តើ​វគ្គ The Judge House របស់ X-Factor Cambodia នាំ​មក​ជូន​ដោយ វើក ឡូយ​ខុស​ប្លែក​ពី​វគ្គ​មុន​យ៉ាងណា?


ក្រោយ​ពី​ឆ្លងកាត់​វគ្គ​ជម្រុះ​ជា​ច្រើន​លើក ជា​ពិសេស​វគ្គ​បុក​ពោះ The Six Chairs Challenge កាលពី​ស​ប្តា​ហ៍​មុន​នោះ គឺ​មក​ដល់​ពេល​នេះ​មាន​បេក្ខជន​សរុប​តែ ២៤ នាក់​ប៉ុណ្ណោះ ដែល​អាច​បន្តដំណើរ​ទៅ​មុខ​ទៀត​បាន ។

នៅ​វគ្គ​បន្ទាប់​នេះ គឺជា​វគ្គ​ដ៏​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត គឺ​វគ្គ The Judge House ដែល​តម្រូវ​ឱ្យ​បេក្ខជន​ទាំងអស់​ប្រកួត​ចម្រៀង​នៅផ្ទះ​របស់​គណៈកម្មការ ហើយ​បេក្ខជន​ចំនួន ៨ រូប​នឹង​ត្រូវ​ធ្វើការ​ជម្រុះ​ចេញ ។

ដោយឡែក​អ្វី​ដែល​កាន់តែ​ពិសេស​ខុស​ពី​វគ្គ​មុន​របស់​កម្មវិធី​ដ៏​ល្បី​លំដាប់​ពិភពលោក X-Factor Cambodia ដែល​នាំ​មក​ជូន​ដោយ វើក នោះ​គឺ​មាន​តារា​កិត្តិយស​ចំនួន ៤ រូប​នឹង​អញ្ជើញ​មក​ចូលរួម​ចែករំលែក​ការ​យល់​ឃើញ​ចំពោះ​បេក្ខជន និង​ធ្វើការ​លើកទឹកចិត្ត​ដល់​បេក្ខជន​ផង​ដែរ ។

តើ​លោក​អ្នក​គិត​ថា តារា​កិត្តិយស​រូប​ណា​នឹង​មក​ចូលរួម​ក្នុង​ស​ប្តា​ហ៍​នេះ? តើ​លោក​អ្នក​គិត​ថា បេក្ខជន​ណាខ្លះ​អាច​ឆ្លង​ផុត​ក្នុង​វគ្គ​ដ៏​សំខាន់​នេះ? ដូច្នេះ សូម​រង់ចាំ​តាមដាន​ទាំងអស់​គ្នា​នៅ​ថ្ងៃអាទិត្យ ទី ២៥ ខែសីហា​នេះ ៕

កែសម្រួល​ដោយ ៖ សំណាង

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ