តើ​បេក្ខជន​ខ្លួន​ក្មេង​សំឡេង​ចាស់ ចាន់ សុ​បញ្ញា មាន​វាសនា​បែប​ណា​ក្នុង​វគ្គ The Judge House​?


ប្អូនប្រុស ចាន់ សុ​បញ្ញា បាន​ក្លាយជា​បេក្ខជន​ដ៏​លេចធ្លោ​មួយ​រូប បើ​ទោះបីជា​រូបគេ​មាន​វ័យក្មេង​អាយុ​ត្រឹមតែ ១៤ ឆ្នាំ​មែនពិត ប៉ុន្តែ​មាន​សំឡេង​មិនធម្មតា​នោះ​ទេ រហូត​បាន​ឆ្លង​វគ្គ​ជម្រុះ​សំខាន់​ៗ​ក្នុង​ស​ប្តា​ហ៍​កន្លង​មក​ដែល​ក្នុង​នោះ​មាន​ដូច​ជា​វគ្គ​៖ The Judge Audition, Bootcamp និង​វគ្គ The Six Chairs Challenge ក្នុង​ចំណោម​បេក្ខជន​ដែល​ពោរពេញ​ដោយ​ទេព​កោសល្យ​ជា​ច្រើន​នាក់​ផ្សេង​ទៀត ។

កម្មវិធី​កម្សាន្ត​លំដាប់​ពិភពលោក​បែប​ប្រកួតប្រជែង​សមត្ថភាព​ច្រៀង X-Factor Cambodia ដែល​ឧបត្ថម្ភ​ផ្តាច់មុខ​ដំបូង​គេ​បង្អស់​ដោយ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក បាន​បើកឱកាស​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត និង​រាជធានី ក្នុង​ប្រទេស​កម្ពុជា អាច​ដាក់​ពាក្យ​ចូលរួម​ប្រកួតប្រជែង​បាន​គ្រប់​ៗ​គ្នា ។

នៅ​ក្នុង​វគ្គ​បន្ទាប់ គឺ​វគ្គ The Judge House ប្អូនប្រុស សុ​បញ្ញា នឹង​ធ្វើការ​ប្រកួតប្រជែង​យ៉ាង​ស្វិតស្វាញ​ជាមួយ​បេក្ខជន​ខ្លាំង​ៗ​ដទៃ​ទៀត ។ ដូច្នេះ​សូម​រង់ចាំ​មើល​ថា​តើ​ប្អូនប្រុស​ដែល​មក​ពី​ខេត្តកំពង់ចាម​រូប​នេះ​នឹង​មានជោគ​វាសនា​បែប​ណា? តើ​រូបគេ​នឹង​បង្ហាញ​អារម្មណ៍​ក្ដុកក្ដួល​នៅ​ចំពោះ​មុខ​គណៈកម្មការ​ដែរ ឬទេ​ពេល​ប្រកាស​លទ្ធផល?

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ