អ្នក​រកស៊ី​ជាមួយ​ចិន​ត្រូវ​ដឹង​ថា ប្រាក់​យន់​ចិន​ខ្លាំង ឬ​ខ្សោយ​ធៀប​នឹង​លុយ​រៀល​យើង


មួយ​រយៈពេល​ចុង​ក្រោយ​នេះ​ប្រាក់​យន់​ចិន​ចេះ​តែង​ប្រែប្រួល​រាល់ថ្ងៃ​តែ​ម្តង បើ​ធៀប​ជាមួយ​ប្រាក់​រៀល ជា​ពិសេស​នៅ​ថ្ងៃ​ទី​២០ ខែសីហា​នេះ ១​យន់​ចិន ទិញ​ចូល​៥៧៩​រៀល លក់​ចេញ ៥៨៥​រៀល ដែល​កាលពី​ថ្ងៃ​ទី​១៩ ម្សិលមិញ​ទិញ​ចូល​៥៨០​រៀល លក់​ចេញ​៥៨៦​រៀល ។ នេះ​បើ​តាម​ប្រភព​ធនាគារជាតិ ។

ចំពោះ​ហាងឆេង​អត្រា​ប្តូរ​ប្រាក់​រវាង​បណ្តា​ប្រទេស​ផ្សេង​ៗ​ជាមួយ​ប្រាក់​រៀល​ថ្ងៃនេះ​ប្រភព​ដដែល​ឱ្យ​ដឹង​ថា ៖ ១​ដុល្លារ​ហុងកុង ទិញ​ចូល​៥២១​រៀល លក់​ចេញ ៥២៦ រៀល​, ១០០​យេ​ន​ជប៉ុន ទិញ​ចូល ៣៨២៩​រៀល លក់​ចេញ ៣៨៦៨​រៀល​, ១០០​វុន​កូរ៉េ ទិញ​ចូល​៣៣៧​រៀល លក់​ចេញ​៣៤០​រៀល ។

ដោយឡែក​ដុល្លារ​សិង្ហ​បុរី ១​ដុល្លារ ទិញ​ចូល​២៩៤៤ រៀល លក់​ចេញ ២៩៧៤ រៀល និង​១ បាត​ថៃ ទិញ​ចូល​១៣២​រៀល លក់​ចេញ​១៣៤​រៀល ។ រីឯ​ប្រភព លី ហួរ ១ ដុល្លារ​អា​មេ​រិ​ក ទិញ​ចូល​៤០៧៨ រៀល លក់​ចេញ​៤០៨៥ រៀល និង​មាសគីឡូ ១​តម្លឹង​ទិញ​ចូល​១៧៨៥ ដុល្លារ​អា​មេ​រិ​ក​លក់​ចេញ​១៨០០​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

ស្រាវជ្រាវ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ