ទល់លាមក​មែន​ទេ? ​ផ្លែ​ឈើ​ទាំងនេះ​ជួយ​អ្នក​បាន​!


ជា​ធម្មតា​អាកា​រៈ​ទល់លាមក​កើត​មាន​ឡើង​នៅ​ពេល​ប្រព័ន្ធ​រំលាយ​អាហារ ឬ​ក្រពះ​ពោះវៀន​ជួប​ភាព​ពិបាក​ក្នុង​ការ​រំលាយ​និង​ធ្វើ​ចលនា​បណ្ដាល​អោយ​មានការ​ស្ដុក​កាក​សំណល់​មិន​បញ្ចេញ​មក​ក្រៅ​រហូត​ដល់​ទៅ​ច្រើន​ជាង ៣ ថ្ងៃ​។ បញ្ហា​ទល់លាមក គឺ​មិនមែន​ជា​រឿង​លេងសើច​នោះ​ទេ ខណៈ​ដែល​រាង​កាយ​ត្រូវការ​បញ្ចេញ​កាក​សំណល់​ដើម្បី​ជៀសវាង​ការ​បង្ក​ទៅ​ជា​ជាតិពុល​ផ្ដល់​ផល​ប៉ះពាល់​គួរ​អោយ​ព្រួយបារម្ភ​ក្នុង​រាង​កាយ​។ ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យ​ដឹង​ពី​ផ្លែ​ឈើ​ដែល​អ្នក​គួរ​ទទួលទាន​ដើម្បី​បំបាត់​អាកា​រៈ​ទល់លាមក​ឆាប់រហ័ស ៖

១. ផ្លែ​ព្រូន ៖ មិន​ថា​ទទួលទាន​ផ្លែ ឬ​ទឹក​ផ្លែ​ព្រូន​នោះ​ទេ គឺ​សុទ្ធតែ​ផ្ដល់​លទ្ធផល​ល្អ​ប្រសើរ​ចំពោះ​ការ​ដោះស្រាយ​បញ្ហា​ពិបាក​ក្នុង​ការ​បត់ជើងធំ​។ ផ្លែ​ឈើ​ប្រភេទ​នេះ គឺជា​ប្រភព​ដ៏​អស្ចារ្យ​នៃ​ជាតិ​ស​សៃ​និង​សារធាតុ sorbitol ដែល​ជួយ​បន្ទន់​លាមក​។ ដូច្នេះ​ដើម្បី​បង្ការ​ក៏​ដូច​ជា​ព្យាបាល​បញ្ហា​ទល់លាមក ចូរ​ទទួលទាន​ទឹក​ផ្លែ​ព្រូន​ឲ្យ​បាន ២ កែវ ក្នុង​មួយ​ថ្ងៃ គឺ​ពេល​ព្រឹក​និង​ពេល​យប់​។

២. ផ្លែ​ប៉ោម ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​សារធាតុ Sorbitol ដែល​ជួយ​បន្ទន់​លាមក ព្រម​ទាំង​ធ្វើ​អោយ​មុខងារ​នៃ​ពោះវៀន​កាន់តែ​ប្រសើរ​ឡើង​។ អ្នក​ទទួលទាន​ជាតិ​ស​សៃ​ច្រើន​ប៉ុណ្ណា លាមក​របស់​​អ្នក​កាន់តែ​ទន់​ប៉ុន​នោះ​ដែរ ហើយ​រាង​កាយ​អាច​បញ្ចេញ​វា​បាន​យ៉ាង​ងាយ​ជៀស​ផុត​ពី​បញ្ហា​ទល់​លាមក​។

៣. ឪឡឹក ៖ ជា​ជម្រើស​នៃ​ភេសជ្ជៈ​ដ៏​ប្រសើរ​បំផុត​មួយ​សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ទល់លាមក​។ នោះ​ក៏​ព្រោះតែ​ឪឡឹក​មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ទឹក​និង​ជាតិ​ស​សៃ​ដែល​ជួយ​សម្រួល​ចលនា​ពោះវៀន ព្រមទាំង​ទប់ស្កាត់​បញ្ហា​ខ្សោះ​ជាតិ​ទឹក​ក្នុង​រាង​កាយ​ដែល​បណ្ដាល​អោយ​ទល់លាមក​ទៀត​ផង​។

៤. ផ្លែ​ចេក ៖ មាន​ផ្ទុក​សម្បូរ​ទៅ​ដោយ​ជាតិ​ស​សៃ​និង​ប៉ូ​តា​ស្យូ​ម​ដែល​សម្រួល​ដល់​ការ​រំលាយ​អាហារ​ធ្វើ​អោយ​អ្នក​បត់ជើង​បាន​ស្រួល​។ ដូច្នេះ​ចូរ​ព្យាយាម​ទទួលទាន​ផ្លែ​ចេក​អោយ​បាន ១ ក្នុង​មួយ​ថ្ងៃ​ដើម្បី​ជៀស​ឆ្ងាយ​ពី​បញ្ហា​ទល់លាមក​។

៥. ក្រូចឆ្មារ ៖ អាស៊ីត​ស៊ី​ទ្រី​ក​ដែល​មាន​ផ្ទុក​នៅ​ក្នុង​ក្រូចឆ្មារ គឺ​អាច​ជួយ​បង្កើន​ប្រព័ន្ធ​រំលាយ​អាហារ ដូច្នេះ​វា​នឹង​អាច​កម្ចាត់ ឬ​បញ្ចេញ​នូវ​កាក​សំណល់ រួម​ទាំង​ជាតិពុល​ចេញពី​រាង​កាយ​បាន​យ៉ាង​ប្រសើរ​។ អ្វី​ដែល​អ្នក​ត្រូវធ្វើ គឺ​គ្រាន់តែ​ច្របាច់​ក្រូចឆ្មារ​មួយ​ចូល​ក្នុង​ទឹក​ក្ដៅ​ឧណ្ហ​ៗ ១​ពែង រួច​ទទួលទាន​ភេសជ្ជៈ​នេះ​ដើម្បី​ធ្វើ​ឲ្យ​ការ​រំលាយ​អាហារ​កាន់តែ​ប្រសើរ និង​សកម្ម (​ប្រភព​ពី​៖ Health.com.kh)៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សុខភាព

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ