ធនាគារជាតិ​បើក​សិក្ខាសាលា​ផ្សព្វផ្សាយ​ស្តី​ពី «​វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា»


ខេត្តប៉ៃលិន ៖ ​ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៩ បាន​បើក​សិក្ខាសាលា​ផ្សព្វផ្សាយស្តី​ពី វិស័យ​មីក្រូហិរញ្ញវត្ថុ​នៅ​កម្ពុជា​ខេត្ត​ប៉ៃលិន ក្រោម​អធិបតីភាព​ឯកឧត្តម ជា ចាន់​តូ ទេសាភិបាល ធនាគារជាតិ​នៃ​កម្ពុជា ​។

លោក ចេ​ង ញ៉ា​ន់ អភិបាលរង ខេត្ត​ប៉ៃលិន បាន​ចាត់​ទុក​វិស័យ​ហិរញ្ញវត្ថុ​ថា​ ​បាន​រួមចំណែក​យ៉ាង​សកម្ម​ក្នុង​ការ​ជម្រុញ​កំណើនសេដ្ឋកិច្ច ជីវភាព​និង​កាត់​បន្ថយ​ភាព​និង​ក្រីក្រ​ប្រជាពលរដ្ឋ​តាម​រយះ​នៃ​ការ​ផ្ដល់​ឥណទាន​ខ្នាត​តូច​និង​មធ្យម​។​ជាក់ស្ដែង​ប្រជាពលរដ្ឋ​នៅ​ខេត្ត​ប៉ៃលិន​គឺ​ទទួល​បាន​ធ្វើ​ប្រាក់ចំណូល​កើន​ឡើងជា​លំដាប់​។

លោក​អភិបាលរង​ខេត្ត​នូវ​បាន​សម្ដែង​ការ​សង្ឃឹម​ដែរ​ថា តាម​រយៈ​សិក្ខាសាលា​នៅ​ពេល​នេះ​នឹង​ទទួល​បាន​នូវ​ដំ​ដោះស្រាយ​ថ្មី​ល្អ​ៗ​ដើម្បី​ផ្ដល់​ផល​ប្រ​យោន៍​ដល់​ប្រជាពលរដ្ឋ​ទូ​ទាំង​ខេត្ត​ថែម​ទៀត​ជាក់​មិន​ខាន​ ។

លោក រ័​ត្ន សុវណ្ណ​នរៈ អគ្គនាយក​ត្រួតពិនិត្យ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ គិត​ត្រឹម​ដំណាច់ខែ​មិថុនា ឆ្នាំ​២០១៩​នេះ ទំហំ​ប្រាក់​កម្ចី​មាន​ចំនួន​រហូត​ជាង ២៥,៩២ ទ្រី​លាន​រៀល (​ប្រមាណ ៦,៣៧ ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​) បាន​ផ្តល់​ឲ្យ​អតិថិជន​ចំនួន​១,៩៩ លាន​នាក់​ខ្ចី​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ប្រកប​របរ​និង​ធ្វើ​អាជីវកម្ម​ ។

លោក រ័​ត្ន សុវណ្ណ​នរៈ បាន​ចាត់​ទុក​ការ​រីក​ចម្រើន និង សមិទ្ធិ​ផល​ដែល​ទទួល​បាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កន្លង​មក​គឺ​បាន​មក​ពី​ការ​គាំទ្រ និង​ជំនឿ​ទុកចិត្ត​របស់​ប្រជា​ព​លើ​រដ្ឋ​មក​លើ​វិស័យ​នេះ តាម​រយៈ​នៃ​ការ​ប្រើប្រាស់​សេវា​ហិរញ្ញវត្ថុ​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ដើម្បី​បំពេញតម្រូវការ​ផ្នែក​ហិរញ្ញវត្ថុ ក្នុង​ការ​បង្កើត និង​ពង្រីក​មុខរបរ​អាជីវកម្ម​នានា​របស់​ប្រជាពលរដ្ឋ​យើង​ ។

ប៉ុន្តែ​ទោះបី​វិស័យ​មីក្រូហិរញ្ញវត្ថុ​នេះ​មានការ​រីក​ចម្រើន​យ៉ាងណា​ក៏​ដោយ​លោក ​រ័​ត្ន សុវណ្ណ​នរៈ​បាន​បញ្ជាក់​ថា​ ​វិស័យ​នេះ​នៅ​តែ​ជួប​ប្រទះ​បញ្ហា​ប្រឈម​មួយ​ចំនួន​ដែល​ត្រូវ​តែ​មានការ​ចូលរួម​ពី​គ្រប់​អ្នក​ពី​អ្នក​ពាក់ព័ន្ធ ពិសេស​រវាង​អ្នក​ផ្ដល់​ឲ្យ​ខ្ចី​និង អ្នក​ខ្ចី​។ ដោយឡែក​នៅ​ខេត្ត​ប៉ៃលិន​គឺ​មាន​បញ្ហា​តិចតួច​ណាស់​ ។ ​ពោល​លទ្ធផល​នៃ​ការ​ប្រើប្រាស់​ប្រាក់កម្ចី​នេះ​ល្អ​បរសើរ​និង​ទទួល​បាន​លទ្ធផល​ផ្លែផ្កា​ជា​បន្តបន្ទាប់​នេះ​បើ​តាម​ការ​លើក​ឡើងជា​បន្តបន្ទាប់​ពី​ប្រជាពលរដ្ឋ​ដែល​ជា​អ្នក​ប្រើប្រាស់​ប្រាក់​កម្ចី​ពី​បណ្ដា​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​កន្លង​មកនេះ​ ។

ទាក់ទង​លទ្ធផល​នេះ​លោក ជា ចាន់​តូ បាន​បញ្ជាក់​ថា ភាព​លូតលាស​ចម្រើន​គ្រប់​វិស័យ​ទាំងអស់​ក្នុង​នោះ​រួម​ទាំង​ការ​រីក​ចម្រើន​វិស័យ​មីក្រូហិរញ្ញវត្ថុ​ផង​ដែរ​គឺ​បាន​មក​ដោយ​គុណបុណ្យ​នៃ​ក​ក្តា​សុខ​សន្តិភាព​ដែល​ប្រ​សូត្រ​ចេញពី​នយោបាយ​ឈ្នះ​ឈ្នះ​សម្ដេច​តេ​ជោ​ហ៊ុន​សែន និង​គោលនយោបាយ​ព្រមទាំង​ការ​ដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​ ។ ហើយ​ដើម្បី​ឲ្យ​សកម្មភាព​ផ្ដល់​កម្ចី​របស់​គ្រឹះស្ថាន​មីក្រូ​ហិរញ្ញវត្ថុ កាន់តែ​ប្រសើរ​នោះលោក ជា ចាន់​តូ បាន​ស្នើ​ដល់​អ្នក​ពាក់ព័ន្ធ​ឲ្យ​បន្ត​ចូលរួម​និង​សហការ​គ្នា​ឲ្យ​បាន​ល្អ​ថែម​ទៀត ។

ហើយក​ក្តា​សំខាន់​គឺ​ត្រូវ​មានការ​យោគយល់​គ្នា​ដោយ​ឈរ​លើ​ស្មារតី​ស្មោះត្រង់​ជាមួយ​គ្នា​គឺ​រវាង​អ្នក​ឲ្យ​ខ្ចី​និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ អ្នក​ផ្ដល់​ឲ្យ​គេ​ខ្ចី​ទើប​ទទួល​បាន​ផលប្រយោជន៍​ទាំងអស់​គ្នា​ពោល​អ្នក​ខ្ចី​«​គឺ​ហ៊ាន​ខ្ចី​ត្រូវ​សង​»​ព្រោះ​ថាបើ​វិស័យ​នេះ​មានដំណើរ​ការ​ល្អ​វា​ជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​លើកកម្ពស់​ជីវភាព​រស់នៅ​ប្រជាពលរដ្ឋ​និង​សេដ្ឋកិច្ចជាតិ​ក្នុង​នោះ​រួម​ទាំង​ភាព​រីក​លូតលាស់​របស់​រដ្ឋបាល​ដែនដី​នីមួយ​ៗ​ឲ្យ​កាន់​មាន​តែ​រីក​ចម្រើន​បន្ថែម​ទៀត​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​ ។

ក្នុង​ឱកាស​នោះ​ដែរ​ឯកឧត្ដម ជា ចាន់​តូ បាន​ស្នើ​ឲ្យ​អ្នក​ពាក់ព័ន្ធ ពិសេស​អាជ្ញា​ធរមាន​សមត្ថ
កិច្ច​ក្នុង​ខេត្ត​ត្រូវ​បន្ត​ចូលរួម​សហការ​ទប់ស្កាត់​ឲ្យ​បាន​រាល់​សកម្មភាព​ដើរ​បោកប្រាស់​របស់​ជន
ខិល​ខូ​ល​ដែល​ចងការ​ឬ​ឲ្យ​ខ្ចីប្រាក់​ក្រៅ​ប្រព័ន្ធ​ដែល​គ្មាន​ច្បាប់​ឲ្យ​ជា​បាន​ដាច់ខាត​ ។​ ជាមួយ​នេះ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​និង​អប់រំ​ប្រជាពលរដ្ឋ​ឲ្យ​យល់​ដឹង​អំពី​ច្បាប់​នៃ​ការ​ខ្ចីប្រាក់ ការ​ប្រើប្រាស់​ប្រាក់​កម្ចី​ឲ្យ​ចំ​គោលដៅ​និង​កាតព្វកិច្ច​សង​ប្រាក់​វិញ​ដើម្បី​បញ្ជៀ​ស​ប្រជាពលរដ្ឋ​ឲ្យ​ចាកចេញ​ផុត​ពី​កូនបំណុល​វ​ន្ត័​កដោយ​ការ​មិន​យល់​នោះ​ ៕

កែសម្រួលដោយ ៖ សំណាង

Facebook Google Twitter Email

ពាណិជ្ជកម្ម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ