កើតមក​ទាន់​សាសនា​គួរ​ខំ​ប្រព្រឹត្ត​ល្អ


មានបុណ្យ​បាន​កើតមក​ជា​មនុស្ស​ទាន់​ព្រះពុទ្ធ​សាសនា​គឺជា​រឿង​សំណាង​ណាស់ គួរ​ខិតខំ​ធ្វើអំពើ​ល្អ​មានការ​បរិច្ចាគ​ទាន រក្សាសីល ព្យាយាម​ចម្រើន​ផ្លូវចិត្ត​ឱ្យ​ស្ងប់រម្ងាប់​ចាក​គ្រឿង​សៅហ្មង​ផង​ទាំងឡាយ មិន​ត្រូវ​គិតតែ​ពី​សប្បាយ​ក្អាក់ក្អាយ ភ្លើតភ្លើន​ភ្លេច​ទុក្ខ​លំបាក ហើយ​បណ្តោយ​ខ្លួន​ឱ្យ​នៅ​តែ​ល្ងង់​អាប់​ឥត​ប្រាជ្ញា​នោះ​ឡើយ វា​នាំ​ឱ្យ​ជីវិត​ប្រឈម​នឹង​ទុក្ខ​លំបាក​ក្នុង​ពេល​បច្ចុប្បន្ន លុះ​ស្លាប់​ទៅ​ធ្លាក់​ទៅ​កាន់​អបាយភូមិ​ទៀត ។

ប៉ុន្តែ​កាលបើ​បុគ្គល​ធ្វើ​អ្វី​ៗ​ទៅ​តាមតែ​ចិត្ត​ចង់ តាមតែ​ចំណង់តណ្ហា​របស់​ខ្លួនឯង​ដែល​មិន​បាន​សិក្សាអប់រំ​ផ្លូវចិត្ត​នោះ គឺជា​មូលហេតុ​ដ៏​ចម្បង​នៃ​ការ​គ្រោះថ្នាក់​ដោយសារ​តែ​ការ​ចាញ់បោក​ខ្លួនឯង​បម្រើ​តណ្ហា​ងើបមុខ​លែង​រួច ។

ដូចនេះ​ដើម្បី​យកឈ្នះ​ខ្លួនឯង​ឱ្យ​បាន​ពិតប្រាកដ បុគ្គល​គប្បី​ព្យាយាម​អប់រំ​ចិត្ត ចម្រើន​មេត្តាភាវនា​ឲ្យ​ដំណើរ​ជីវិត​ឋិត​នៅ​ក្នុង​ផ្លូវ​ព្រះធម៌​ដែល​មាន​ទ្រឹស្តី​អប់រំ​ច្បាស់លាស់ និង​មាន​ទិស​ដៅ​ជាក់លាក់​សម្រាប់​កសាង​ជីវិត​ដើរ​តាម​គន្លង​ដ៏​ត្រឹមត្រូវ ។

នេះឯង​ជា​មូលហេតុ​ដ៏​សំខាន់​នៃ​ការ​ឈ្នះ​ខ្លួនឯង ដែល​ជា​ជម្នះ​ដ៏​ធំធេង​នាំ​ដំណើរ​ជីវិត​ទៅ​រក​សេចក្តីសុខ​យូរអង្វែង ។ (ដោយសាន សារិន)

Facebook Google Twitter Email

ជ្រុង​មួយ​នៃ​សាសនា

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ