លោក Jeff Bezos ប្រាប់​ពី​កត្តា​ដែល​នាំ​ឱ្យ​ជោគជ័យ​ក្នុង​អាជីវកម្ម


លោក Jeff Bezos បាន​ចាប់ផ្តើម​ក្រុមហ៊ុន​តម្លៃ​រាប់​ពាន់​លាន​ដុល្លារ Amazon ជា​កន្លែង​លក់​សៀវភៅ​លើ​អ៊ី​ន​ធើ​ណេ​ត​មួយ​នៅ​ឆ្នាំ​១៩៩៤ ។ បច្ចុប្បន្ន​នេះ Amazon មាន​តម្លៃ​ប្រមាណ​ដល់​ទៅ ៩០០ ពាន់​លាន​ដុល្លារ​លើ​ទីផ្សារ ហើយ​លោក Bezos ក៏​បាន​ក្លាយជា​មហាសេដ្ឋី​ដែល​មានទ្រព្យ​សម្បត្តិ​ច្រើន​ជាងគេ​លើ​ពិភពលោក​ដែរ​ដែល​សរុប​ស្មើ​១១៦​ពាន់​លាន​ដុល្លារ ។

ក្នុង​ដំណើរ​ជីវិត​របស់​លោក លោក Bezos បាន​រៀនសូត្រ​ពី​កត្តា​ដែល​ជួយ​ឲ្យ​មនុស្ស​ជោគជ័យ​ក្នុង​អាជីវកម្ម​ដែល​មាន​ដូច​ខាងក្រោម​នេះ​៖១. ការ​ចូល​ចិត្ត និង​ស្រលាញ់​អ្វី​ដែល​ខ្លួន​ធ្វើ ៖ មហាសេដ្ឋី​ជា​ច្រើន​បាន​ខ្វែងគំនិត​គ្នា​ទៅ​លើ​ការ​ប្រកប​អាជីវកម្ម និង​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ចូល​ចិត្ត និង​ស្រលាញ់ ។ តើ​ការ​ធ្វើ​អ្វី​ដែល​ខ្លួន​ស្រលាញ់​អាច​ជួយ​ឲ្យ​អាជីវកម្ម​អ្នកមាន​ឱកាស​ជោគជ័យ​ជាង​អ្នក​ដទៃ​ទេ ? លោក Bezos ជឿជាក់​ថា វា​ពិតជា​អាច​សម្រាប់​សហគ្រិន ។

លោក​បាន​និយាយ​កាលពី​ថ្ងៃ​ទី​៦ ខែមិថុនា កន្លង​មក​ថា «​អ្នក​ត្រូវ​តែ​មាន​ចំណូលចិត្ត​ខ្លះ​ៗ​លើ​អ្វី​ដែល​អ្នក​ចង់​អភិវឌ្ឍន៍ និង​ធ្វើការ​ព្រោះ បើ​មិន​ដូច្នេះ​ទេ​អ្នក​នឹង​ប្រកួតប្រជែង​ជាមួយ​អ្នក​ដែល​មាន​ចំណូលចិត្ត​ច្រើន​ជាង​អ្នក ហើយ​ពួក​គេ​នឹង​អាច​ចេញ​ផលិតផល និង​សេវាកម្ម​ដែល​ល្អ​ជាង​អ្នក​» ។ លោក​បាន​បន្ថែម​ថា សហគ្រិន​គួរតែ​ធ្វើ​អ្វី​ដែល​មានការ​ជំរុញ​ពី​គោលដៅ​ច្បាស់លាស់ មិនមែន​ពី​លុយ​តែ​មួយ​ទេ ។

២. ទទួលយក​ហានិភ័យ និង​ការ​បរាជ័យ ៖ លោក Bezos បាន​និយាយ​ថា ប្រសិនបើ​អ្នករក​ឃើញ​គំនិត​អាជីវកម្ម​មួយ​ហើយ​វា​មិន​មាន​ហានិភ័យ​ទេ​… នោះ​វា​ប្រហែលជា​មាន​ន័យ​ថា​មាន​អ្នក​ធ្វើ​វា​ហើយ​… ដូច្នេះ​អ្នក​ត្រូវ​តែ​មាន​អ្វី​ដែល​មាន​ហានិភ័យ​ខ្ពស់ ហើយ​អ្នក​ត្រូវ​តែ​ទទួលស្គាល់​ថា មាន​ផ្លូវ​ជា​ច្រើន​ដែល​អាជីវកម្ម​របស់​អ្នក​អាច​នឹង​បរាជ័យ​» ។ លោក​បាន​បន្ថែម​ថា ទំហំ​នៃ​ហានិភ័យ និង​ការ​បរាជ័យ​ត្រូវ​តែ​កើនឡើង​តាម​ទំហំ​ក្រុមហ៊ុន ។

៣. ងាយ​ផ្លាស់​ប្តូរ​គំនិត​៖ លោក Bezos បាន​រៀនសូត្រ​ច្រើន​ពី​ការ​ប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​មនុស្ស​ដែល​មាន​ឥទ្ធិពល​ធំ​ៗ​ជុំវិញ​ពិភពលោក​ថា មនុស្ស​ដែល​ជោគជ័យ គឺជា​មនុស្ស​ដែល​ពូកែ​ស្តាប់ និង​ពូកែ​ផ្លាស់​ប្តូរ​គំនិត ។ សម្រាប់​លោក​មនុស្ស​ដែល​តែងតែ​ឈ្នះ គឺជា​មនុស្ស​ដែល​ព្យាយាម​ស្វែងរក​ជំនឿ​របស់​ពួក​គេ ហើយ​ព្យាយាម​ស្វែងរក​ភស្តុ​តាង ដើម្បី​រុញច្រាន​គំនិត​នោះ​ចោល ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ