​ឆ្ងល់​ឃើញ​បង​ត្រឡប់​មក​ពី​ភ្នំពេញ​វិញ​មិន​មាត់​មិន​.​ក​សោះ​ស្រាប់តែ​ល្ងាច​ផ្អើល​ឆោឡោ


ខេត្តកំពង់ធំ ៖​ កាលពី​វេលា​ម៉ោង០៤​និង​៣០​នាទី​ល្ងាច​ ថ្ងៃ​ទី២១ ខែសីហា ឆ្នាំ​២០១៩ មានករណីបុរសម្នាក់ចង.កធ្វើអត្តឃាតបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើង នៅ​ភូមិ​សា​គ្រាម​ត្បូង ឃុំ​សា​គ្រាម ស្រុក​ប្រាសាទ​បល្ល័ង្ក ។

សមត្ថ​កិច្ច​ប្រាប់​ថា ​ជន​រង​គ្រោះ​ឈ្មោះ ផេង ភ័​ក្រ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ ។ បើ​តាម​ការ​បំភ្លឺ​របស់​ឈ្មោះ ផេង ភ័​ណ្ឌ ភេទ​ប្រុស អាយុ ២១​ឆ្នាំ (​ត្រូវជា​ប្អូនបង្កើត​) ​របស់​ជន​រង​គ្រោះ​ប្រាប់​ថា គាត់ និង​បងប្រុស​ជា​កូនកំព្រា​ឪពុក​ម្តាយ​ស្លាប់​ចោល​អស់ រស់នៅ​ជាមួយ​ម្ដាយមីង​បង្កើត ហើយ​បងប្រុស​របស់​គាត់​ទើប​ត្រឡប់​មក​ពី​ធ្វើការ​សំណង់​នៅ​ឯ​ទីក្រុង​ភ្នំពេញ​វិញ ពេល​មក​ដល់​ផ្ទះ​បង​របស់​គាត់​មិនសូវ​មាត់.កដាក់​អ្នក​ផ្ទះ​សោះ ដូច​ជា​ប្លែក​ៗ​មិនដឹង​យ៉ាង​មិច​នោះ​ទេ​ ។

ឃើញ​អាកា​រៈបង​ដូច្នេះនៅ​ថ្ងៃ​កើតហេតុ​ក្រោយ​ពី​ហូប​បាយ​ថ្ងៃត្រង់​រួចម៉ោង​ប្រហែល​១២គាត់​ក៏​បាន​មក​អង្គុយ​លេង​ជាមួយ​បង​នៅ​ក្រោមផ្ទះ ហើយ​ខ្លួន​ក៏​បាន​សួ​របង​របស់​គាត់​ថា ​៖ «បង​! ​បង​ឯង​កើត​អី? តើ​មានរឿង​ហេតុ​អី​បានជា​មិន​និយាយ​ស្តី​អ្វី​សោះ​អ​ញ្ចឹ​ង?

ពេល​នោះ​បង​គាត់​មិន​តបសម្តី​ជាមួយ​មក​វិញ​នោះ​ទេ ហើយ​គាត់​ក៏​ដើរទៅ​ធ្វើការ​បាត់​ទៅ លុះដល់​ម៉ោង​ប្រហែល​០៤និង៣០​នាទី​ខាងលើពេល​គាត់​ត្រឡប់​មក​ដល់​ផ្ទះ​វិញ ស្រាប់តែ​ក្មួយ​ស្រី​របស់​គាត់​វា​បាន​មក​និយាយ​ប្រាប់​ថា ​៖«ពូ​ៗ ខ្ញុំ​ឃើញ​ពូ ភ័​ក្រ ដើរទៅ​កើត​យូរណាស់​ហើយ អត់​ដឹង​ទៅ​ធ្វើ​អី​ទេ? ឮ​ដូច​នោះ​គាត់​ក៏​ដើរទៅ​ខាងក្រោយ​ផ្ទះ​ដើម្បី​រក​មើល​បង ស្រាប់តែ​ប្រទះ​ឃើញ​បងប្រុស​របស់​គាត់​បាន​ធ្វើ​អត្តឃាត​​ចង.ក​​នឹង​ក្រមា​ពណ៌​ក្រហមឆ្នូត​បៃតង​ទៅ​នឹង​ដើម​ត្របែក​ខាងក្រោយ​ផ្ទះ​ស្លាប់​បាត់​ទៅ​ហើយ មិនដឹងតាំង​ពី​ពេល​ណា​ទេ​ ។

នៅ​ពេល​ទទួល​ព័​ត៌​៌​មាន​ភ្លាម​កម្លាំង​ជំនាញ​នគរបាល​ស្រុក និង​នគរបាល​ប៉ុស្ដិ៍​សា​គ្រាម​បាន​ចុះ​ដល់​កន្លែង​កើតហេតុ និង​ពិនិត្យ​សាកសព​មាន​ស្នាម​ជាំ​ជុំវិញ​.ក​១​កន្លែងក្រៅពី​ស្លាកស្នាម​ខាងលើ ពុំ​ឃើញ​មាន​អ្វី​ទៀត​ឡើយ សន្និដ្ឋាន​បាន​ថា​ ​ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសា​ធ្វើ​អត្តឃាត​ដោយ​ខ្លួនឯង​ប្រាកដ​មែន មិន​ពាក់ព័ន្ធ​បទល្មើស​ព្រហ្មទណ្ឌ​ណាមួយ​ឡើយក៏​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ