នាំ​គ្នា​ពពាក់ពពូន មានអី​ស្រាប់តែ​ទៅ​ដល់​បាន​ទាំង​សម្បុក


ខេត្ត​ប៉ៃលិន ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ក្រុម​នគរបាល​ដឹកនាំ​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ​ជាមួយ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​អូរ​អណ្តូង​ចុះ​បង្ក្រាប​ករណី​ជួញដូរ និង​ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ខុសច្បាប់​មួយ​ករណី ចាប់​ឃាត់ខ្លួន​មនុស្ស​ជា​ច្រើន​នាក់ ខណៈ​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​មានការ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ពី​ភូមិ​ឃុំ​មាន​សុវត្ថិភាព ព្រោះ​ករណី​គ្រឿងញៀន​នៅ​តែ​កើត​មាន​គួរ​ឱ្យ​កត់សម្គាល់ ។

ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៤​និង​០០​នាទី​រសៀល ថ្ងៃ​ទី​១២ ខែសីហា​នេះ​នៅ​ចំណុច​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា នគរបាល​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ រួម​មាន​ទី​១- ឈ្មោះ ឈុ​ន សុភាព ភេទ​ប្រុស អាយុ​៤១​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​កូនភ្នំ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ជួញដូរ និង​ប្រើប្រាស់​) ទី​២-​ឈ្មោះ ឈូ ណា​ល់ ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​អូ​រអិល ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ប្រើប្រាស់​) ទី​៣-​ឈ្មោះ ហៀ​ង ហោ ភេទ​ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​កសិករ បច្ចុប្បន្ន​រស់នៅ​ភូមិ​បឹង​ព្រលិត ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន (​ប្រើប្រាស់​) ។

ប្រភព​បន្ត​ទៀត​ថា វត្ថុ​តាង​ដែល​ចាប់​យក​បាន​រួម​មាន ទី​១- ម្សៅ​ក្រាម​ស​ថ្លា ដែល​សង្ស័យ​ថា ជា​សារធាតុ​ញៀន​ចំនួន​០៨​កញ្ចប់ (​ធំ​ចំនួន​០៣​កញ្ចប់​តូច ចំនួន​០៥​ក​ញ្ចា​ប់​) ទី​២ -​ឧបករណ៍​ជក់​ថ្នាំ​ចំនួន​០១​ដើម ទី​៣-​ដែកកេះ​ចំនួន​០៥​ដើម ទី​៤-​ជញ្ជីង​សម្រាប់​ថ្លឹង​ចំនួន​០២​គ្រឿង ទី​៥- ម៉ូតូ​ចំនួន​០២​គ្រឿង ។

ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​ត្រូវ​បាន​នគរបាល​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​សាលា​ក្រៅ ដើម្បី​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ឱ្យ​ចាត់ការ​តាម​នីតិវិធី ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ