Pulisic ប្រកែក​មិន​ទៅ Man Utd ព្រោះតែ​ឪពុក​ស្អប់ «Special One» !


តាម​ប្រភព​ព័ត៌មាន The Sun បានឱ្យ​ដឹង​ថា កីឡាករ​ក្លិប​តោ​ខៀវ Christian Pulisic ប្រកែក​មិន​ទៅ​លេង​នៅ​ក្លិប​បិសាច​ក្រហម Manchester United ព្រោះតែ​គ្រូបង្វឹក​ដែល​មាន​រហស្សនាម Special One គឺ​លោក Jose Mourinho ។ នេះ​គឺជា​អ្វី​ដែល​លើក​ឡើង​ដោយ​អតីត​គ្រូបង្វឹក​របស់​កីឡាករ​រូប​នេះ ។

តាម​សារព័ត៌មាន Telegraph បានឱ្យ​ដឹង​ថា មុន​ពេល​ចូល​មក​លេង​នៅ​ក្លិប Chelsea កីឡាករ​រូប​នេះ​ត្រូវ​បាន​ចែចង់​ដោយ​ក្លិប​បិសាច​ក្រហម ។ លោក Robin Walker ដែល​ធ្លាប់​ធ្វើ​ជា​គ្រូបង្វឹក​របស់ Pulisic នៅ Brackley Town បាន​ប្រាប់​ថា​៖ «​ខ្ញុំ​គឺជា​អ្នកគាំទ្រ​ក្លិប Chelsea ព្រោះ​ខ្ញុំ​កើត​នៅ​ទីក្រុង​ឡុ​ង​ដ៍​។ នៅ​ពេល​ខ្ញុំ​នៅ Dortmund កាលពី​ឆ្នាំ​មុន ខ្ញុំ​បាន​ប្រាប់ Pulisic ថា​គេ​ត្រូវ​តែ​មក​ទី​នេះ​។ គេ​មិន​អាច​ទៅ​លេង​ឱ្យ Man Utd បាន​ទេ ព្រោះតែ​លោក Jose Mourinho»​។ លោក​បាន​បន្ត​ថា​៖ «​ឪពុក​របស់​គេ​មិន​ចូល​ចិត្ត Mourinho ទេ ព្រោះតែ​គ្រូបង្វឹក​រូប​នេះ​មិន​លើក​កីឡាករ​ក្មេង​ៗ​ទេ​»​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​អា​មេ​រិ​ក Pulisic បាន​ចុះ​កុងត្រា​ជាមួយនឹង Chelsea កាលពី​ខែមករា ក្នុង​តម្លៃ​៥៨​លាន​ផោន តែ​ត្រូវ​បាន​យក​ទៅ​ខ្ចី​ជើង​នៅ Borussia Dortmund រហូត​ដល់​ចុងរដូវ​កាល​មុន​។ នៅ​ក្នុង​អាយុ​ទើបតែ​២០​ឆ្នាំ គេ​លេង​នៅ Chelsea បាន​យ៉ាង​ល្អ ជាមួយនឹង​ការ​គ្រប់គ្រង​របស់​លោក Frank Lampard ៕

ប្រភព ៖ thesun , កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

កីឡាអន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ