ខ្លា​ចាស់​ម្នាក់​នេះ​ច្បាស់​ដូច​ថ្ងៃ​ថាបើ Real ទិញ​បាន​តារា​ឆ្នើម​១​រូប​នេះ​នឹង​ក្លាយជា​ម្ចាស់​ពាន Champions League


តាម​ប្រភព​ព័ត៌មាន AS បានឱ្យ​ដឹង​ថា កីឡាករ​ជើង​ចាស់​ដែល​ល្បីឈ្មោះ​ថា​ជា​កីឡាករ​ខ្លាំង​ផ្តាច់​គេ Georghi Hagi បាន​លើក​ឡើង​ថា ក្លិប​អធិរាជ​សនឹង​ក្លាយជា​ម្ចាស់​ពាន Champions League ប្រសិនបើ​មាន Neymar និង Hazard នៅ​ក្នុង​ក្រុម ។

អតីត​កីឡាករ​ខ្សែបម្រើ​របស់​ក្លិប​អ្នកមាន​បុណ្យ Barcelona និង​ក្លិប​អធិរាជ​ស Real Madrid លោក Gheorghe Hagi បាន​ក្លាយទៅជា​កីឡាករ​ចុង​ក្រោយ​គេ​ដែល​លូក​មាត់​រឿង Neymar ។ Neymar កំពុង​តែ​វែកផ្លូវ​ចាក​ចេញពី​ក្លិប​បារាំង ហើយ​ត្រូវ​គេ​ទំនងជា​លក់​ទៅ​ឱ្យ​ក្លិប Real Madrid​។

នៅ​ពេល​នេះ Real Madrid មាន​កីឡាករ​ជើង​ខ្លាំង​ម្នាក់​ហើយ ដែល​ម្នាក់​នោះ​គឹ​ជា Eden Hazard ពី​ក្លិប Chelsea ។ គេ​បាន​ចាក​ចេញពី​ក្លិប​តោ​ខៀវ​កាលពី​ខែមិថុនា ក្នុង​តម្លៃ​១០០​លាន​អឺ​រ៉ូ ។ ដូចនេះ​ហើយ​ទើប​បានជា​លោក Hagi ជឿជាក់​ថា ប្រសិនបើ​ទិញ​បាន Neymar មួយទៀត ក្លិប​អធិរាជ​សនឹង​ក្លាយទៅជា​ម្ចាស់​ពាន Champions League មិន​ខាន ។

នៅ​ក្នុង​បទ​សម្ភាសន៍​មួយលោក Hagi បាន​ថ្លែង​ថា​៖«​ពួក​គេ (Real Madrid) អាច​នឹង​ឈ្នះ​ដោយ​ស្រួល (Champions League) ។ ប្រសិនបើ​គេ​ទិញ​បាន Neymar ជាមួយនឹង Hazard គេ​នឹង​ឈ្នះ Champions League ម្តងទៀត​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា លោក Hagi ដែល​ធ្លាប់​ត្រូវ​បាន​គេ​ដាក់​ងារ​ថា​ជា Maradona កាលពី​ជំនាន់​នោះ បាន​សរសើរ Neymar ថា ជា​កីឡាករ​កំពូល បើ​ទោះបីជា​មិនសូវ​លេង​បាន​ល្អ​នៅ​ពេល​នេះ​ក៏​ដោយ ៕

ប្រភព ៖ en , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

០៨:៥០ | ក្នុងស្រុក

តើ​នឹង​មាន​អ្វី​កើតឡើង នៅ​ពេល​តារា​សម្តែង​ភាពយន្ត​ដ៏​ល្បី ទេព រិ​ន​ដា​រ៉ូ និង​តារា​ល្បី​ក្នុង​បណ្តាញ​សង្គម ហេង វិសាល ប្រឈម​មុខ​នឹង​សត្វព្រៃ​នៅ​ខេត្តបាត់ដំបង?

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ