យុទ្ធសាស្ត្រ​បង្រៀន​កូន​របស់​ឪពុក​ម្តាយ​លោក Bill Gates


ឪពុក​ម្តាយ​គ្រប់​ៗ​រូប​តែ​តែ​ព្រួយបារម្ភ​ពី​អនាគត​របស់​កូន​ៗ និង​ចង់​ឲ្យ​កូន​ៗ​ជោគជ័យ ព្រមទាំង​មានទ្រព្យ​សម្បត្តិ​នៅ​ថ្ងៃ​អនាគត ។ ប៉ុន្តែ​មិន​មាន​នរណា​ម្នាក់​ដែល​ដឹង​ច្បាស់​ពី​មូលដ្ឋាន​នៃ​ការ​ជោគជ័យ​ទេ បើ​ទោះជា​មាន​សៀវភៅ​ចិត្តសាស្ត្រ និង​សៀវភៅ​អប់រំ​កូន​ជា​ច្រើន​លើ​ទីផ្សារ​ពិតមែន​ក្តី ។

តែ​សៀវភៅ​ទាំងនោះ​ក៏​មិន​បាន​សិក្សា​ច្បាស់លាស់ ពី​ការ​អប់រំ​កូន​របស់​អ្នក​ជោគជ័យ​ដែរ ជា​ពិសេស​ឪពុក​ម្តាយ​របស់​លោក Bill Gates ដែល​ជា​មហាសេដ្ឋី​មួយ​រូប ។ តើ​មាន​វិធីសាស្ត្រ​អ្វី​ដែល​ពួក​គេ​អនុវត្ត ដើម្បី​ជួយ​ឲ្យ​កូន​ក្លាយជា​មហាសេដ្ឋី​ដូច​លោក ?

១. ពួក​គេ​មិន​ដាក់​កម្រិត​លើ​ឯករាជ្យ​ភាព​របស់​លោក​ទេ ៖ លោក Gates ជា​ក្មេង​ដែល​ស្រលាញ់​ឯករាជ្យ​ភាព ហើយ​ឪពុក​ម្តាយ​របស់​លោក​ផ្តល់​សេរីភាព​ដល់​លោក​ជា​ច្រើន​ក្នុង​ការ​ធ្វើ​អ្វី​ដែល​លោក​ស្រលាញ់ ។ នៅ​អាយុ​១៣​ឆ្នាំ លោក Gates ចំណាយពេល​ជា​ច្រើន​នៅ​ក្រៅ​ផ្ទះ ដើម្បី​ប្រើ​បច្ចេកវិទ្យា​ផ្សេង​ៗ​នៅ​សាកលវិទ្យាល័យ Washington ។ លោក Gates ក៏​មាន​អាកប្បកិរិយា​មិន​សមរម្យ​ដែរ​ដូច​ជា តបសម្តី​ជាមួយ​ម្តាយ​លោក​ជាដើម​។

២. ពួក​គេ​មិន​អនុញ្ញាត​ឲ្យ​លោក​បោះបង់​លើ​អ្វី​ដែល​លោក​មិន​ពូកែ​ទេ ៖ លោក Gates មាន​ជំនាញ​ជា​ច្រើន ប៉ុន្តែ​ឪពុក​ម្តាយ​របស់​លោក​ក៏​ជំរុញ​ឲ្យ​លោក​ធ្វើ​អ្វី​ដែល​លោក​មិន​ពូកែ​ដែរ​ដូច​ជា​ហែល​ទឹក លេង​បាល់ទាត់ និង​បាល់ឱប​ជាដើម ។ ពួក​លោក​គិត​ថា ការ​សាកល្បង​សកម្មភាព​ខុស​ៗ​គ្នា​ធ្វើ​ឲ្យ​កូន​របស់​លោក​មានគំនិត​ដែល​ចង់​លូតលាស់​ទៅ​មុខ​រហូត និង​រៀនសូត្រ​ពីសារ​សំខាន់​នៃ​បរាជ័យ ។

៣. ពួក​គេ​មិន​ដាក់​សម្ពាធ​លើ​លោក​ទេ ៖ ឪពុក​ម្តាយ​របស់​លោក Gates មិន​បង្ខំ​ឲ្យ​លោក​ក្លាយជា​មហាសេដ្ឋី​ទេ ប៉ុន្តែ​ពួក​គេ​បាន​ដាក់​សម្ពាធ​ឲ្យ​លោក​រៀន​ឲ្យ​ចប់​សាកលវិទ្យាល័យ ។ ដូច្នេះ​ពួក​លោក​ពិតជា​ភ្ញាក់ផ្អើល​ពេល​ដែល​លោក​ប្រាប់​ថា លោក​ចង់​ឈប់​រៀន​នៅ​សាកលវិទ្យាល័យ Harvard ។ ប៉ុន្តែ​ពួក​លោក​នៅ​តែ​គាំទ្រ​ការ​សម្រេចចិត្ត​របស់​លោក​ដដែល ហើយ​វា​ក៏​បាន​ជួយ​ឲ្យ​លោក​ក្លាយទៅជា​ស្ថាបនិក​របស់​ក្រុមហ៊ុន Mircrosoft ដែរ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ