​ឈ្នះ​គេ​តែ​ម្យ៉ាង ​។

មាន​តែ​ការ​ព្រម​ចាញ់​ប្រៀប​អ្នក​ដទៃ​ខ្លះ​ហ្នឹងឯង ទើបបាន​សេចក្ដីសុខ​ក្នុង​ជីវិត និង​បាន​ឈ្នះ​នូវ​កិលេស ឈ្នះ​នូវ​មានះ​ក្នុង​ខ្លួនឯង រស់នៅ​ដោយ​សុខសាន្ត​ព្រោះ​គ្មាន​អ្នក​បៀតបៀន ។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ