ហួសចិត្ត​! បើក​ឡើង​ភ្នំ​បែរជា​អស់​ប្រេង​មានអី​រអិល​ក្រឡាប់​មនុស្ស​អស់​ព្រលឹង​រលីង


ខេត្តរតនគិរី ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មនុស្ស​៣​នាក់ រង​របួសធ្ងន់ និង​ស្រាល​ដោយសារ​ជិះ និង​បើកបរ​គោ​យន្ត​កន្ត្រៃ​តា​ឡេ​ថង​ត្រឡប់​មក​ពី​ស្រែ​វិញ ដល់​ចំនុច​ឡើង​ភ្នំ​មិន​ប្រយ័ត្ន​អស់​ប្រេង​ម៉ា​ស៊ុត​ក៏​រអិល​ថយក្រោយ​ក្រឡាប់​ដោយ​ខ្លួនឯង​តែ​ម្តង ។ ហេតុការណ៍​គ្រោះថ្នាក់​គោ​យន្ត​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១៤​និង​៣០​នាទី ថ្ងៃ​ទី​១២ ខែសីហា​នេះ ត្រង់​ចំនុច​ផ្លូវ​ចូល​ទៅ​ឃុំ​សេ​សាន ផ្លូវ​ឡើង​ភ្នំ ក្រោយ​វត្ដ​ប៉ក់​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្ដ​រតនគីរី ។

សេចក្តីរាយការណ៍​បាន​បន្ត​ថា តាម​ប្រភព​បានឱ្យ​ដឹង​ថា អ្នកបើកបរ​គោ​យន្ត​តា​ឡេ​ថង​នោះ​ឈ្មោះ ប៉ូ​យ ទូ ភេទ​ប្រុស អាយុ​២៥​ឆ្នាំ ជនជាតិ​ចា​រាយ រង​របួសស្រាល និង​អ្នក​រួម​ដំណើរ​ពីរ​នាក់​ទៀត ។ ទី​១- ឈ្មោះ រ​ចំ និក ភេទ​ប្រុស អាយុ​៥២​ឆ្នាំ ជនជាតិ​ចា​រាយ រង​របួសធ្ងន់​ត្រង់​ចង្កេះ និង​ក្បាល ។ ទី​២-​ឈ្មោះ ពូ​យ ជាតិ ភេទ​ប្រុស អាយុ​៦​ឆ្នាំ ជនជាតិ​ចា​រាយ រង​របួសធ្ងន់​ជើង​ខាងឆ្វេង​ដាច់​ស្បែក​សរសៃ​កែង ដែល​ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ប៉ក​ធំ ឃុំ​ប៉ក​ញ៉ៃ ស្រុក​អូ​រយ៉ា​ដាវ ខេត្ដ​រតនគីរី ។

ក្រោយ​កើតហេតុ អ្នក​រង​របួស​ខាងលើ​ត្រូវ​បងប្អូន​ជូន​ទៅ​ព្យាបាល​គ្រូ​បុរាណ​ខ្មែរ នៅ​ភូមិ​សោម​កា​និ​ញ ឃុំ​សោម​ធំ ស្រុក​អូរ​យា​ដាវ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ