ព្រះមហាក្សត្រ​ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរមងា «​ឧកញ៉ា​» ដល់​លោក នួន អក


រាជធានី​ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា បាន​ចេញ​ព្រះរាជក្រឹត្យ​ត្រាស់​បង្គាប់ ផ្ដល់​គោម​ងារ​ដល់​លោក នួន អក ជា «​ឧកញ៉ា​»​។ នេះ​បើ​តាម​ព្រះរាជក្រឹត្យ ដែល​បណ្ដាញ​ព័ត៌មាន​ទទួល​បាន​នៅ​ព្រឹក​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩​នេះ​។

លោក នួន អក គឺជា​សហគ្រិន​វ័យក្មេង​មួយ​រូប ហើយ​ក៏​ជា​គ្រូ​បណ្ដុះបណ្ដាល​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ផ្លាស់​ប្ដូរ​ផ្នត់គំនិត និង​ភាព​ជោគជ័យ​ក្នុង​ការ​ធ្វើ​ជំនួញ​។

លោក​ឧកញ៉ា​វ័យក្មេង នួន អក ក៏​ជា​ឪពុកធម៌ និង​កំពុង​ជួយ​ឧបត្ថម្ភ​ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា​មួយ​កន្លែង ស្ថិត​នៅ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​មានឈ្មោះ​ថា «​នួន​អក ព្រៃ​ជុំ​» សម្រាប់​រយៈពេល​២០​ឆ្នាំ ដែល​ចិញ្ចឹម​បីបាច់​ថែរក្សា​ក្មេង​ៗ​កំព្រា​ចំនួន​៥០​នាក់​។

លើស​ពី​នេះ​ទៅ​ទៀត លោក​ក៏​បាន​និង​កំពុង​រួម​សហការ​ជាមួយ​លោកស្រី ហ៊ុន ស៊ី​ណាត ក្នុង​ការ​ជួយ​ឧបត្ថម្ភ ដល់​មជ្ឈមណ្ឌល​កុមារ​កំព្រា ខេត្តសៀមរាប​ផង​ដែរ​៕ ដោយ​សហការ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ