ប្រើ​វិធី​ទាំង​នេះ​ជួយ​អ្នក​បាន ខណៈចេះ​តែ​វិល​មុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ


បើសិនជា​ការ​វិលមុខ​កើតឡើង​តែ​ម្តង​ទេ​នោះ អ្នក​ប្រហែលជា​មិនមែន​ពិបាក​គេង​ឲ្យ​លក់​នោះ​ទេ​។ តែ​បើសិនជា​ការ​វិលមុខ​នេះ​កើតឡើង​ពេញ​មួយ​ថ្ងៃ យក​ល្អ​គួរតែ​ឲ្យ​ពេទ្យ​ពិនិត្យ​សម្ពាធ​ឈាម​ដើម្បី​រក​មើល​មូលហេតុ​របស់​វា​ទៅ​។ ខាងក្រោម​នេះ​គឺជា​មធ្យោបាយ​ខ្លះ​ៗ​ដែល​អ្នក​អាច​ដោះស្រាយ​ជាមួយនឹង​អាកា​រៈ​វិលមុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​បាន​៖

១-ងើប​ពី​កៅអី​យឺត​ៗ ៖ ចូរ​ចាំ​ថា នៅ​ពេល​អ្នក​អង្គុយ​ចុះ លំហូរ​ឈាម​នឹង​កកកុញ​នៅ​ក្នុង​ប្រអប់ជើង និង​អវៈយវៈ​ខាងក្រោម​។ បើសិនជា​អ្នក​ត្រូវ​ងើប​ចេញពី​កៅអី ឈាម​ដែល​ត្រូវ​ហូរ​ចូល​បេះដូង និង​ខួរ​ក្បា​វិញ​អាច​នឹង​មិនលឿន​ដូច​ធម្មតា​ទេ ហើយ​វា​ក៏​អាច​បណ្តាល​ឲ្យ​សម្ពាធ​ឈាម​ធ្លាក់​ចុះ និង​មាន​អារម្មណ៍​ធី​ង​ធោ​ង​បាន​។

២-កុំ​ឈរ​យូ​ពេក ៖ ចូរ​ចៀសវាង​ការ​ឈរ​រយៈពេល​យូរ​ពេក និង​ព្យាយាម​អង្គុយ​ខ្លះទៅ​។ បើសិនជា​អ្នក​មិន​អាច​អង្គុយ​ទេ គ្រាន់តែ​ធ្វើ​ចលនា​ចុះឡើង​បន្ថែម​ទៀត​ទៅ​បាន​ហើយ​ដើម្បី​ចៀសវាង​ការ​កកកុញ​លំហូរ​ឈាម​ក្នុង​អវៈយវៈ​ខាងក្រោម​ច្រើន​ពេក​។

៣-ចៀសវាង​ការ​គេង​ផ្ងា​ជា​ពិសេស​ត្រីមាស់​ទី​២​និង​ទី​៣ ៖ ការ​លូតលាស់​របស់​ស្បូន​នឹង​សង្កត់​ទៅ​លើ​សរីរាង្គ​សំខាន់​ៗ​ក្នុង​ខ្លួន​ដូច​ជា បេះដូង តម្រងនោម និង​សួត​។ រឿង​អាក្រក់​បំផុត​ដែល​អាច​កើតឡើង​នោះ​គឺថា កាលណា​គេង​ផ្ងា​នឹង​ធ្វើ​ឲ្យ​លំហូរ​ឈាម​ហូរ​កាន់តែ​យឺត និង​សង្កត់​ទៅ​លើ​សរីរាង្គ​ទាំងនោះ​រហូត​ដល់​មាន​អារម្មណ៍​ធី​ង​ធោ​ង​ខ្លាំង​នៅ​ពេល​ងើប​ពី​គេង​វិញ​។

៤-បំពេញ​ជាតិ​ទឹក​ឲ្យ​គ្រប់គ្រាន់ ៖ ការ​ខ្សោះ​ជាតិ​ទឹក និង​មិន​បាន​ញ៉ាំ​អី​យូរ​ពេក​ក៏​អាច​ជា​ហេតុផល​មួយ​នាំ​ឲ្យ​វិលមុខ​បាន​ដែ​ឬ​។ ការ​ញ៉ាំ​ទឹក ៨​កែវ​ក្នុង​មួយ​ថ្ងៃ និង​ញ៉ាំ​អាហារ​ទៀងទាត់​ពេលវេលា​អាច​ជួយ​បង្ការ​ការ​វិលមុខ​បាន​យ៉ាង​ល្អ​។

៥-ដោះស្រាយ​បញ្ហា​កង្វះ​គ្រាប់​ឈាមក្រហម ៖ ការ​កង្វះ​គ្រាប់​ឈាមក្រហម​ដោយសារ​តែ​ការ​មាន​ផ្ទៃពោះ​ក៏​ជា​មូលហេតុ​មួយ​នាំ​ឲ្យ​វិលមុខ​ក្នុង​ពេល​មាន​ផ្ទៃពោះ​ដែរ​។ ដូច្នេះ​ចូរ​ប្រាកដ​ថា​អ្នក​បាន​ប្រើប្រាស់​ថ្នាំ​គ្រាប់​ជា​ដែក​ទៀងទាត់​ពេលវេលា និង​ញ៉ាំ​អាហារ​សម្បូរ​ជាតិ​ដែក​ច្រើន​ដូច​ជា បន្លែ​ពណ៌​បៃតង និង​សាច់​។

៦-ចៀសវាង​ការងារ​នឿយហត់​និង​ស្ត្រេ​ស​ពេក ៖ ការ​លើក​របស់របរ​ធ្ងន់ ឬ​ហាត់ប្រាណ​ច្រើន​ពេក​អាច​បង្ក​បញ្ហា​ដូច​គ្នា​។ ពេល​ខ្លះ ការ​ស្លៀក​សម្លៀក​បំពាក់​តឹង​ៗ​ក៏​អាច​បណ្តាល​ឲ្យ​ក្តៅ​ក្នុង​ខ្លួន​ពេក និង​វិលមុខ​ដែរ​។ រឿង​នេះ​ដូច​គ្នា​នឹង​ការ​ត្រាំ​ខ្លួន​ក្នុង​បន្ទប់​សូរ​ណា​ដែរ ព្រោះតែ​កន្លែង​នោះ​វា​ក្តៅ ដូច្នេះ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ចៀសវាង (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ