កម្ម​គាត់​ក្រាស់​ណាស់ !


លោក​សម រ​ង្ស៊ី ដែល​ប្រកាស​ចូល​ស្រុក​…​តាម​ទស្សនៈ​នានា​ថា​…​វា​គ្រាន់តែ​បង្អើល​ស្រមោច​ទាំងឡាយ​…​ដែល​អត់​សំបុក​ជ្រក​តែ​ប៉ុណ្ណោះ​…គ្មាន​ស្រមោល​គាត់​វិល​វិញ​ឡើយ ។

បានជា​មាន​ទស្សនៈ​ច្បាស់លាស់​ដូច្នោះ​…​ពីព្រោះ​ចំ​ពេល​ដែល​គាត់​ប្រកាស​ចូល​ស្រុក​…​វា​ស្រាប់តែ​គាត់​ចាប់ ផ្តើម​ជេរ​ប្រមាថ​មេ​ប៉ូលិស​…​ជេរ​ប្រមាថ​មេ​ប៉េ​អឹ​ម​…​និង​ជេរ​ប្រមាថ​មេទាហាន​កំពូល​ៗ…​ចោទប្រកាន់​ដោយ​អសុរ​ស​…​គាត់​ប្រមាថ​មេ​ចាប់​ទៅ​ហើយ​…​តើ​គាត់​អាច​មាន​ផ្លូវ​ហក់​ចូល​បាន​ទេ ?​…​ប្រាកដជា​ឆ្លើយ​ថា «​អត់​ហ៊ាន​ទេ​»…​អ្នក​ចាប់​ប្រាកដជា «​ចាំ​ក្របួច​ក​អាវ​» យ៉ាង​ពិតប្រាកដ ។

តាម​ទស្សនៈ​នានា​ថា​…​បើ​ចង់​ចូល​ស្រុក​…​ត្រូវ​ចេះ​លួងលោម​តុលាការ​…​ចេះ​លួងលោម​មេខ្លោង​អ្នកមាន​អំណាច​ខាង​ចាប់​…​ក្រែងលោ​អ្នក​ចាប់​មិន​លើក​បោះ​ដាក់​លើ​ឡាន​…​ក្រែងលោ​អ្នក​ចាប់​ជួយ​បន្ធូរ​ខ្នោះដៃ ។

គួរ​យល់​ថា​…​បើ​អ្នក​ចាប់​ខឹង​…​ពេល​ចាប់​បាន​គេ​វ៉ៃ​ខ្នោះដៃ​យ៉ាង​តឹង​ទៅ​ក្រោយ​…​បើ​អ្នក​ចាប់​មិនសូវ​ខឹង​ទេ​…​គេ​វ៉ៃ​ខ្នោះដៃ​ធូរ​មក​ខាង​មុខ​…​បើ​ក្តៅក្រហាយ​ដូច​អំពើ​របស់​លោក​សម រ​ង្ស៊ី​…​ប្រហែលជា​វ៉ៃ​ខ្នោះដៃ​តឹង​ទៅ​ក្រោយ​…​ហើយ​គ្រៀក​លើក​បោះ​ដាក់​លើ​ឡាន​ទ្រុង​យ៉ាង​ពិតប្រាកដ ។

នយោបាយ «​ច្រាស់ខ្យល់​» បែប​នេះ​…​កោត​អ្នកគាំទ្រ​ទាំងឡាយ​…​កោត​សេនាឆ្វេង​ស្តាំ​ទាំងឡាយ​…​នៅ​ទ្រាំ​ភ្លើ​ហែហម​ទៀត​ហ្ន៎ ?​…​ពិតជា «​អន់​ដូច​អាច​ម៌​សេះ​» មែន ។

អាច​ម៌​គោ​-​ក្របី​…​អាច​ម៌​មាន់​-​ទា ឬ​អាច​ម៌​ប្រចៀវ​…​គេ​និយម​យក​ធ្វើ​ជី​…​ចំណែក «​អាច​ម៌​សេះ​» អត់​អ្នក​ណា​ត្រូវការ​ទេ​…​បើ​អន់​ម្លឹ​ង​ៗ​ទៅ​រកស៊ី​បើកហាង បើក​តាក់ស៊ី​ទៅ​…​ក្រែង​រស់​ស្រួល​ជាង​របរ​ធ្វើ «​នយោ បាយ​»…​គាត់​ពិតជា​កម្មក្រាស់​មែន​!…​េ​ហ ! េ​ហ !

Facebook Google Twitter Email

បរិយាយថ្ងៃនេះ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ