បុរសម្នាក់​ស្លាប់​ក្នុងថ្លុកឈាមត្រង់ចំណុច​ច្រកចូលផ្ទះសំណាក់មួយកន្លែង​


ខេត្តកណ្តាល ៖ បុរស​ម្នាក់​បើក​ម៉ូតូ​មួយ​គ្រឿងក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​ពីក្រោយ​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​ចត​ទុក​ចោល​តាម​ចិញ្ចើម​ផ្លូវ បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ផ្ទប់​ទៅ​នឹង​ផ្លូវបែក​ក្បាល​ស្លាប់​​ក្នុងថ្លុកឈាម​​នៅ​នឹង​កន្លែង​កើតហេតុ​។

ហេតុការណ៍​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៩ នៅ​ចំណុច​ច្រកចូល​ផ្ទះសំណាក់​ឡា​លី​ន លើ​ផ្លូវ​២០៦ ភូមិ​ដើម​មៀន សង្កាត់​ដើម​មៀន ក្រុង​តា​ខ្មៅ ។

ជន​រង​គ្រោះ​ដែល​ស្លាប់​ឈ្មោះ ភឹ​ម វិ​ឆៃ ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ថ្មី សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ជា​អ្នកបើកបរ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ កណ្ដាល ១V-០៣៦៨ ។ ចំណែក​ភាគី​ខាង​រថយន្ត​មួយ​គ្រឿង​ដែល​ត្រូវ​គេ​ចត​ទុក​ចោល​ម៉ាក​អេ​ស៊ា​ន ហ្គ្រេ​ន​តូ (ASIA GRANTO) ពណ៌​ខៀវ ពាក់​ផ្លា​ក​លេខ កំពត ៣A-០៣៩៧ អ្នក​បើករថយន្ត​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ​។

លោក​វរ​សេនី​យ៍ ភឿ​ង វ៉ា​ត អធិការរង​ទទួល​ផែន​សណ្តាប់ធ្នាប់​និង​ចរាចរ​ណ៌​ក្រុង​តា​ខ្មៅ បាន​ប្រាប់​អោយ​ដឹង​ថា ករណី​គ្រោះថ្នាក់​ចរាចរ​ណ៌​ខាងលើ​នេះ​បង្ក​ឡើង​ដោយ​រថយន្ត​មួយ​គ្រឿង ចត​លើ​ផ្លូវ​ផ្នែក​ខាងឆ្វេង​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង ដោយ​កង់​ខាងឆ្វេង​នៅ​លើ​ចិញ្ចើម​ផ្លូវ ចំណែក​កង់​ខាងស្ដាំ​នៅ​លើ​ផ្លូវ (​ដោយ​មាន​ដាក់​តុ​ពីក្រោយ​រថយន្ត​ជា​សញ្ញា​) ។

តាម​ប្រភព​ដដែល​បាន​បន្ត​ថា លុះដល់​វេលា​កើតហេតុ​ខាងលើ ក៏​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង​បើកបរ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​បាន​មក​បុក​ពីក្រោយ​រថយន្ត​យ៉ាង​ពេញទំហឹង បណ្តាល​ឱ្យ​អ្នកបើកបរ​ម៉ូតូ​បោក​ផ្ទប់​នឹង​ផ្លូវបែក​ក្បាល​ស្លាប់ក្នុងថ្លុកឈាម​​នៅ​នឹង​កន្លែង​កើតហេតុ ។

ក្រោយ​ពេល​កើតហេតុ រថយន្ត និង​ម៉ូតូ​ត្រូវ​បាន​សមត្ថកិច្ច​យក​មក​រក្សា​ទុក​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​ដើម្បី​ចាត់ការ​តាម​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ​ត្រូវ​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕ (​កែសម្រួល​ដោយ ៖ ធីតា​)

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ