ចំនួន​២​លើក​ដែលប្រធាន​​ក្រុមហ៊ុន7NG​អត់​​ចូល​ខ្លួន…សម្រេច​ចោទពី​បទ​ឆបោក


រាជធានី​ភ្នំពេញ ៖ ដីកាកោះ​របស់​តំណាង​អយ្យការ​ចំនួន​២​លើក​ឱ្យ​លោក​ឧកញ៉ា ស្រី សុធា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​កូនប្រុស​គឺ ឧកញ៉ា ស្រី ច​ន្ធូ ជានា​យក​ក្រុមហ៊ុន 7NG មិន​ព្រម​ចូលខ្លួន​ ត្រូវ​បាន​លោក កែវសុធា ព្រះរាជអាជ្ញា​នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ សម្រេច​ចោទប្រកាន់​ពី​បទ​ឆបោកក្នុង​សំណុំរឿង​លក់​ដី​ខ្យល់ ពាក់ព័ន្ធ​ការ​លក់​ដី​ខ្យល់​ទំហំ​១​ហិ​កតា ស្ថិត​នៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។

យោង​តាម​ដីកា​ចុះ​ថ្ងៃ​ទី​១៦ សីហា បាន​ចោទប្រកាន់​លើ ឧកញ៉ា ស្រី សុធា ភេទ​ប្រុស អាយុ​៦១​ឆ្នាំ តួនាទី​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​ឧកញ៉ា ស្រី ច​ន្ធូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ ជានា​យក​ក្រុម​ហ៊ុន 7NG ពី​បទ​ឆបោក យោង​តាម​មាត្រា​៣៩១ និង​មាត្រា ៣៩២ នៃ​ក្រមព្រហ្មទណ្ឌ ។

ជាមួយ​គ្នា​នេះ លោក កែវ សុធា ក្នុង​នាម​ជា​តំណាង​អយ្យការ ក៏​បាន​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ចេញ​ដីកា​ចាប់ និង​ឃុំខ្លួន​ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ខាងលើ ដើម្បី​បង្ការ ឬ​បញ្ចប់​បទល្មើស​កុំ​ឲ្យ​កើតឡើង​សា​ជា​ថ្មី និង​ដើម្បី​ធានា​រក្សា​ជន​ត្រូវ​ចោទ​ទុក​ជូន​តុលាការ​ចាត់ការ​តាម​នីតិវិធី ។

តាម​អង្គហេតុ​ខ្លះ​ៗ​បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​១៨ ខែមីនា ឆ្នាំ​២០០៨ ឈ្មោះ ឈុ​ន ណា​វី ភេទ​ស្រី អាយុ​៣៨​ឆ្នាំ បាន​ទិញ​ដី​ទំហំ​១​ម៉ឺន​ម៉ែត្រការ៉េ (១​ហិ​កតា​) ដោយ​មាន ក្បាល​ប្រវែង​៥០​ម៉ែត្រ គុណ​និង​បណ្តោយ​ប្រវែង​២០០​ម៉ែត្រ ពី​ក្រុមហ៊ុន​7NG អស់​រយៈពេល​ជាង ១០​ឆ្នាំ​មក​ហើយ តែ​មិន​បាន​ទទួល​ដី​ពី​ក្រុមហ៊ុន 7NG នោះ​ទេ ។

កាលពី​អំឡុង​ដើមឆ្នាំ​២០១៩​នេះ​ក៏​មាន​ករណី​ផ្ទុះ​ការ​តវ៉ា និង​ទាមទារ​ដី​ពី​ក្រុមហ៊ុន 7NG ពី​សំណាក់​អតិ​ថិជន​ជា​ច្រើន​នាក់ នៅ​ក្នុង​ការិយាល័យ​លក់​ដី​ឡូ​តិ​របស់​ក្រុមហ៊ុន​នេះ ស្ថិត​នៅ​ភូមិ​ព្រែក​ចាស់ ឃុំ​វិហារ​សួគ៌ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ។ បន្ទាប់​មក ឧកញ៉ា ស្រី សុធា ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន 7NG និង​កូនប្រុស​គឺ ឧកញ៉ា ស្រី ច​ន្ធូ ជានា​យក​ក្រុមហ៊ុន 7NG បាន​ចេញ​មុខ​ដោះស្រាយ និង​សន្យា​ថា នឹង​ប្រគល់​ដី​ជូន​អតិថិជន​តាម​កិច្ចសន្យា​ឲ្យ​បាន​មុន​ដំណាច់ឆ្នាំ​២០១៩ ។

ទាក់ទិន​ដើមបណ្តឹង​អ្នកស្រី ឈុ​ន ណា​វី ក្នុង​ដីកា​សន្និដ្ឋាន​បញ្ជូន​រឿង​ឱ្យ​ស៊ើបសួរ​បានឱ្យ​ដឹង​ថា នៅ​ដើមឆ្នាំ​២០១៩​នេះ អ្នកស្រី​មាន​បំណង​ធ្វើ​របង​ថ្ម​រឹង​មាំ​ជុំវិញ​ដី​របស់​ខ្លួន​ស្រាប់តែ​ឈ្មោះ ស្រី សុធា និង​ឈ្មោះ ស្រី ច​ន្ធូ ពុំ​មាន​ដី​ឱ្យ​ដូច​ទីតាំង​ខាងលើ​ឡើយ ។ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ