កាច់​បាន​វា​គ្រាន់​ដល់​ពេល​គេ​ទាន់​សល់​ត្រឹម​ដង្ហើមចង្រិត


ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​នាំ​គ្នា​ចាប់​ចោរលួច​កាច់​សោរ​.​ក​ម៉ូតូ​ម្នាក់​វាយ​ទ្រោម​ខ្លួន​សល់​ត្រឹម​ដង្ហើមចង្រិត​សន្លប់​ស្តូកស្តឹង​នៅ​ភូមិ​សាលា​ទាន សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត​(​ជិត​តំបន់​សេដ្ឋកិច្ច​ពិសេស​នាគរាជ​) ។ ករណី​ចាប់​បាន​ចោរ​កាច់​.​ក​ម៉ូតូ​គេ​នេះ​កើតឡើង​កាលពី​ថ្ងៃ​ទី​១២ ខែសីហា ឆ្នាំ​២០១៩ កាលពី​វេលា​ម៉ោង​៨​និង​១០​នាទី​យប់ នៅ​ភូមិ​សាលា​ទាន សង្កាត់​ច្រក​ម្ទេស ក្រុង​បា​វិត ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ប្រជាពលរដ្ឋ​បាន​ព័ទ្ធ​ចាប់ចោរ​ម្នាក់​ដែល​កំពុង​ធ្វើ​សកម្មភាព​កាច់​សោរ​.​ក​ម៉ូតូ​ដោយ​ខ្លះ​វាយ​ខ្លះ​ទាត់​ធាក់​ឡើង​ទ្រោម ហើយ​បាញ់ថ្នាំ​មុ​ស​បន្ថែម​ចូល​មុខ​សន្លប់​ស្តូក​ស្លឹង​តែ​ម្តង ។ ក្រោយមក​ប្រជាពលរដ្ឋ​បាន​ប្តឹង​សមត្ថកិច្ច​ឲ្យ​មក​អន្តរាគមន៍​រួច​ប្រគល់​ជនសង្ស័យ​ឲ្យ​សមត្ថកិច្ច​ចាត់ការ​តាម​នីតិវិធី ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ