អស់​អី​ត្រូវ​ទុក Man City បើកទ្វារ​ឱ្យ​អ្នកចាំទី​ឆ្នើម​១​រូប​ដើរ​ចេញ


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ចាំទី​របស់​ក្លិប​មេឃ​ខៀវ Claudio Bravo នឹង​ចាក​ចេញពី​ក្លិប​នៅ​ពេល​ចប់​រដូវ​កាល​នេះ​ដោយ​មិន​មាន​តម្លៃ​ផ្តាច់​កុងត្រា ។ អ្នកចាំទី​ឈី​លី​រូប​នេះ​នឹង​ចប់​កុងត្រា​នៅ​រដូវ​កាល​ក្រោយ​នេះ និង​គ្មាន​គម្រោង​ក្នុង​ការ​នៅ​បន្ត​ឡើយ ។

Bravo អាយុ​៣៦​ឆ្នាំ បាន​បាត់​មុខ​ពីលើ​តារាង​អស់​ពេញ​មួយ​រដូវ​កាល​មុន ដោយសារ​តែ​មាន​របួស​ដាច់​សរសៃ​កែងជើង តែ​បាន​ចូល​មក​លេង​វិញ​បាន​យ៉ាង​ល្អ​នៅ​ក្នុង​ការ​ប្រកួត​ត្រៀម​បើក​រដូវ​កាល ។ តែ​នៅ​ពេល​នេះ Ederson គឺជា​អ្នក​ចេញ​មុខ​ចេញ​មាត់​ជាង​នៅ​លើ​តារាង ដែល​ធ្វើ​ឱ្យ Bravo អាច​ចូល​លេង​បាន​ត្រឹមតែ​ក្នុង​ការ​ប្រកួត EFL និង FA Cup​។

ប្រភព​ព័ត៌មាន Etihad បាន​ប្រាប់​ថា​៖ «Claudio នឹង​ត្រូវ​ក្លិប​អនុញ្ញាត​ឱ្យ​ដើរ​ចេញពី​ក្លិប​។ គេ​គ្មាន​គម្រោង​ក្នុង​ការ​បន្ត​កុងត្រា​នោះ​ទេ​។ គេ​បាន​ទទួលស្គាល់​ថា គេ​មិន​អាច​ប្រជែង​នឹង Ederson ទេ​។ នៅ​ពេល​នេះ ទាំង​រូបគេ​និង​ក្លិប​មិន​មាន​បញ្ហា​អ្វី​ចំពោះ​កុងត្រា​សម្រាប់​រដូវ​កាល​នេះ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា Bravo បាន​ចូល​មក​លេង​នៅ Man City កាលពី​ឆ្នាំ​២០១៦ ក្រោយ​ពី​ចាក​ចេញពី Barcelona ក្នុង​តម្លៃ​ខ្លួន​១៦​លាន​ផោន ជាមួយនឹង​ប្រាក់​ប្រចាំ​ស​ប្តា​ហ៍ ១២​ម៉ឺន​ផោន​៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ