ពុទ្ធោ​…​គ្រោះ​អកុសល​១​គ្រួសារ​រង​គ្រោះ​របួស​ទាំងអស់ !


ខេត្តព្រះសីហនុ ៖ ​នៅ​វេលា​ម៉ោង​ជិត​៥​ព្រឹក ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ លើផ្លូវជាតិ​លេខ ៤ ចន្លោះ​គីឡូម៉ែត្រ​លេខ ១២២-១២៣ ក្នុងភូមិ​ក្រាំង​អាត់ ឃុំ​កំពង់​សិលា ស្រុក​កំពង់​សីលា ខេត្ត​ព្រះ​សីហ​នុ មាន​គ្រោះថ្នាក់​ចរាចរណ៍​មួយ​កើតឡើងរវាង​រថយន្ត​មួយ​គ្រឿង​ម៉ាក Prius ​ពណ៌​ទឹកប្រាក់ ពាក់​ផ្លាក​លេខ ភ្នំពេញ 2R-7795 មាន​ទិស​ដៅ​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះ​សីហ​នុម​ក​ដល់​ចំណុច​ខាងលើ​បាន​បុក​ពីក្រោយ​រថយន្ត​មួយ​គ្រឿង​ម៉ាក​ហ៊ីណូ ពណ៌​ស ពាក់ផ្លាក​លេខ ភ្នំពេញ 3E-0810 ដែល​ឈប់​ចត​នៅ​លើ​ថ្នល់ជាតិ​ក្នុង​ទិស​ដៅ​ស្របគ្នា ។

ហេតុការណ៍​អកុសលនេះ​បណ្តាល​អោយ​អ្នក​បើ​កបរ និង​អ្នក​ជិះ​ក្នុង​រថយន្ត​ Prius ​រង​របួសធ្ងន់​ស្រាល​ចំនួន០៥​នាក់ទី១-ឈ្មោះ រាជ សុភា​លី ភេទ​ប្រុស អាយុ ៤៨​ឆ្នាំ អ្នក​បើកបរ ​រង​របួសស្រាល មានមុខ​របរ គ្រូបង្រៀន​, ទី២-ឈ្មោះ ចេ​ង សុភាព ភេទ​ស្រី អាយុ ៤១​ឆ្នាំ រង​របួសធ្ងន់ ត្រូវជា​ប្រពន្ធ​អ្នកបើកបរ មានមុខ​របរ​គ្រូបង្រៀន, ទី៣-ឈ្មោះ រាជ សុភា​លី​យី ភេទ​ស្រី អាយុ ១៣​ឆ្នាំ រង​របួសស្រាល​, ទី៤-ឈ្មោះ រាជ សុភា​លី​យៀ​ក ភេទ​ស្រី អាយុ ៨​ឆ្នាំ រង​របួសធ្ងន់ និងទី ៥-ឈ្មោះ រាជ សុភា​លី​ឈុ​ន ភេទ​ស្រី អាយុ ៤​ឆ្នាំ រង​របួសស្រាល ។

ជន​រង​គ្រោះ​ទាំង​៥​នាក់​ខាងលើនេះមាន​ទីលំនៅភូមិ១ ឃុំ​កំ​ពេញ ស្រុក​ស្ទឹង​ហាវ ខេត្ត​ព្រះ​សីហ​នុ ។ ក្រោយ​កើតហេតុ​អ្នក​បេី​កបរ​រថយន្ត ហ៊ីណូ បានរត់គេច​ខ្លួន ចំណែកជន​រង​គ្រោះ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ស្រុកស្រែ​អំបិល រីឯ​វត្ថុ​តាង​ទាំង​ពីរ​ខាង​លេី​យក​ទៅ​រក្សារ​ទុក​នៅ​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​កំពង់​សិលាដើ​ម្បី​បន្ត​តាម​នីតិ​វិធី ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ចរាចរណ៍

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ