ពួក​ជី​ហា​ដ ​និង​ពួក​ឧទ្ទាម​សី​ុ​រី​ដក​ចេញពី​តំបន់​គន្លឹះ​មួយហើយ


ប្រទេស​ស៊ី​រី ៖ ពួក​ជី​ហា​ដ​ និង​ពួក​ឧទ្ទាម​​ស៊ី​រីកាលពី​ថ្ងៃ​ទី​២០ ​សីហា បាន​បង្ខំចិត្ត​ដក​ចេញពី​បណ្ដា​តំបន់​គន្លឹះ​នៃ​ខេត្ត​អុី​ដ​លី​ប​នា​ ភាគ​ពាយ័ព្យ​​ស៊ី​រី ប្រឈម​មុខ​នឹង​ការ​វាយ​រុលទៅមុខ​របស់​កងទ័ព​ក្រុង​ដា​ម៉ាស់ គាំទ្រ​ដោយ​ក្រុង​មូ​ស្គូ ខណៈ​មាន​ភាព​តានតឹង​រវាង​​ស៊ី​រី ​និង​តួ​ក​គី​ ។

យោង​តាម​អង្គការសិទ្ធិមនុស្ស​​ស៊ី​រី OSDH មាន​ប្រភព​ព័ត៌មាន​ច្រើន​ក្នុង​ប្រទេស​ថា បណ្ដាក្រុមប្រឆាំង​លោក​ អាសា​ដ បាន​ចាក​ចេញពី​ទីក្រុង​យុទ្ធសាស្ត្រ​ KHAN CHEIKHOUN ​ខេត្ត​អុីដ​លី​ប ព្រមទាំង​ពី​តំបន់​នានា​នៃ​ភាគ​ខាងជើង​ខេត្ត​ជាប់​ជិតខាង​ហា​ម៉ា ​។

ផ្នែក​មួយ​ធំ​នៃ​ខេត្ត​អុីដ​លី​ប ​និង​តំបន់​មួយ​ចំនួន​នៃ​ខេត្ត​ជិតខាង​អា​ឡែ​ប ហា​ម៉ា​ និង​ឡា​តា​គី​យ៉េ​នៅ​គេច​ផុត​ពី​ការ​ត្រួតត្រា​របស់​របប​​ស៊ី​រីក្រោយ​រយៈពេល​៨​ឆ្នាំ​នៃ​ជម្លោះ ក៏​ទោះបី​កងទ័ព​ស៊ី​រីវាយ​ដណ្ដើម​យក​បាន​ដែនដី​ភាគច្រើន​របស់​ប្រទេស​ក្ដី ។

តំបន់​ទាំងនោះ​គ្របដណ្ដប់​ដោយ​ក្រុម​ជី​ហា​ដ HAYAT TAHRIR AL CHAM​អតីត​សាខា​អាល់​កៃ​ដា​នៅ​​ស៊ី​រីក៏​មាន​បណ្ដា​ក្រុម​ឧទ្ទាម​ឯទៀត​ៗ​ដែរ ដោយ​ចាប់តាំងពី​ដំណាច់​ខែមេសា​ មករង​ការ​ទម្លាក់​គ្រាប់បែក​ស្ទើរ​រាល់ថ្ងៃ ដោយ​កងទ័ព​ស៊ី​រី ​និង​សម្ព័ន្ធមិត្ត​រុ​ស្សុី សម្លាប់​ជន​ស៊ីវិល​ប្រមាណ​ជា​ជាង​៨៨០​នាក់​ ។ ​រួច​នា​ថ្ងៃ​ទី​២០​ សីហា ជន​ស៊ីវិល​១២​នាក់​ទៀត​ក្នុង​នោះ​មាន​កុមារ​៣​នាក់ បាន​ត្រូវ​ស្លាប់​ដោយសារ​ការ​វាយប្រហារ​តាម​អាកាស ប្រឆាំង​មូលដ្ឋាន​ជា​ច្រើន​នា​ភាគ​អាគ្នេយ៍​ខេត្ត​អុីដ​លី​ប​ ។

ការ​ដកថយ​របស់​ពួក​ឧទ្ទាម​និង​ពួក​ជី​ហា​ដ​នោះ​កើត​មាន​បន្ទាប់​ពី​កងទ័ព​ស៊ីរី​វាយ​ដណ្ដើម​យក​បាន​ក្រុង ​KHAN CHEIKHOUN ​ពាក់កណ្ដាល និង​អាច​រាំង​ខ្ទប់​ផ្លូវថ្នល់​អា​ឡែ​ប​-​ដា​ម៉ាស់ ប្រឈម​មុខ​នឹង​ការ​មក​ដល់​នៃ​ក្បួន​រថយន្ត​យោធា​តួ​ក​គី​ ។ ប៉ុស្តិ៍​សង្កេតការណ៍​សំខាន់​មួយ​របស់​តួ​ក​គី​ក្នុង​ទីក្រុង​ម៉ូ​រេ​ក ប្រមាណ​ជា​១០​គីឡូម៉ែត្រ​ខាងត្បូង​ក្រុង ​KHAN CHEIKHOUN​ពេល​នេះ​ត្រូវ​ឡោម​ព័ទ្ធ​ដោយ​កងទ័ព​ស៊ីរីហើយ​កង​ទាហាន​តួ​ក​គី​មិន​អាច​ដកថយ​កាត់​តាម​ផ្លូវថ្នល់​នានា ស្ថិត​ក្រោម​ការ​ត្រួតត្រា​របស់​រដ្ឋាភិបាល​ក្រុង​ដា​ម៉ាស់​ឡើយ ​។

កាលពី​ថ្ងៃ​ទី​១៩ ​សីហា ​តួ​ក​គី​បាន​បញ្ជូន​កង​យោធា​មាន​រថយន្ត​ប្រមាណ​ជា​៥០​គ្រឿង​មក​កាន់​ទឹកដី​ស៊ីរីក្រោយ​ការ​លុក​ចូល​របស់​កងទ័ព​ក្រុង​ដា​ម៉ាស់​ក្នុង​ទីក្រុង​ KHAN CHEIKHOUN ​។ ក្បួន​រថយន្ត​នោះ​ត្រូវ​ឈប់ បន្ទាប់​ពី​ការ​ទម្លាក់​គ្រាប់បែក​របស់​រុស្ស៊ី ​និង​ស៊ីរី ដែល​តាមក្រុង​អង់កា​រ៉ា​ថា សម្លាប់​ជន​ស៊ី​វិល​៣​នាក់ តែតាម OSDH ថា​អ្នក​ស្លាប់​ទាំង​៣​នាក់​នោះ​ជា​យុទ្ធជន​របស់​ពួក​ឧទ្ទាម​ស្និទ្ធ​ស៊ីរី ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ព័ត៌មាន​អន្តរជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ