អគ្គិភ័យឆេះផ្ទះលក់ទំនិញបោះដុំមួយ​កន្លែង​ក្បែរផ្សារ​អូឡាំពិក​


រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបាន​ឱ្យ​ដឹង​ថា កាលពីវេលាម៉ោង​​​២និង​​​៤៧នាទី​រសៀល​ថ្ងៃ​ទី​២១ ខែ សីហា ឆ្នាំ ២០១៩ មានករណី​អគ្គិ​ភ័​យ​​បានឆាប​​ឆេះចេញពី​ផ្ទះ​​ជាន់​ទី​២​ ដែល​ជា​ផ្ទះ​លក់ទំនិញ​បោះ​ដុំ​មួយ​កន្លែងយីហោ ចែនី ​ស្ថិត​នៅ​ផ្លូវ​៣១៨ ក្បែរ​ផ្សារ​អូ​ឡាំ​ពិ​ក ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​ទី​១ ខណ្ឌ​បឹង​កេងកង​ ហើយត្រូវបាន​កម្លាំង​សមត្ថ​កិច្ច និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ចុះ​មក​ជួយ​ធ្វើ​អន្តរាគមន៍​បាញ់​ទឹក​ពន្លត់​នៅកន្លែង​កើតហេតុ​ផង​ដែរ​។

តាមសេចក្តីរាយការណ៍បឋមបាន​បន្ត​ថា គិតមកត្រឹមវេលាម៉ោង​​​៣​និង​​១៥នាទី​ថ្ងៃ​ដដែល​ អគ្គិភ័យ​បាន​រលត់​ទាំង​ស្រុង​ហើយ ដោយ​មាន​រថយន្ត​ពន្លត់​អគ្គិភ័យ​ចុះ​មក​ធ្វើ​អន្តរាគមន៍​ចំនួន​៥​គ្រឿង និង​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​អស់​ទឹក​ចំនួន​២​គ្រឿង​។

​តាមសេចក្តីរាយការណ៍បឋមបាន​បន្តទៀត​ថា ពាក់ព័ន្ធនឹងករណី​ខាងលើ​នេះ​មូលហេតុ​គឺ​ដោយសារ​តែ​អ្នក​ជក់បារី​បាន​​បោះ​កន្ទុយបារី​ទៅ​លើ​តុ​ផ្ទុក​សៀវភៅ​ឯកសារ​ចាស់​ៗ ទើប​បង្ក​ជាអគ្គិភ័យ​ឆាបឆេះ​​តុ​អស់​ចំនួន​មួយ និង​សៀវភៅ​ឯកសារ​ចាស់​ៗ​មួយ​ចំនួន​ទៀតផងដែរ​ តែមិន​បណ្តាល​ឱ្យ​មនុស្ស​ណាម្នាក់​រងគ្រោះថ្នាក់នោះទេ​​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕​ (កែសម្រួលដោយ ៖ ធីតា​)

Facebook Google Twitter Email

ព្រឹត្តិការណ៍សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ