មក​ទល់​ពេល​នេះ​ជន​រង​គ្រោះ​ដែល​ផ្ទុះ​ហ្គា​ស​យ៉ាងណា​ហើយ!


​ខេត្តសៀមរាប ៖ ប្រតិភូ​អាជ្ញាធរ​ខេត្ត និង​ប្រតិភូសាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប សួរសុខទុក្ខ​ជន​រង​គ្រោះ​ក្នុង​ព្រឹត្តិការណ៍​អគ្គិភ័យ​ផ្ទុះ​ស្ថានីយ​លក់​ហ្គា​ស​ដែល​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុង​សៀមរាប ។

យ៉ាងណា​ក៏​ដោយ​គ្រោះ​អគ្គិភ័យ​ផ្ទុះ​ហ្គា​ស​ឆាបឆេះ​ស្ថានីយ​លក់​ហ្គា​ស​នៅ​ក្រុង​សៀមរាប ដែល​អ្នក​រង​របួស​១៤​នាក់ កំពុង​បាន​ទទួល​ការ​ព្យាបាល​នៅ​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុង​សៀមរាប រាជធានី​ភ្នំពេញ និង​ទៅ​ប្រទេស​ថៃ ។ បន្ទាប់​ពី​មាន​ព្រឹត្តិ​ហេតុ​គ្រោះថ្នាក់​អគ្គិភ័យ (​ផ្ទុះ​ឆេះ​ស្ថាន​នី​យ​បញ្ចូល​ហ្គា​ស​) កាលពី​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា​នេះ នៅ​ចំណុច​ផ្លូវ​លោកតា​ណឺ​យ ក្រុម​ទី​១១ ភូមិ​បន្ទាយ​ចាស សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ខេត្តសៀមរាប បាន​១​ថ្ងៃ​កន្លង​មក​នា​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ឃើញ​មាន​វត្តមាន​លោក អ៊ឹ​ង ហឿ​ន ប្រធាន​ក្រុមប្រឹក្សា​ខេត្ត និង​លោក ទៀ សីហា អភិបាលខេត្ត និង​លោក​ជំទាវ ទាង​អេ​ង​-​ទៀសី​ហា ក្នុង​នាម​ប្រតិភូ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប បាន​អញ្ជើញ​នាំ​យក​អំ​ណាយ​មួយ​ចំនួន​សួរសុខទុក្ខ អ្នក​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​អគ្គិភ័យ​នោះ កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ និង​លំនៅ​ដ្ឋា​ន ។

លោក ទៀ សីហា អភិបាលខេត្ត​សៀមរាប​មាន​ប្រសាសន៍​ថា ពិតជា​មានការ​សោកស្តាយ​ខ្លាំង​ណាស់ ចំពោះ​ព្រឹត្តិការណ៍​គួរ​ខ្លាច​នោះ​ដែល​វា​កើត​ចេញពី​ការ​ធ្វេសប្រហែស​មិន​មានការ​គ្រប់គ្រង​បច្ចេកទេស​ឲ្យ​បាន​ល្អ ដូច​អ្វី​ដែល​សមត្ថកិច្ច​ជំនាញ​បាន​ដាក់​ចេញ​នូវ​វិធានការ​អនុវត្ត​ចំពោះ​មុខរបរ​ដែល​មាន​ហា​នី​ភ័យ​ខ្ពស់ ដូច​ជា ស្ថានីយ​លក់​ហ្គា​ស​នេះ​ជាដើម ។

អំណោយ​របស់​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តសៀមរាប​អំណោយ​របស់​អនុ​សាខា​កាកបាទក្រហម​ក្រុង​សៀមរាប និង​អំណោយ​របស់​អាជ្ញាធរ​ខេត្តសៀមរាប ក្នុង​ឱកាស​ចុះ​សួរសុខទុក្ខ​ជន​រង​គ្រោះ ចំនួន​៥​នាក់ កំពុង​សម្រាក​ព្យាបាល​តាម​មន្ទីរពេទ្យ​នានា​ក្នុង​ក្រុង​សៀមរាប ម្នាក់​ៗ​ទទួល​បាន​ឃី​ត​មួយ​កញ្ចប់ គ្រឿង​ឧបភោគបរិភោគ និង​ថវិកា​ជាង​៣​លាន​រៀល ។

តាម​ប្រភព​ព័ត៌មាន​ចុង​ក្រោយ​បាន​បញ្ចា​ក់ថា អ្នក​រង​របួស​ទាំងអស់​កំពុង​បាន​ទទួល​ការ​ព្យាបាល​យ៉ាង​ល្អ​ពី​ក្រុម​គ្រូពេទ្យ ក្រោយ​ពី​ការ​សង្គ្រោះ​បន្ទាន់​រួច​មក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ