ស្រាយចម្ងល់…​មាន​​​​ឡានទឹក​​នៅតែ​បន្ត​ចល័ត​​ទៅ​មក​​​ដល់​ថ្ងៃ​នេះ​!


រាជធានី​ភ្នំពេញ ៖ មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​ពី​សំណាក់​ពលរដ្ឋ និង​អ្នកដំណើរ​ទូទៅ អំពី​ការ​ចល័ត​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង បើក​ចល័ត​បន្តបន្ទាប់​តាម​បណ្តោយ​ផ្លូវ​ជា​ច្រើន​ក្នុង​រាជធានី​ភ្នំពេញ មក​ទល់​ថ្ងៃទី២៦ សីហា នេះ ទៅ​កាន់​ភូមិសាស្ត្រ​នៃ​សង្កាត់​បឹង​ទំពន់ ពិសេស​បណ្តោយ​ផ្លូវ​២៧១ និង​ផ្លូវ​៣៧១បើ​ទោះ​​បី​​ជា​ការ​ឆេះ​ទៅ​លើ​សិប្ប កម្ម​ផលិត​ពូក​ដ៏​ធំ ត្រូវ​បាន​សមត្ថកិច្ច​ពន្លត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ក៏​ដោយ ។

ជាក់ស្តែង អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​នៅ​ក្នុងភូមិ​ចំរើន​ផល​១ សង្កាត់​បឹង​ទំពន់​១ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១២ និង​៤៥​នាទី​ថ្ងៃត្រង់​ទី​២៣ សី​ហា ឆ្នាំ​២០១៩ គឺ​ត្រូវ​បាន​កម្លាំង​អាជ្ញា ធរ​ពាក់ព័ន្ធ​ទាំងអស់ បាន​ពន្លត់​អណ្តាតភ្លើង​អោយរ​លត់​សូន្យសុង​ តាំងពី​វេលា​រសៀល​ថ្ងៃ​ទី​២៤ សីហា ​មក​ម្លេះ ប៉ុន្តែ​ចំពោះមូលហេតុ ដែល​គេ​នៅ​តែ​ស​ង្គេ​ត​ឃើញ​មាន​រថយន្ត​ពន្លត់អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ នៅ​តែ​បន្ត​ចល័ត​ចូល​ទៅ​ទី​នេ​ាះ​រហូត​នេ​ាះ គឺ​ដោយសារ​រថយន្ត​អគ្គិភ័យ​ទាំង​នេ​ាះ ត្រូវ​បាញ់​ទឹក​អម​ជាមួយ​ការ​រុះរើ និង​ការ​កកាយ​យក​កាក​សំណល់ ដែល​សេសសល់​ពី​ការ​ឆាបឆេះនៃ​សិប្បកម្ម​ផលិត​ពូក​ដ៏​ធំ​មួយ​នេះ ។

មន្ត្រី​ជំនាញ​ដែល​ទទួល​ផ្នែក​រុះរើអោយ​ដឹង​ថា​ ស្រប​ពេល​ដែល​កម្លាំង​ជំនាញ​ប្រើ​អេ​ស្កា​វ៉ា​ទ័រ​ធ្វើ​សកម្ម​ភាព​កាយ និង​រុះរើរ​នូវ​កាក​សំណល់​សល់​ពី​ការ​ឆាបឆេះ​ចេញ​នេ​ាះ គឺ​ទាមទារ​អោយ​មានការ​បាញ់​ទឹក​ស្របគ្នា​ជាមួយ​ការ​កាយ​នេ​ាះ​ជា​និច្ច ពី​ព្រោះ​ ​ដើម្បី​ធានា​បាន​មិន​អោយ​ការ​កកើត​មាន​ជា​អណ្តាតភ្លើង​ឆាប​ឆេះ​ឡើង​វិញ ដោយសារ​តែ​កត្តា​កកិត​គ្នា​ជាមួយនឹង​កាក​សំណល់​ដែល​ជា​វត្ថុ​ង​រឹង​មាំ ( ដែក ) ពិសេស​នេ​ាះ គឺ​ការពារ​ចំ​ពេ​ាះ​រងើកភ្លើង​តិច​ៗ​ដែល​មិន​ទាន់​រលត់​១០០​ភាគរយ កប់​នៅ​ខាងក្រោម​កាក​សំណល់​ថ្ម និង​ដែល​ដែល​បាន​ឆាបឆេះ​រួច ដូច្នេះ​ហើយ​ទើប​ទាមទារ​អោយ​មានការ​ប្រើប្រាស់​រថយន្ត​ពន្លត់អគ្គីភ័យ​ជួយ​បាញ់​ទឹកជា​បន្តបន្ទាប់​រហូត​ការ​កកាយ និង​រុះរើរ​ត្រូវ​បាន​បញ្ចប់ ។

តាម​ការ​បញ្ជាក់​របស់​ក្រុម​មន្ត្រី​ដដែលបន្ត​ថា ចំ​ពេ​ាះ ថេ​រ​វេលា​ដែល​ក្រុម​ជំនាញ​ត្រូវ​ប្រើ​ពេល​ក្នុង​ការ​រុះរើ​និង​វាយ​កម្ទេច​សិប្បកម្ម​ទាំងមូល​ចោល​​នោះ គឺ​ច​ន្លេ​ាះ​ពី​១៥ ទៅ​២០​ថ្ងៃ ដោយ​ត្រូវ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​រហូត​ទៅ​ដល់​៧​គ្រឿង រថយន្ត​ជា​ច្រើន​គ្រឿង​សម្រាប់​ដឹក​កា​កក​សំណល់​ចេញ រួម​ទាំង​រថយន្ត​ជា​ប្រភេទ​រថយន្ត​សម្រាប់​វាយ​កម្ទេច​ផង​ដែរ ។ ក្រុម​មន្ត្រី​ដដែល​បញ្ជាក់​ថា ការ​វាយ​កម្ទេច គឺ​ត្រូវ​បែក​ចែក​ជា​២​ដំណាក់កាល ដំបូង​ឡើយ គឺ​ត្រូវ​ប្រើ​អេ​ស្កា​វ៉ា​ទ័​រ​វាយ​ទម្លុះ​របង​ជញ្ជាំង​ជា​មុន​សិន រួច​ចូល​ទៅ​វាយ​កម្ទេច កម្ទេចកម្ទី​ដែក​ដែល​ត្រូវ​ភ្លើង​ឆាបឆេះ ហើយ​កាយ​ប្រមូល​ដឹក​ចេញ ដើម្បី​យក​សណ្ឋាន​ដី​អោយ​ទំ​លំ​ទូលាយ ទើប​ដល់​ដំណាក់​កាលពី​២ ឈាន​ទៅ​វាយ​កម្ទេច​អាគារ​សិប្បកម្ម​តែ​ម្តង ។

សូម​បញ្ជាក់​ថា ចំ​ពោះ​ស្ថានភាព​ផ្លូវ​នៅ​ជំ​ុ​វិញ​តំបន់​កើតហេតុ គឺ​ត្រូវ​បាន​បិទ​ចរាចរ​ធ្វើ​ដំណើរ​ទៅ​មក​ទាំង​ស្រុង ដោយ​មាន​កម្លាំង​ចម្រុះ​ជា​ច្រើន​នាក់ ដាក់​កម្លាំង​ឈរ​ចាំ​យាមកាម​ផង​ដែរ មិន​អោយ​ពលរដ្ឋ ឬ​អ្នក​ដំណើរ​អាច​ចូល​បាន​ឡើយ ក្រែង​កើត​មាននូវគ្រោះ​​ថ្នាក់​ផ្សេង​ៗ​ដល់​ពួក​គេ កំឡុង​ពេល​ប្រតិបត្តិការ​វាយ​កម្ទេច​អគារ​របស់​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​សំណង់ និង​ក្រុម​សមត្ថកិច្ច ៕ (សម្រួលដោយ៖ ស្រីណា​)

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ