ប្រើ​ល្បិច​បំ​ភណ្ឌ​ភ្នែក​យ៉ាង​ឆ្ងាញ់ តែ​លទ្ធផល​ចុង​ក្រោយ​នៅ​តែ​រត់​មិន​រួច


ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន​ចោទប្រកាន់​ពី​បទ​លួច​កាច់​សោរ​.​ក​ម៉ូតូ​២​ករណី​ដោយឡែក​គ្នា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ចាត់ការ​តាម​ច្បាប់​នៅ​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ ។

លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ នាម សុ​ផាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ក្បាលស្ពាន​មួយ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត តាម​បណ្តឹង​ពី​ជន​រង​គ្រោះ​ឈ្មោះ ជន សៀវ​ថៃ ភេទ​ស្រី អាយុ​១៨​ឆ្នាំ រស់នៅ​ភូមិ​ក្បាលស្ពាន​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ធ្វើ​សកម្មភាព​លួច​កាច​សោរ​.​ក​ម៉ូតូ​ម៉ាក់​ហុងដា​Zoomer-X ស៊េរី​ឆ្នាំ​២០១៦ ចំនួន​១​គ្រឿង កាលពី​ថ្ងៃ​ទី​០៤ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ក្បាលស្ពាន​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​ទទួល​បណ្តឹង​កម្លាំង​ធ្វើការ​ស្រាវជ្រាវ និង​កំណត់​មុខសញ្ញា​ឃាត់ខ្លួន និង​ម៉ូតូ​១​គ្រឿង​ម៉ាក់​ហុងដា Click ពណ៌​ស ស៊េរី​ឆ្នាំ​២០១២ ហើយ​នាំ​យក​ទៅ​សាកសួរ​ម៉ូតូ​ដែល​លួច​កាច់​សោរ​.​ក​ទៅ​លក់​តំលៃ​២៣៥០០​បាត​ហើយ​កម្លាំង​នាំ​ទៅ​យក​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ ។

លោក​វរសេនីយ៍ត្រី ជា សីហា មេបញ្ជាការ​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​បាន​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទៅ​០៨ ខែសីហា ឆ្នាំ​២០១៩ កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ឈ្មោះ ហៃ ប្រុស​ពៅ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ទំនប់​ក​៥ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ឃាត់ខ្លួន​តាម​បណ្តឹង​ជន​គ្រោះ​ឈ្មោះ ហោ សុធា ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ដែល​រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។ ដែល​ជនសង្ស័យ​បាន​ធ្វើ​សកម្មភាព​លួច​កាត់​ច្រ​វ៉ា​ក់​ហើយ​កាច់​សោរ​.​ក​ម៉ូតូ​ម៉ាក់ Yamaha ១​គ្រឿង​កាលពី​យប់​ថ្ងៃ​ទី​០៧ ខែសីហា ឆ្នាំ​២០១៩ នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ។

ក្រោយ​ពេល​ទទួល​បណ្តឹង​ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​អូរ​ជ្រៅ​បាន​ធ្វើការ​ស្រាវជ្រាវ​កំណត់​មុខសញ្ញា​ឃាត់ខ្លួន​ជនសង្ស័យ និង​ម៉ូតូ​១​គ្រឿង​ដែល​ជនសង្ស័យ​លួច​ហើយ​ដោះ​ដូរ​ដើម្បី​បំ​ភណ្ឌ​ភ្នែក​ត្រូវ​បាន​កម្លាំង​ចាប់​យក​ម៉ូតូ​ប្រគល់​ជូន​ម្ចាស់​វិញ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​បាន​បង្ក្រាប​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ដែល​ធ្វើ​សកម្មភាព​លួច​កាច់​សោរ​.​ក​ម៉ូតូ​២​ករណី​ដោយឡែក​គ្នា​ត្រូវ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ