ការ​ប្រឡង​បាក់​ឌុបបានបញ្ចប់…​ចាំ​លទ្ធ​ផល​​ថ្ងៃទី១០ កញ្ញា


ខេត្តបាត់ដំបង ៖ ការ​ប្រឡង​បាក់​ឌុប​ត្រូវ​បាន​បញ្ចប់គ្រប់​ទីកន្លែង នា​ល្ងាច​ថ្ងៃ​ទី​២០ ​សីហា ​ដូចតាមការ​គ្រោងទុក ហើយលទ្ធផល​ប្រឡង​នឹង​ត្រូវ​ប្រកាស​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្តបាត់ ដំបង​ នៅ​​រសៀល​ថ្ងៃ​ទី​១០ ​កញ្ញាខាងមុខ និង​នៅ​តាម​មណ្ឌល​ប្រឡង​ក្នុង​ខេត្ត​ផ្សេង​ទៀត​នៅថ្ងៃ​ទី​១១ ​កញ្ញា ហើយក៏មានការ​​ផ្សព្វផ្សាយ​តាម​បណ្ដាញ​​​សង្គម​ផ្លូវការ​តែ​មួយ​គត់​របស់​ក្រសួង​អប់រំ ។

សូមបញ្ជាក់ថា លោក ងួ​ន រតនៈ អភិបាលខេត្តបាន​ចូលរួម​បើក​វិញ្ញាសា​ថ្ងៃ​ទី​១ នៅ​មណ្ឌល​សាកល​វិទ្យាល័យ​បាត់ដំបង កាលពី​ថ្ងៃ​ទី​១៩ ​សីហា ​​​​។ ក្នុង​នោះ​ កម្មវិធី​របស់ ស ស យ ក បាន​ជួយ​សម្រួល​ផ្នែក​សណ្តាប់ធ្នាប់ និង​ជួយ​ផ្តល់​ទឹក​សុទ្ធ​ដល់​បេក្ខជន​ប្រឡង​ដោយ​មិន​គិតថ្លៃ​ឡើយ ហើយ​ចំពោះ​ការ​ផ្ញើ​ម៉ូតូ មន្ទីរ​អប់រំ​យុវជន ​និង​កីឡា​ខេត្តបាត់ដំបង បាន​ណែនាំ​អាជីវករ​ផ្ញើរ​កង់​-​ម៉ូតូ អោយ​បញ្ចុះតម្លៃ​ត្រឹម​៥00៛ គ្រប់​មណ្ឌល​ប្រឡង ក្នុង​ខេត្តបាត់ដំបង ដោយ​ការ​ផ្ញើម៉ូតូ តម្លៃ​ត្រឹមតែ ៥០០៛/១​ម៉ូតូ​/​មួយ​ពេល​។

លោក យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​ខេត្តបាត់ដំបង ​បាន​បង្ហាញ​ថា ក្នុង​រយៈពេល​២​ថ្ងៃនេះ មណ្ឌល​ប្រឡង​បាក់​ឌុ​ប​នឹង​បើក​ទាំងអស់​នៅ​ទូទៅ​ក្នុង​ខេត្ត​មាន​ចំនួន​១១ មណ្ឌល ដោយ​មាន​បេក្ខជន​ចំនួន​៧២៧៤​នាក់ (​ស្រី ៤០៧៤​នាក់​) ហើយ​នៅ​ថ្ងៃ​ទី​១៨ ខែសីហា បាន​បង្ហាញ​ទិដ្ឋភាព​ទូទៅ​នៃ​ការ​បិទ​បញ្ជី​ឈ្មោះ​បេក្ខជន​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​ចំណេះ​ទូទៅ និង​បំពេញវិជ្ជា​សម័យ​ប្រឡង ថ្ងៃ​ទី​១៩ សីហា ២០១៩ បញ្ជី​ឈ្មោះ លេខ​តុ លេខ​បន្ទប់​បេក្ខជន តារាង​ប្រព្រឹត្ត​ទៅ​នៃ​វិញ្ញាសា បទ​ប្បញ្ញត្តិ​ប្រឡង និង​ប្លង់​បន្ទប់ ត្រូវ​បាន​បិទ​នៅ​តាម​គ្រប់​មណ្ឌល​ប្រឡង​ប្រឡង​ទូ​ទាំង​ខេត្ត​ដោយ​សិស្ស​ទាំងអស់​បាន​ពិនិត្យ​មើល និង​ចូល​ប្រឡង​ដូច​តាម​ការ​គ្រោងទុក ដែល​ក្នុង​នោះ​មាន​បេក្ខភាព​សិស្ស​មិន​គោរព​វិន័យ​ក្នុង​សាលា មក​រៀន​មិន​បាន​ទៀងទាត់ មិន​អាច​អនុគ្រោះ​ឲ្យ​បាន បោះបង់​ការ​សិក្សា​មាន​ចំនួន​១០៥​នាក់​(​ស្រី​៥៣​នាក់​) ត្រូវ​មិន​អនុញ្ញាតិ​ឲ្យ​ប្រឡង​ឡើយ​។

លោក​យី សុង​គី ប្រធាន​មន្ទីរ​អប់រំ​ខេត្ត​បាន​ប្រាប់​ថា ការ​តស៊ូ​ដើម្បី​អនាគត ទោះបី​មាន​ជំងឺជាប់​ខ្លួន ពិបាក​ទ្រាំ​យ៉ាងណា ក៏​កូន​ៗ ក្មួយ​ៗ នៅ​តែ​តស៊ូ អុំ​សូម​កោតសរសើរ និង​ជូនពរ​កូន​ៗ​សម្រេច​បាន​ឆ្លង​ឧបសគ្គ​មួយ​នេះ ហើយ​សូម​បងប្អូន​អាណាព្យាបាល​យកចិត្តទុកដាក់​ជាមួយ​សុខភាព​កូន​ៗ​បន្ថែម​ទៀត​ផង ពិសេស​ជម្ងឺគ្រុនឈាម ព្រោះ​ពួក​គេ​ភាគច្រើន​មាន​ជម្ងឺ​នេះ ក្នុង​ពេល​ប្រឡង​បាន​ធ្វើ​ទុក មាន​ចំនួន​៦​នាក់ ដែល​ត្រូវ​បន្តោង​សេរ៉ូម​ក្នុង​ពេល​កំពុង​ប្រឡង ។

លោក​ឧត្តមសេនីយ៍ត្រី​ជេ​ត វណ្ណ​នី ដឹកនាំ​កម្លាំង​ចំនួន​១៥៤​នាក់ ជា​កម្លាំង​ផ្នែក​អន្តរាគមន៍ចរាចរណ៍ សន្តិ​សុខ​ផ្ទៃក្នុង ណ្តាប់ធ្នាប់តម្រួត​បទបញ្ជា ចុះ​តាម​គោលដៅ​ទាំង​១១​មណ្ឌល ក្នុង​នោះ​កម្លាំង​អន្តរាគមន៍​ចល័ត​តាម​មណ្ឌល​សំខាន់​ៗ ក្នុង​រយៈពេល​២​ថ្ងៃនេះ​គ្មាន​រឿងហេតុ​អ្វី​កើតឡើង​ឡើយ ។​ (សម្រួលដោយ៖ ស្រីណា)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ