ព្រឹកនេះភ្លើង​នៅ​តែ​បន្ត​ឆេះ​…​ឡានទឹក​ក៏​នៅ​តែ​បន្តបាញ់


រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បន្តឱ្យ​ដឹងថា នា​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នេះ គឺ​ភ្លើង​នៅ​តែ​បន្ត​ឆាប​ឆេះ​ខាង​ក្នុងអគារ ​ដោយ​មិនទាន់រលត់ទាំងស្រុង​នៅឡើយ ក្នុង​នោះ ខាងកម្លាំង​​រថយន្ត​ពន្លត់​អគ្គិភ័យ​បាន​បន្ត​ចុះ​ទៅបាញ់​​បន្តបន្ទាប់​​​ទៀត​​​​នៅអគារដែលដែលកំពុង​ឆេះ គឺជា​ទីតាំង​​ផលិត​ពូក-ខ្នើយ​​​មួយ​កន្លែង ស្ថិត​ក្នុងភូមិ​ចម្រើន​ផល​ផល ក្នុង​សង្កាត់​បឹង​ទំពុន១ ​ខណ្ឌ​មានជ័យ ។

នា​ព្រឹកថ្ងៃ​នេះដែរ ក៏បានឃើញវត្ត​មាន​​​លោក​នាយ​ឧត្តមសេនីយ៍ គន់ គីម​ ទេស​រដ្ឋ​មន្ត្រី​ទទួល​បន្ទុក​បេស​ក​កម្ម​ពិសេស និង​ជា​អនុប្រធាន​ទី​១ គណៈ​ក​ម្មារ​ធិ​ការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ រួមទាំង​កម្លាំងពាក់ព័ន្ធ​ ចុះ​​ទៅ​ដល់​ពិនិត្យ​ទីតាំង​កើតហេតុ ដែល​ករណីឆេះ​នេះ គឺ​ពិតជា​កម្រកើតមាន ​សម្រាប់​នៅ​រាជធានី​ភ្នំពេញ ។ ទោះបីជា​យ៉ាងណា អាជ្ញាធរ​បាន​ព្យាយាម​អស់ពី​សមត្ថភាព​ក្នុង​ការ​អន្តរា​គមន៍ចុះ​ទៅ ដើម្បី​ការពារ​សុវត្ថិ​ភាព​របស់​ពលរដ្ឋ ពិសេស​គឺ​កុំឱ្យ​ភ្លើងឆេះ​រាលដាល​បន្ត​ទៅ​ផ្ទះ​អ្នក​ដទៃ​ផ្សេង​​​ទៀត ។

វត្តមាន​របស់​​លោកទេស​រដ្ឋមន្ត្រី គឺ​កំពុង​ដឹកនាំ​មន្ត្រី​ពិនិត្យ​មើល​ទីតាំង និង​រក​វិធីសាស្ត្រ​ក្នុង​ការ​ទ​ម្លា​យ​ជញ្ជាំង​​រោងចក្រ ដើម្បី​ទាញ​ទុយោ​ចូល​ទៅ​ពន្លត់ភ្លើង ​តែ​មិន​ទាន់​រលត់​ឱ្យរ​លត់​បាន​១០០​ភាគរយនោះ​។

​គួរបញ្ជាក់ថា គិត​មក​ត្រឹម​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃ​ទី​២៤ សីហា នេះ ភ្លើង​ដែល​ឆាបឆេះ​រោងចក្រ​ផលិត​ពូក​ដ៏​ធំ​មួយ​កន្លែង នៅ​ក្នុងភូមិ​ចំរើន​ផល​១ គឺមិន​ទាន់​រលត់​អស់​១០០​ភាគរយ​នៅឡើយនោះ​ទេ ក្រោយ​ការ​ឆាប​ឆេះ​អស់​ជិត​២០​ម៉ោង ពោល​គឺ​តាំងពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​២៣ រហូត​ដល់​ព្រឹក​នេះ ដោយសារ​នៅ​មាន​ផ្សែង​ហុយ​គួរសម​ចេញពី​ខាងក្នុង ។

នៅ​ជុំវិញ​ទីតាំង​​ឆេះនេះ គឺ​មានការ​ត្រៀម​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង សម្រាប់​ការ​ចាំ​បាញ់​ពន្លត់ និង​ត្រៀម​អន្តរាគមន៍​បន្ទាន់​ ប្រសិនបើ​មានការ​ឆាបឆេះ​រីក​រាលដាល​ដល់​លំនៅ​ឋាន​ពលរដ្ឋ​ដទៃ ។ ទន្ទឹម​នឹង​នេ​ាះ ការ​ចរាចរណ៍​ធ្វើ​ដំណើរ​នៅ​ជំ​ុ​វិញ គឺ​ត្រូវ​បាន​បិទ​ទាំងស្រុង ដោយ​មានការ​យាមកាម​ពី​កម្លាំង​ចម្រុះ ។ (សម្រួលដោយ៖ ស្រីណា) ​។ ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​ផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ