CDC សម្រេច​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​នៅ​កម្ពុជា​ជាមួយ​ទំហំ​ទឹកប្រាក់​២៥​លាន​ដុល្លារ អា​មេ​រិ​ក


រាជធានី​ភ្នំពេញ ៖ ក្រុមប្រឹក្សា​អភិវឌ្ឍន៍ កម្ពុជា ហៅ​កាត់​ថា (CDC) នៅ​ថ្ងៃ​ចន្ទ ទី ១៩ សីហា ២០១៩​នេះ​បានអោយ​ដឹង​ថា ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​បាន​សម្រេច​ចុះបញ្ជី​ក្រុមហ៊ុន​វិនិយោគ​ចំនួន​៦ ដើម្បី​ឱ្យ​វិនិយោគិន​អាច​វិនិយោគ​នៅ​កម្ពុជា​ដែល​នឹង​អាច​បង្កើត​ការងារ​ជូន​ប្រជាជន​កម្ពុជា​ចំនួន ៩៩៨ កន្លែង ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់ CDC ។

តាម​ប្រភព​ដដែល​បាន​បញ្ជាក់​អោយ​ដឹង​ថា ក្រុមហ៊ុន​ទាំង​៦ ដែល​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​សម្រេច​ចុះបញ្ជី មាន​ទឹកប្រាក់​សរុប​ប្រមាណ​ជាង​២៥​លាន​ដុល្លារ​អា​មេ​រិ​ក រួម​មាន​ក្រុមហ៊ុន​ផលិត​បារី AMAMOKE TOBACO ( CAMBODIA ) មាន​ទីតាំង​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៥​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​ប្រមាណ ៦៧​កន្លែង នៅ​ពេល​គម្រោង​នេះ ចាប់ផ្ដើម​ដំណើរការ ។

នៅ​ក្នុង​សេចក្តី ប្រកាស​នោះ​បាន​បន្ថែម​ថា​គម្រោង​រោងចក្រ​ផលិត​អេ​ប៉ុង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេ​ម​បូ​ឌា​ន ចេ​ជាង ហ្គ័​រ​ជី មាន​ទុន​វិនិយោគ​ចំនួន ២,១ លាន ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ១៤១​កន្លែង ក៏​ត្រូវ​បាន​ក្រុមប្រឹក្សា​សម្រេច​ចេញ​វិញ្ញាបនបត្រ​ជូន​រួច​ហើយ​ដែរ ។ ដោយឡែក​គម្រោង​បង្កើត​រោងចក្រ​ផលិត​កេស​កា​តុង មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង បា​វិត ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ប្រមាណ ២,៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២១០​នាក់​ក៏​បាន​ចុះបញ្ជី​ជា​ស្ថាពរ​ដូច​គ្នា ។

ចំណែក​គម្រោង​បី​ផ្សេង​ទៀត​រួម​មាន ១ គម្រោង​បង្កើត​រោងចក្រ​ផលិត​ខ្សែភ្លើង និង​ខ្សែកាប មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ស្វាយ​រៀង ហ្គី​ហ្គា រី​សស៍ ខេត្តស្វាយរៀង មាន​ទុន​វិនិយោគ​ប្រមាណ ៣,២​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ២៤៣​កន្លែង ។ ទី​២ គម្រោង​បង្កើត​រោងចក្រ​កែ​ច្នៃ​ដែក មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រុងព្រះសីហនុ មាន​ទុន​វិនិយោគ​ចំនួន ៦​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៨៤​កន្លែង និង​ទី​៣ គម្រោង​បង្កើត​រោងចក្រ​ផលិត​អំ​ពូ​ល​ភ្លើង អំ​ពូ​ល​លម្អ និង​គ្រឿង​បង្គុំ​អំ​ពូ​ល​ភ្លើង​គ្រប់​ប្រភេទ មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​តា​យ​សេង បា​វិត ខេត្តស្វាយរៀង​, មាន​ទុន​វិនិយោគ​ប្រមាណ ៧,៤​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន ៣៩៤​នាក់ ។

យោង​តាម​ប្រសាសន៍​សម្ដេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បានអោយ​ដឹង​ថា រយៈពេល​មួយ​ឆមាស​ឆ្នា ២០១៩ កម្ពុជា​ទទួល​បាន​គម្រោង​វិនិយោគ​ចំនួន ១៥៣​គម្រោង ដែល​មាន​ទុន​វិនិយោគ​ប្រមាណ​៥,២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នាឆ្នាំ ២០១៩ មាន​កំណើន​៤៨​គម្រោង និង​ទុន​វិនិយោគ​កើនឡើង​២​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក ៕ កែសម្រួលដោយ ៖ សុឃាក់

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ