គន្លឹះ​ក្នុង​ការ​គ្រប់គ្រង​អាជីវកម្ម​បែប​គ្រួសារ


ការ​ដើរ​តាម​គន្លង​របស់​ឪពុក​ម្តាយ និង​រក្សា​វត្តមាន​អាជីវកម្ម​ដែល​ត្រូវ​បាន​បន្ត​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ គឺជា​ក្តី​សុបិន​របស់​មនុស្ស​ជា​ច្រើន ។ ប្រាកដ​ណាស់​លើ​លោក​នេះ​មិន​មាន​រូបមន្ត​ពិសេស​អ្វី​ដែល​អាច​ធានា​ថា​នឹង​នាំ​មក​នូវ​ភាព​ជោគជ័យ​សម្រាប់​គ្រប់​អាជីវកម្ម​ទេ ជា​ពិសេស​អាជីវកម្ម​បែប​គ្រួសារ​នេះ ។

ប៉ុន្តែ​លោក Ray Titus ដែល​ជានា​យក​ប្រតិបត្តិ​របស់​ក្រុមហ៊ុន Signarama បាន​ចែករំលែក​មក​ថា ទំនាក់ទំនង​ដែល​អ្នកមាន​ជាមួយនឹង​គ្រួសារ​ដើរតួ​យ៉ាង​សំខាន់​ក្នុង​ការ​រក​ភាព​ជោគជ័យ​ដល់​អាជីវកម្ម ហើយ​អាជីវករ​គួរតែ​អនុវត្ត​គន្លឹះ​ខាងក្រោម​នេះ ប្រសិនបើ​ចង់​សម្រេច​ក្តី​សុបិន​ក្នុង​ការ​ដឹកនាំ​ដោយ​ជោគជ័យ ៖

១. យល់​ដឹង​ពី​អត្ថប្រយោជន៍​នៃ​អាជីវកម្ម​បែប​គ្រួសារ
អត្ថប្រយោជន៍​ដែល​ធំ​ជាងគេ​នៃ​អាជីវកម្ម​ប្រភេទ​នេះ គឺ​ការ​ធ្វើការ​សម្រេចចិត្ត​ដែល​លឿន និង​មាន​ភាព​បត់បែន​ខ្ពស់ ។ ក្នុង​សម័យកាល​ឌី​ជី​ថ​ល​នេះ តម្រូវ​ឲ្យ​អាជីវកម្ម​នីមួយ​ៗ​ធ្វើការ​សម្រេច​ចិត្តបាន​ឲ្យ​បាន​លឿន​លើ​សកម្មភាព ឬ​ការ​ផ្លាស់​ប្តូរ​ផ្សេង​ៗ​ដែល​នឹង​កើត​មាន​ឡើង ។
លើស​ពី​នេះ​ទៅ​ទៀត​អាជីវកម្ម​ប្រភេទ​នេះ​មាន​ភាព​នឹងនរ​ជាង​អាជីវកម្ម​ដទៃ ព្រមទាំង​សមាជិក​ដែល​ចូលរួម​មានការ​ប្តេជ្ញា​ខ្ពស់​ផង​ដែរ ។

២. ចាត់​ទុក​សមាជិកគ្រួសារ​ថា មាន​ឋានៈ​ស្មើគ្នា
ការ​គោរព​ចាស់ទំ​ជា​រៀង​រាល់ពេល​មិន​មាន​ប្រសិទ្ធិ​ភាព ទេ​នៅ​កន្លែងធ្វើការ ហើយ​អាជីវករ​គួរ​ផ្តល់​អាទិភាព​លើ​ជំនាញ និង​ការ​ខិតខំ​ប្រឹងប្រែង​វិញ ។ អ្នក​មិន​គួរ​ដាក់​កម្រិត​លើ​សមត្ថភាព​របស់​បុគ្គលិក​ដទៃ​ក្នុង​ការ​សម្រេច​បាន​លទ្ធផល​ល្អ ព្រោះតែ​អាយុ​របស់​ពួក​គេ​ទេ ។

៣. ជំរុញ​ដល់​អ្នកជំនាញ​ក្រោយ
មនុស្ស​ភាគច្រើន​ខ្លាច​ការ​ផ្លាស់​ប្តូរ ប៉ុន្តែ​អ្នក​គួរតែ​ចាប់ផ្តើម​ទទួលយក​វា ខណៈ​ដែល​ប្រកាន់ខ្ជាប់​ដើម​កំណើត​របស់​អ្នក តម្លៃ​គ្រួសារ និង​គោលការណ៍​អាជីវកម្ម​សំខាន់​ៗ​ផង​ដែរ ។ ប្រ​សិន បើ​អ្នក​មិន​ទទួលយក​ការ​ផ្លាស់​ប្តូរ​ទេ​នោះ អាជីវកម្ម​របស់​អ្នក​ក៏​មិន​ដើរទៅ​មុខ​ដែរ ។

៤. ការ​ធ្វើ​នវានុវត្តន៍
អាជីវកម្ម​នីមួយ​ៗ​គួរតែ​ផ្តល់​តម្លៃ​លើ​ការ​ធ្វើ​ឲ្យ​អាជីវកម្ម​ពួក​គេ​មាន​ភាព​ខុស​ពី​អ្នក​ដទៃ ហើយ​ដើម្បី​សម្រេច​បាន​គោលដៅ​នេះ ពួក​គេ​ត្រូវ​តែ​មាន​មនុស្ស​ដែល​មានគំនិត​ច្នៃប្រឌិត​ខ្ពស់ និង​មានគំនិត​ថ្មី​ៗ​ជាដើម​។

៥. ការ​រកស៊ី គឺ​ការ​រកស៊ី ហើយ​គ្រួសារ គឺ​គ្រួសារ
ជម្លោះ​តែងតែ​កើត​មាន​ឡើង​ក្នុង​អាជីវកម្ម​មិន​ថា អ្នក​សហការ​ជាមួយ​មនុស្ស​ដទៃ ឬ​បងប្អូន​អ្នក​ទេ ។ អ្វី​ដែល​អ្នក​ត្រូវ​ចង់​ចាំ គឺ​អ្នក​មិន​គួរ​ធ្វើ​ឲ្យ​ជម្លោះ​ក្នុង​អាជីវកម្ម​ប៉ះពាល់​ដល់​ទំនាក់ទំនង​ដែល​អ្នក​មាននៅ​ក្រៅ​អាជីវកម្ម​ទេ ។ ការ​គ្រប់គ្រង​អាជីវកម្ម​លក្ខណៈ​គ្រួសារ​មិនមែន​ជា​រឿង​ងាយ​ឡើយ ប៉ុន្តែ​ពិតជា​មានគុណ​តម្លៃ​ខ្ពស់​ណាស់ ។ អ្នក​គួរតែ​សប្បាយចិត្ត​ក្នុង​ការ​មើលឃើញ​តម្លៃ​ដែល​មនុស្ស​ម្នាក់​ៗ​ផ្តល់​ជូន​អាជីវកម្ម ជំរុញ​ឲ្យ​ពួក​គេ​ចូលរួម​ចំណែក​បន្ថែម ហើយ​អ្នក​នឹង​មើលឃើញ​អាជីវកម្ម​អ្នក​ដើរទៅ​មុខ​ដោយ​រលូន ៕ កែសម្រួល​ដោយ ៖ សុ​ឃា​ក់

Facebook Google Twitter Email

កិច្ចការជំនួញ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ