មេដឹកនាំ​២​ប្រទេស ​ចង់​ឲ្យ​ខិតចូល​ជិត​គ្នា


ប្រទេស​បារាំង​-​រុ​ស្ស៊ី ៖ ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រូ​ន កាលពី​ថ្ងៃ​ទី​១៩​សីហា បាន​ទទួល​ប្រធានាធិបតី​រុ​ស្ស៊ី​លោក​វ្ល៉ា​ឌី​មៀរ​ពូ​ទី​ន​ក្នុង​និវេសនដ្ឋាន​រដូវក្ដៅ​របស់​លោក​ហើយ​មេដឹកនាំ​ទាំង​២ ហាក់​មាន​ភាព​ស្និទ្ធស្នាល​និង​មាន​ឆន្ទៈ​ឲ្យ​មានការ​ខិតចូល​ជិត​គ្នា​រវាង​ក្រុង​មូ​ស្គូ​និង​សហភាព​អឺរ៉ុប ពិសេស​លើ​បញ្ហា​អ៊ុយ​ក្រែ​ន​ក៏​ទោះបី​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជា​ច្រើន​ក្ដី​។

ចាកចេញ​ទៅ​វិញ​នា​វេលា​ម៉ោង​២៣​និង​៣០​នាទី​ម៉ោង​ក្នុងស្រុក លោកពូ​ទី​ន​បាន​ជួប​គ្នា​សរុប​ដល់​ទៅ​៤​ម៉ោង​កន្លះ​ជាមួយ​លោក​ម៉ា​ក្រូ​ន ក្នុង​នោះ​២​ម៉ោង​កន្លះ​ជួប​ទល់មុខ​គ្នា​និង​បន្ទាប់​មក​ជួប​គ្នា​ក្នុង​ពិធី​ជប់​លៀង​ពេល​ល្ងាច​មួយ​។

ប្រធានាធិបតី​រុ​ស្ស៊ី​បាន​មក​ដល់​BREGANCON​បារាំង​ស្ថិត​នៅ​ឆ្នេរសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ក្នុង​ទឹកមុខ​ញញឹម ហើយ​ទទួល​នៅ​ទីនោះ​ដោយ​ប្រធានាធិបតី​បារាំង​និង​ភរិយា​។ ទោះជា​មានការ​ខ្វែងគំនិត​គ្នា​លើ​បញ្ហា​ជា​ច្រើន​ដូច​ជា​បញ្ហា​ស៊ី​រី អ៊ុយ​ក្រែ​ន ការ​បង្ក្រាប​ពួក​បាតុករ​ប្រឆាំង​រុ​ស្ស៊ីជាដើម​ក្ដី តែ​លោក​ម៉ា​ក្រូ​ន​បង្ហាញ​យ៉ាង​ច្បាស់​ពី​ឆន្ទៈ​ឲ្យ​មានការ​ខិតចូល​ជិត​គ្នា​ជា​ថ្មី​រវាង​រុ​ស្ស៊ី ​និង​សហភាព​អឺរ៉ុប ដើម្បី​ប្រឈម​មុខ​ចំពោះ​ពិភពលោក​មួយ​ដែល​កំពុង​តែ​ច្របូកច្របល់ ហើយ​ចង់​ចៀសវាង​កុំ​ឲ្យ​ក្រុង​មូ​ស្គូ​ងាក​ទៅ​រក​ចិន​កាន់តែ​ខ្លាំង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ