ភ្លើងបានរលត់១០០%…អ្នកជំនាញកំពុងសិក្សា​ចំណុចវាយកម្ទេចអគារនេះ


រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បន្តឱ្យដឹងថា គិតត្រឹមម៉ោង១១ និង​៣០នាទីព្រឹកថ្ងៃទី២៤ សីហា នេះ អគារ​ដែលឆេះត្រូវបានរលត់ស្ទើរ​​១០០%​ហើយ គ្រាន់តែនៅសល់រងើក​ខ្លះ​ៗសល់ពី​គំនរ​ខាង​​ក្នុង​អគារ​ដែលឆេះ​ ​ហើយ​​កម្លាំងសមត្ថ​កិច្ច​ក៏កំពុង​​បន្តការ​បាញ់​ទឹក​​ស្រោច​ឱ្យត្រជាក់​​​លើ​សំណង់​អគារ​​ឱ្យ​អស់​ផ្សែង​ទាំង​ស្រុងតែម្តង ស្ថិតនៅចំណុចភូមិចម្រើនផល១ សង្កាត់បឹងទំពុន១ ខណ្ឌ​មានជ័យ ។ ​

សេចក្តីរាយការណ៍បន្តថា ស្ថិតនៅទីតាំងកើតហេតុ បានឃើញ​មាន​វត្តមានរបស់​​​ក្រុម​វិស្វករជំនាញៗផ្នែក​សំណង់ បាន​ចុះ​មក​សិក្សានិងធ្វើការ​វាយតម្លៃថា តើគួរ​ចាប់ផ្តើមវាយ​កម្ទេច​ផ្តើមពី​ចំណុចណា ដើម្បី​ចៀស​វាង​​កុំកើតមានគ្រោះថ្នាក់​ជាយថាហេតុនោះ ។

យ៉ាងណាក៏ដោយ កម្លាំង​បានត្រៀម​​អេស្កាវ៉ា​​រួចជាស្រេច ក្នុងការ​​ប្រើ​សម្រាប់​​​វាយ​កម្ទេ​ចសំណង់​អគារ​​ក្រោយ​​ពី​ត្រូវ​ភ្លើង​ឆេះ ។ (សម្រួលដោយ៖ ស្រីណា)

ព័ត៌មានបន្ថែម កោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ