គន្លឹះ​រក​គំនិត​រកស៊ី​ថ្មី​ៗ​ក្នុង​សម័យ​ឌី​ជី​ថ​ល


សហគ្រិន​គ្រប់​រូប​តែង​មាន​ក្តី​ស្រ​ម៉ៃ​ថា ពួក​គេ​អាច​គិត​ឃើញ​គំនិត​ថ្មី និង​អស្ចារ្យ​មួយ​ដែល​ទទួល​បានការ​គាំទ្រ​លើ​ទីផ្សារ ។ ប៉ុន្តែ​វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ។ យ៉ាងណា​ក្តី​ការ​គិត​ពី​គំនិត​អាជីវកម្ម​ថ្មី​ៗ គួរតែ​កើត​មាន​ឡើង​ដូច​ពេល​ដែល​អ្នក​អនុវត្ត​ការងារ​ដទៃ​ដែរ គឺ​វា​ត្រូវការ​ការ​រៀបចំ​ការ​ស្រាវជ្រាវ និង​ការ​គ្រោង ។

ដើម្បី​ចាប់ផ្តើម​ជាដំបូង​អ្នក​ត្រូវ​ដឹង​ថា តើ​គំនិត​រកស៊ី​កើត​ចេញពី​ណា ? អត្ថប្រយោជន៍​មួយ​នៃ​ជំនាន់​ឌី​ជី​ថ​ល​នេះ គឺ​ភាព​ងាយស្រួល​ដែល​បច្ចេកវិទ្យា​ផ្តល់​ជូន​មនុស្ស ។ អ្នក​អាច​ស្វែងរក​គំនិត​អាជីវកម្ម​ថ្មី​ៗ​បាន​យ៉ាង​ងាយ​ពី​អ៊ី​ន​ធើ​ណិ​ត រួច​កត់ត្រា​គំនិត​ដែល​ជោគជ័យ និង​គំនិត​ដែល​បរាជ័យ ។ ខណៈ​ដែល​អ្នក​ជ្រើសរើស​គំនិត​ដែល​អ្នក​ចង់​ធ្វើ​ឲ្យ​ក្លាយទៅជា​អាជីវកម្ម​មួយ អ្នក​គួរ​កត់​សម្គាល់ថា ៖

១. គំនិតល្អ​កើត​ចេញពី​ការ​រក​ឃើញ​បញ្ហា
សម្រាប់​លោក Steve Jobs និង Steve Wozniak បញ្ហា​សម្រាប់​ពួក​លោក គឺ​កុំព្យូទ័រ​មាន​តម្លៃ​ខ្ពស់​ពេក ដូច្នេះ​ពួក​គេ​ស្វែងរក​វិធី​ក្នុង​ការ​ផលិត​បាន​ផលិតផល​ដែល​មាន​តម្លៃ​សមរម្យ​ជាង​មុន ។

២. ផ្តោត​ស្មារតី​លើ​ប្រធានបទ​ក្តៅ​ៗ​ដែល​អ្នក​ចាប់អារម្មណ៍
ក្នុង​នាម​ជា​អ្នក​ដែល​ចង់​ក្លាយទៅជា​ម្ចាស់​អាជីវកម្ម​មួយ​រូប​អ្នក​ប្រហែលជា​ដឹង​ច្បាស់​ពី​ផ្នែក ឬ​វិស័យ​ដែល​អ្នក​ចង់​វាយលុក ហើយដោយ​យោង​តាម​បទ​ពិសោធន៍ ឬ​សក្តានុពល​ជាដើម ។ អ្នក​គួរតែ​ទុក​ពេលវេលា​ក្នុង​ការ​សិក្សា​ពី​ផ្នែក​ដែល​អ្នក​ចាប់អារម្មណ៍​រួច​បង្កើត​ចំណូលចិត្ត និង​ការ​ស្រលាញ់​លើ​វា ។

៣. រក​មនុស្ស​ដែល​អ្នក​ស្គាល់
តើ​អ្នក​ធ្លាប់​និយាយ​ជជែក​ជាមួយ និង​មិត្តភក្តិ ឬ​អ្នក​ដទៃ​ពី​ប្រធានបទ​ផ្សេង​ៗ​រហូត​ដល់​មាន​អ្នក​លើក​ឡើង​ពី​គំនិត​អាជីវកម្ម​ថ្មី​ទេ ? ទាំងនេះ គឺ​សុទ្ធតែ​ជា​ឱកាស​សហការ​ដែល​អ្នក​គួរតែ​ចាប់​យក ។ ប្រសិនបើ​អ្នក​មិន​ធ្លាប់​មានបទពិសោធន៍​នេះ​ទេ អ្នក​គួរតែ​ចូលរួម​កម្មវិធី​អាជីវកម្ម​ឲ្យ​បាន​ច្រើន និង​ជជែក​គ្នា​ជាមួយនឹង​សហគ្រិន​ដែល​មានគំនិត​ស្រ​ដៀង​នឹង​អ្នក ។ អ្នក​អាច​ស្វែងរក​ដៃគូ​សហការ​សម្រាប់​អាជីវកម្ម​មួយ​ក៏​ថា​បាន ។

ជា​ចុង​ក្រោយ មិន​ថា អ្នក​កំពុង​តែ​ស្វែងរក​គំនិត​សម្រាប់​បង្កើត​ចេញ​ជា​អាជីវកម្ម​ទ្រង់ទ្រាយ​ធំ ឬ​តូច​ទេ អ្នក​គួរតែ​ចាប់ផ្តើម​ពី​តូច​ទៅ ព្រោះ​ការ​ព្យាយាម​ធ្វើ​ឲ្យ​គំនិត​ក្លាយទៅជា​ការ​ពិត​មាន​ឧបសគ្គ​ជា​ច្រើន​ណាស់ ដែល​បង្ក​ឲ្យ​សហគ្រិន​ជា​ច្រើន​រូប​បរាជ័យ ។ ដោយហេតុ​ដូចនេះ អ្នក​គួរ​ចំណាយ​ពេលវេលា​ច្រើន​ក្នុង​ការ​បង្កើត​ឲ្យ​បាន​គំនិត​ដែល​រឹង​មាំ និង​សិក្សា​ពី​សក្តានុពល​នៃ​ការ​ធ្វើ​ឲ្យ​វា​ក្លាយទៅជា​អាជីវកម្ម​មួយ ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ