មាន់​ថ្មី​របស់​ក្លិប​កាំភ្លើង​ធំ នឹង​ត្រូវបាត់​មុខ​៦​ស​ប្តា​ហ៍ ព្រោះ​មូល​​​​ហេតុ​មួយ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា មាន់​ថ្មី​របស់​ក្លិប​កាំភ្លើង​ធំ Arsenal ដែល​ទិញ​មក​ក្នុង​តម្លៃ​២៧​លាន​ផោន William Saliba នឹង​ត្រូវ​បាត់​មុខ​មិន​បាន​ឡើង​ប្រកួត​រយៈពេល​៦​ស​ប្តា​ហ៍​ក្រោយ​ពី​ធ្វើការ​វះកាត់​។

Saliba ដែល​ត្រូវ​បាន​ក្លិប​បារាំង Saint-Etienne ខ្ចី​ជើង​ពី​ក្លិប​កាំភ្លើង​ធំ ត្រូវ​ធ្វើការ​វះកាត់ ក្រោយ​ពី​មាន​របួស​សាច់​កំភួនជើង​តាំងពី​ចុងរដូវ​កាល​មុន​។ គេ​បាន​ទ្រាំ​ទម្រាំ​តែ​ដាច់​ចិត្ត​ធ្វើការ​វះកាត់​តាំងពី​ពេល​នោះ​មក ដែល​យើង​អាច​ឃើញ​គេ​ឡើង​លេង​នៅ​ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល​តទល់​នឹង Newcastle កាលពី​ដើមខែ​នេះ ហើយ​ទើបតែ​បាត់​មុខ​នៅ​ក្នុង​ការ​ប្រកួត​លើក​ដំបូង​ក្នុង​លី​គ​ទី​មួយ​កាលពី​ស​ប្តា​ហ៍​មុន​។

គ្រូបង្វឹក​ក្លិប St-Etienne លោក Ghislain Printant បាន​និយាយ​ថា​៖ «Saliba បាន​ទទួល​ការ​វះកាត់​កាលពីដើម​ស​ប្តា​ហ៍​នេះ​។ ពួក​យើង​កំពុង​រង់ចាំ​គេ​ត្រឡប់​មក​លេង​វិញ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា គ្រូបង្វឹក​របស់​ក្លិប​កាំភ្លើង​ធំ Unai Emery កន្លង​មក​បាន​ប្រជែង​ជាមួយនឹង​គ្រូ​បង្វឹក​ក្លិប Spurs លោក Mauricio Pochettino ក្នុង​ការ​យក​កីឡាករ Saliba ដែល​ជា​កីឡាករ​វ័យក្មេង​ល្បី​នៅ​អឺរ៉ុប ហើយ​បាន​ទិញ​យក​មក​ដោយ​ជោគជ័យ​។ ក្រោយ​ពី​ទិញ​បាន​ហើយ ក្លិប​កាំភ្លើង​ធំ​បាន​សម្រេចចិត្ត​ឱ្យ​ក្លិប​បារាំង​ខ្ចី​ជើង​នៅ​រដូវ​កាល​នេះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

កីឡាជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ