ការ​បះបោរ​​បាន​ផ្ទុះ… សភា​ត្រូវ​គេ​ដុត​បំផ្លាញ


ប្រទេស​ឥណ្ឌូ​ណេ​ស៊ី ៖ ការ​បះបោរ​បាន​ផ្ទុះ​កាលពី​ថ្ងៃ​ទី​១៩​សីហា ក្នុង​ខេត្ត​ប៉ា​ពូ​អា​ស៊ី ​របស់​ឥណ្ឌូ​ណេ​ស៊ី ហើយ​សភា​តំបន់​ត្រូវ​គេ​ដុតបំផ្លាញ​ ខណៈ​បាតុករ​ច្រើន​ពាន់​នាក់​បាន​តវ៉ា​ប្រឆាំង​ការ​ចាប់ខ្លួន​បណ្ដា​និស្សិត​ស្និទ្ធ​ឯករាជ្យ​ភាព​។

ពួក​បាតុករ​បាន​លើកគ្នា​អុកឡុក​នៅ​តាម​ដង​វិ​ថី​នានា​នៃ​ទីក្រុង​MANOKWARI ទីប្រជុំជន​តំបន់​ខាង​លិច​នៃ​ប៉ា​ពូ​អា​ស៊ី ដែល​មាន​ប្រជាជន​ប្រមាណ​ជា​១៣០.០០០​នាក់ ហើយ​សភា​តំបន់​ត្រូវ​ដុត​បំផ្លាញ​។ ពួក​អ្នក​បះបោរ​ក៏​បាន​ដើរ​ដុត​ហាង​ទំនិញ​នានា​ព្រមទាំង​បណ្ដា​រថយន្ត បំផ្លាញ​ភ្លើងស្តុប​និង​គប់​ដុំ​ថ្ម​លើ​អគារ​ផ្លូវការ​ទាំងឡាយ​។ ពួក​បាតុករ​មាន​សរុប​ច្រើន​ពាន់​នាក់​។

រដ្ឋមន្ត្រី​ទទួល​បន្ទុក​សន្តិសុខ​ឥណ្ឌូ​ណេ​សី​ុ លោក​WIRANTO បាន​អំពាវនាវ​ឲ្យ​មាន​ភាព​ស្ងប់ស្ងាត់​និង​ប្រកាស​ពី​ការ​ស៊ើ​ប​អង្កេត​មួយ លើ​បណ្ដា​ព្រឹត្តិការណ៍ ជា​ប្រភព​នៃ​ការ​បះបោរ​នោះ​នៅ​ទីក្រុង​MANOKWARI ដែល​ក៏​បង្ក​ឲ្យ​មាន​ចលាចល​ក្នុង​ទីក្រុង​ជា​ច្រើន​ទៀត​នៃ​ខេត្ត​បា​៉​ពូ​អា​ស៊ី​នា​ថ្ងៃ​ទី​១៩​សីហា​នោះ​ដែរ​។ លោក​គូសបញ្ជាក់​ថា​បែប​នេះ​ពិតជា​នាំ​ឲ្យ​មានការ​ប៉ះពាល់​ដល់​ឯកភាព​ជាតិ​។

ការ​បះបោរ​នោះ​ជា​សញ្ញា​ចុង​ក្រោយ​នៃ​អំពើ​ហិង្សា ក្នុង​តំបន់​មួយ​របស់​ឥណ្ឌូ​ណេ​ស៊ី ដែល​មាន​ឧទ្ទាម​កម្ម ទាមទារ​ឯករាជ្យ​ប្រឆាំង​រដ្ឋាភិបាល​ឥណ្ឌូ​ណេ​ស៊ី​។ ក្នុង​ពេល​បះបោរ​ប៉ូលិស​៣​នាក់​រង​របួស​នៅ​ក្រុង​MANOKWARI ដោយសារ​ការ​គប់​ដុំ​ថ្ម​។ ពុំ​មាន​ព័ត៌មាន​ច្បាស់​ពី​ចំនួន​ពួក​បាតុករ​ដែល​រង​របួស​ឡើយ​។

ការ​បះបោរ​ផ្ទុះ​ឡើង​ដោយសារ​ព័ត៌មាន​នានា ពី​ការ​ចាប់ខ្លួន​និស្សិត​ប៉ា​ពូ​អា​ស៊ី​៤៣​នាក់​កាលពី​ថ្ងៃ​ទី​១៧​សីហា ក្រោយ​ការ​បាញ់​ឧស្ម័ន​បង្ហូរទឹកភ្នែក​នៅ​ក្រុង​ស៊ូ​រ៉ា​បា​យ៉ា​ជាទី​ក្រុង​ធំ​ទី​២​របស់​ប្រទេស ក្នុង​ឱកាស​នៃ​បាតុកម្ម​មួយ​ធ្វើ​ឡើង​ជួន​ពេល​គ្នា​ជាមួយ​បុណ្យ​ឯករាជ្យ​របស់​ប្រទេស​។

យោង​តាម​ពួក​សកម្មជន​ប៉ា​ពូ​អា​ស៊ី ​និង​បណ្ដា​សារព័ត៌មាន​ក្នុងស្រុក​ថា ប៉ូលិស​បាន​លុក​ចូល​ឆែកឆេរ​កន្លែង​ស្នាក់​របស់​ពួក​និស្សិត​ដើម្បី​ចាប់​ពួក​និស្សិត​ដែល​រង​ការ​ចោទប្រកាន់​ថា បំផ្លាញ​ទង់ជាតិ​ឥណ្ឌូ​ណេ​ស៊ី។ ប៉ូលិស​អះអាង​ថា​បាន​ចាប់ខ្លួន​ពួក​និស្សិត​ក្នុង​រយៈពេល​ខ្លី​មួយ​សួរ​ចម្លើយ​ពួក​គេ បន្ទាប់​មក​ក៏​ដោះ​លែង​វិញ​។ បន្ទាប់​ពី​នេះ​មាន​ផ្ទុះ​បាតុកម្ម​នានា ប្រឆាំង​ពួក​និស្សិត​ទាំងនេះ ជាមួយ​ការ​ស្រែក​ពាក្យ​ប្រមាថ​នានា បែប​ប្រកាន់ពូជសាសន៍​ប្រឆាំង​ពួក​ប៉ា​ពូ​។

ជា​ខេត្ត​ក្រីក្រ​មួយ​ក្នុង​ចំណោម​ខេត្ត​ក្រីក្រ​ទាំងឡាយ​របស់​ឥណ្ឌូ​ណេ​ស៊ី ប៉ា​ពូ​អា​ស៊ី​ជាទី​លាន​នៃ​ព្រឹត្តិការណ៍​ហិង្សា​ជា​ច្រើន​ចាប់តាំងពី​ឆ្នាំ​មុន​មក​។ កាលពី​ខែធ្នូ​កម្មករ​ឥណ្ឌូ​ណេ​ស៊ីយ៉ាងតិច​១៦​នាក់ ដែល​ធ្វើការ​ឲ្យ​ក្រុមហ៊ុន​រដ្ឋ​មួយ​បាន​ត្រូវ​ពួក​ឧទ្ទាម​បំបែក​ខ្លួន​និយម​សម្លាប់​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ