ទុក​កូនប្រសា​នៅ​ទីបញ្ជាការ​ខេត្ត​…​ឯ​ឧកញ៉ា គង់ ក្រឹ​ង នាំ​មក​ឆែក​ដល់​ក្នុងផ្ទះ


ខេត្តក្រចេះ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា ក្រោយ​ពីបានឃាត់ខ្លួន កូនប្រសា​​​កំពុង​​ស្ថិត​​​ទីបញ្ជាការដ្ឋាន​អាវុធហត្ថ​ខេត្តនៅឡើយ ។ ដោយឡែក ​កម្លាំង​គណៈកម្មការ​ជាតិ​ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ​ បាន​នាំ​ខ្លួន​ឧកញ៉ា គង់ ក្រឹ​ង នាំ​មក​ឆែកឆេរ​ក្នុងផ្ទះ ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ កាល​ពីព្រឹកថ្ងៃទី១៦ សីហា នេះ​ ដែលប្រតិបត្តិការឆែកឆេរ ធ្វើឡើង​រយៈពេលពេញព្រឹកតែម្តង​ ។ ​ទោះបីយ៉ាង ណា នៅពុំទាន់ដ​ឹង​ពីចំណាត់ការបន្ត​នោះទេ ។

សូមបញ្ជាក់ថា ក្រោយ​ពី​សម្រេច​ឃាត់ខ្លួន​ឧកញ៉ា គង់ គ្រឹ​ង រួម​ទាំង​កូនប្រសា​នោះកាលពីយប់ថ្ងៃទី​១៥ សីហា ​ក៏ត្រួ​វ​នាំ​​​ទៅ​ចង្អុលបង្ហាញ​​ទីតាំង​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៦ សីហា ដដែលនេះ ។ គួរ​រំលឹក​ថា ឧកញ៉ា គង់ ក្រឹ​ង និង​កូនប្រសា ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​កម្លាំង​អាវុធហត្ថ​ខេត្តក្រចេះ បាន​ហៅ​មក​សាកសួរ​អស់​រយៈ​ពេញ​១​ថ្ងៃ​នូវ​របរ​ឈើ​របស់​ខ្លួន នៅ​ថ្ងៃ​ទី​១៥ សីហា ។

សូម​បញ្ជាក់​ទៀត​ថា នាយ​ឧត្តមសេនីយ៍​សៅ សុខា អគ្គមេបញ្ជាការ​រង​នៃ​កង​យោធពលខេមរភូមិន្ទ មេ​បញ្ជា​ការ​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​ប្រធាន​គណៈកម្មការ​ជាតិ ដើម្បី​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ធនធានធម្មជាតិ កាលពី​វេលា​ថ្ងៃត្រង់​ទី​៥ សីហា បាន​ដឹកនាំ​កម្លាំង​ជា​ច្រើន​នាក់​ចុះ​បង្ក្រាប​បទ​ល្មេ​ី​ស​ព្រៃឈើ​របស់​ឧកញ៉ា គង់ ក្រឹ​ង នៅ​ស្រុក​ស្នួល ខេត្តក្រចេះ ដែល​ជាប់​ព្រំដែន​ប្រទេស​វៀតណាម ។ (សម្រួលដោយ៖ ស្រីណា) ។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ