ស្តែង​ៗ! នាំ​គ្នា​ទាញ​ជន​រង​គ្រោះ​ចេញពី​ដើម​​ច័ន្ទ​គី​រី ខណៈ​សុខ​ៗ​រលំ​សង្កត់


ខេត្តស្វាយរៀង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ស្ត្រី​ជា​កម្មករ​សំណង់​ម្នាក់​បាន​រង​របួស​បាក់​ភ្លៅ​ខាងស្តាំ ខណៈ​កំពុង​ជិះ​ម៉ូតូ​តាម​ដងផ្លូវ ចៃដន្យ​ត្រូវ​ដើម​ច័ន្ទ​គី​រី​១​ដើម​រលំ​សង្កត់ពីលើ​ម៉ូតូ និង​មនុស្ស បណ្តាល​ឲ្យ​រង​របួស​បាក់​ភ្លៅ​ធ្ងន់ធ្ងរ​តែ​ម្តង ។ ករណី​នេះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៤៥​នាទី ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៩ នៅ​លើ​ផ្លូវបែក​ជា​បួន​ទល់មុខ​ក្លោ​ង​ទ្វារ​វត្ត​សន្តិភាព ហៅ​វត្ត​ខ្លា​ហើរ ស្ថិត​ក្នុងភូមិ​ស្វាយ​រៀង សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង​។

សេចក្តីរាយការណ៍​បន្ត​ថា ស្ត្រី​រង​គ្រោះ​ខាងលើ​ឈ្មោះ គយ រុំ អាយុ​៥៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ថ្ម​សរ ឃុំ​ស្វាយ​ជ្រំ ស្រុក​ស្វាយ​ជ្រំ ។

បើ​តាម​ស្ត្រី​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​មុន​កើតហេតុ រូប​គាត់ និង​ប្អូនស្រី​បង្កើត​បាន​ជិះ​ម៉ូតូ​ចេញពីផ្ទះ​ទៅ​ធ្វើការ​សំណង់​នៅ​ក្រុង​ស្វាយ​រៀង លុះ​មក​ដល់​ចំណុច​កើតហេតុ​ខាងលើ​ស្រាប់តែ​មាន​ដើម​ច័ន្ទ​គី​រី​១ បាក់​រលំ​សង្កត់ពីលើ​តែ​ម្តង​។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច និង​ប្រជាពលរដ្ឋ​នាំ​គ្នា​ជួយ​ទាញ​ជន​រង​គ្រោះ​ចេញពី​ដើម​ច័ន្ទ​គី​រី​នោះ រួច​ហៅ​ម៉ូតូ​កង់​បី​ដឹក​ជន​រង​គ្រោះ​យក​ទៅ​មន្ទីរពេទ្យ​ខេត្តស្វាយរៀង ដើម្បី​សង្គ្រោះ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មូលហេតុ​ដែល​បណ្តាល​ឱ្យ​ដើមឈើ​រលំ​នេះ គឺ​តាម​ការ​ពិនិត្យ​មើលទៅ​ឃើញ​ថា ដើម​ច័ន្ទ​គី​រី ឬ​ហៅ​ដើម​អំ​ពឹ​ល​បារាំង​នេះ គឺ​វា​ពុក​គល់​ទៅ​ហើយ ដោយសារ​តែ​គេ​ដាំ​ដើម​ផ្កា​ក្រដាស់​​ក្បែរ​នោះ​ឲ្យ​វារ​ឡើង​ទ្រោម​ពីលើ​ដើម​ច័ន្ទ​គិរី ទើប​ធ្វើ​ឲ្យ​ដើម​ច័ន្ទ​គី​រី វា​ងាប់ និង​រលួយ​ពុក​គល់​តែ​ម្តង។

សមត្ថកិច្ច​បន្ត​ទៀត​ថា ខណៈ​ពេល​មាន​ភ្លៀង និង​ខ្យល់​បោកបក់​ផង​នោះ ទើប​ធ្វើ​ឲ្យ​រលើង​ឬ​ស​បម្រុង​ចង់​រលំ​ទៅ​ហើយ ស្រប​ពេល​ព្រឹក​ថ្ងៃ​កើតហេតុ​នេះ ស្រាប់តែ​មាន​ខ្យ​ស់​បក់​បោក​មក​ម្តងទៀត បណ្តាល​ឲ្យ​រលើង​ឬ​សរ​លំ​សង្កត់​ជន​រង​គ្រោះ ខណៈ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ចំពាក់​កណ្តាល​ម៉ូតូ​ចំ​ភ្លៅ​ជន​រង​គ្រោះ បណ្តាល​ឲ្យ​បាក់ជើង​តែ​ម្តង រីឯ​ស្ត្រី​ម្នាក់​ទៀត​ដែល​រួម​ដំណើរ​ជាមួយ​នោះ​រួច​ផុត​ពី​គ្រោះអាក្រក់​នេះ​។ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ