សេចក្ដី​ទុក្ខ​ជា​ភ្ញៀវ​ដែល​ឥត​មារយាទ


តាម​ពិត​ទៅ​សេចក្តី​ទុក្ខ​មិន​មាន​អ្នក​ណា​ចង់​ជួប​ចង់បាន​ឡើយ ប៉ុន្តែ សេចក្ដី​ទុក្ខ​នោះ​ក៏​នៅ​តែ​ជា​ភ្ញៀវ​ដែល​អត់​មារយាទ​សូ​ម្បី​តែ​គេ​មិន​បាន​អញ្ជើញ ក៏​នៅ​តែម​ករក​យើង​ទៀត​។ ទោះជា​យើង​បណ្ដេញ ក៏​មិន​ព្រមទៅ​ដោយ​ងាយ​ឡើយ គឺ​នៅ វិលវល់​រហូត​ក្លាយជា​សភាវ​ប្រចាំ​ថ្ងៃ ប្រចាំជីវិត​របស់​មនុស្ស​យើង នេះ​ក៏​ព្រោះ​មនុស្ស​យើង​ខ្វះ​ឧបាយ​នៃ​បញ្ញា​ក្នុង​ការ​បណ្តេញចេញ ។

ប្រៀប​ដូ​វ​ច្រែះ​កើត​អំពី​ដែក ហើយ​រមែង​ទំពា​ស៊ី​នូវ​ដែក​នោះ​វិញ គឺ​ស៊ី​មួយ​ថ្ងៃ​បន្តិច​ៗ រហូត​ដល់​ដែក​នោះ​រលេះរលួយ​អស់​ទៅ យ៉ាងណាមិញ​សេចក្ដី​ទុក្ខ​កាល​កើត​ក្នុង​ចិត្ត​នៃ​បុគ្គល​ណា ក៏​រមែង​បៀតបៀន​ចិត្ត​នៃ​បុគ្គល​នោះ​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​ចិត្ត​ក្ដៅក្រហាយ​រហូត​ដល់​ដាច់ខ្យល់​ស្លាប់​ក៏​យ៉ាងនោះ​ដែរ ។

សូម​សាកល្បង​ពិចារណា​ដោយ​ល្អ យើង​នឹង​ឃើញ​នូវ​ចំណុច​នៃ​ការ​ពិត​មួយ​ថា សុខទុក្ខ​នោះ​ឯង​វា​កើតឡើង​នៅ​នឹង​ចិត្ត ហើយ​ចិត្ត​ហ្នឹងឯង ដែល​ជា​ធម្មជាតិ​ទទួលយក​នូវ​សុខ​និង​ទុក្ខ​នោះ​ ។

កាលបើ​សុខ​កើត​នឹង​ចិត្ត ចិត្ត​ខ្លួនឯង​រមែង​ជា​សុខ តែបើ​ទុក្ខ​កើត​វិញ ចិត្ត​ក៏​ជា​ទុក្ខ​ខ្លួនឯង​ដែរ​។ នេះ​ជា​រឿង​ពិត គឺ​សុខទុក្ខ​នោះ​ចិត្ត​របស់​មនុស្ស​យើង​បាន​ទៅ​នាំ​យក​មក​ឲ្យ​នៅ​ជាមួយ ហើយ​ក៏​រមែង​ជា​ទុក្ខ​យ៉ាងនោះ​ឯង ។ (​ដោយ​សាន សា​រិ​ន​)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ