បាត់​កូនស្រី​មិនឃើញស្លន់ឆោឡោ​ខំ​តាម​រក​ទាំង​យប់​ថ្ងៃ​ស្រាប់តែ​ប្រទះ​ឃើញ​ហួសពេល


ខេត្តកំពត ៖ ក្មេង​ស្រី​ម្នាក់​បាន​ទៅ​ឃ្វាលគោ​ជាមួយ​ក្មេង​ៗ​ឯទៀត​នៅ​ជើងភ្នំ​ប្រាសាទ​សំបូ​ទៅ​ដោយ​ព្រៃ ប៉ុន្តែ​ត្រូវ​បាន​បាត់​ខ្លួន​កាលពី​រសៀល​ថ្ងៃ​ទី​15 ខែសីហា ឆ្នាំ​2019 ។ បន្ទាប់​ពី​បាត់​ខ្លួន​ក្រុម​គ្រួសារ​ក្មេង​ស្រី​រង​គ្រោះ​រួម​នឹង​អ្នក​ភូមិ​បាន​តាម​រក​គ្រប់​ទីកន្លែង​ទាំង​យប់​អា​ធ្រា​ត្រ​រហូត​ដល់​ភ្លឺ​នៅ​តែ​រក​មិនឃើញ ។

ស្រាប់តែ​វេលា​ម៉ោង​9​ព្រឹក​ថ្ងៃ​ទី​16 សីហា នគរបាល​ប៉ុស្តិ៍​បាន​ប្រទះ​ឃើញ​សព​ក្មេង​ស្រី​អណ្ដែត​ទឹក​ក្នុង​រណ្ដៅ​កាយ​ដី​នៅ​ជើងភ្នំ​ជម្រៅ​2​ម៉ែត្រ រួច​ក៏​បាន​ស្រង់​សព​ក្មេង​ស្រី​រង​គ្រោះ​ពី​ក្នុង​រណ្ដៅ​មក​ដាក់​លើគោក ។ ក្មេង​ស្រី​ដែល​បាន​បាត់​ខ្លួន​នោះ​ឈ្មោះ ហូ​ង ស្រី​ចេក អាយុ​14​ឆ្នាំ មាន​ម្ដាយ​ឪពុក​រស់នៅ​ភូមិ​ឃ្លាំង ឃុំ​ភ្នំ​ប្រាសាទ ស្រុក​កំពង់ត្រាច ខេត្តកំពត ។

ឪពុក​ម្ដាយ និង​ក្រុម​អ្នក​ភូមិ​សុទ្ធតែ​សន្និដ្ឋាន​ថា ក្មេង​ស្រី​រង​គ្រោះ​អាច​ត្រូវ​បាន​គេ​ចាប់រំលោភ ធ្វើ​អោយ​នគរបាល​ស្រុក​ទាក់ទង​ទៅ​នគរបាល​ខេត្តកំពត​ចុះ​មក​ធ្វើ​កោសល្យ​វិ​ច្ច័​យ​ក្នុង​នោះ​មាន​គ្រូពេទ្យ​ស្រុក​កំពង់ត្រាច​ផង​ដែរ​។

លោក​វរសេនីយ៍ទោ សេង សុគន្ធ​ចាត់ អធិការ​នគរបាល​ស្រុក​បាន​ប្រាប់​អោយ​ដឹង​ថា ករណី​ក្មេង​ស្រី​បាត់​ខ្លួន​ហើយ​ត្រូវ​បាន​នគរបាល​តាម​រក​ឃើញ​អណ្ដែត​ទឹក​នោះ​អ្នក​ភូមិ​ទេ​និយាយ​ថា គេ​រំលោភ តែ​ខាង​នគរបាល​បច្ចេកទេស​បាន​ពិនិត្យ​ផ្ទាល់​គឺ​មិន​មាន​ករណី​រំលោភ​ទេ ។ លោក​បន្ត​ថា ការ​ពិនិត្យ​តាម​បែប​ជំនាញ​ដើម្បី​ស្រាវជ្រាវ​រក​ការ​ពិត​នៃ​ការ​ស្លាប់​របស់​ក្មេង​ស្រី​រង​គ្រោះ​នេះ ។

លោក​វរសេនីយ៍ទោ គង់ កុសល អនុប្រធាន​កា​រិ​យាយ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្តកំពត​និយាយ​ថា ក្មេង​ស្រី​រង​គ្រោះ​តាម​ការ​ពិនិត្យ​ទាំង​ពី​រូប​កាយ និង​សំលៀក​បំពាក់​គឺ​នៅ​ល្អ​ទាំងអស់​គ្មាន​ករណី​រំលោភ​ទេ ។ បើ​តាម​ការ​សន្និដ្ឋាន​ក្មេង​ស្រី​រង​គ្រោះ​អាច​ចុះ​ងូតទឹក ហើយ​លង់ទឹក ព្រោះ​ជន​រង​គ្រោះ​មាន​សតិ​មិនល្អ​ផង ។

លោក ឆោម សា​រុម អនុប្រធាន​មន្ទីរពេទ្យ​បង្អែក​ស្រុក​កំពង់ត្រាច​បាន​ប្រាប់​អោយ​ដឹង​ថា ឆ្លង​តាម​ការ​ពិនិត្យ​ជាក់ស្ដែង​ជន​រង​គ្រោះ​គ្មាន​អ្នក​ណា​ចាប់រំលោភ​ទេ អាច​លង់ទឹក​ស្លាប់​ដោយ​ខ្លួនឯង ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ